អតីតសិស្សនិទ្ទេស A ចែករំលែកគន្លឹះត្រៀមខ្លួន២ខែមុនប្រឡងបាក់ឌុប ដើម្បីទទួលបាននិទ្ទេសល្អ

ពេលវេលានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប កាន់តែខិតជិតមកដល់ ហើយសិស្សានុសិស្សថ្នាក់ទី១២ កំពុងតែខិតខំយ៉ាងស្វិតស្វាញក្នុងការស្វ័យសិក្សា ធ្វើយ៉ាងណាប្រឹងប្រែងពង្រឹងចំណេះដឹង និងប៉ងយកនិទ្ទេសដែលខ្លួនចង់បាន។ ទន្ទឹមគ្នានេះ ក៏មានសិស្សានុសិស្សមួយចំនួនទៀត មិនទាន់បានត្រៀមខ្លួនរួចរាល់សម្រាប់ថ្ងៃប្រឡងបាក់ឌុបខាងមុខ ដែលធ្វើឱ្យមានក្ដីបារម្ភ ខ្វះទំនុកចិត្តក្នុងការប្រឡងយកនិទ្ទេសល្អ។

កញ្ញា សេង ជិញអឺ អតីតសិស្សនិទ្ទេស A ឆ្នាំ២០២៣ នៃវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង បច្ចុប្បន្ន ជានិស្សិតឆ្នាំទី១ ដេប៉ាតឺម៉ង់ភាសាបារាំង នៃវិទ្យាស្ថានភាសាបរទេស (IFL) បានចែករំលែកគន្លឹះក្នុងការ​ត្រៀមខ្លួន២ខែមុនប្រឡងបាក់ឌុបដើម្បីទទួលបាននិទ្ទេសល្អ។

កញ្ញា សេង ជិញអឺ អតីតសិស្សនិទ្ទេសA ឆ្នាំ២០២៣ នៃវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង, បច្ចុប្បន្ន ជានិស្សិតឆ្នាំទី១ ដេប៉ាតឺម៉ង់ភាសាបារាំង នៃវិទ្យាស្ថានភាសាបរទេស (IFL)

កញ្ញា សេង ជិញអឺ និយាយថា ការប្រឡងបាក់ឌុប គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្សដែលបានចំណាយពេលវេលារៀនអស់រយៈពេល១២ឆ្នាំ ព្រោះវាគឺជាសញ្ញាបត្រដែលធ្វើឱ្យយើងអាចបន្តទៅរៀននៅសាកលវិទ្យាល័យ។ កញ្ញា ជិញអឺ បន្តថា នៅពេលយើងទទួលបានសញ្ញាបត្របាក់ឌុប ប្រៀបដូចជាមានបណ្ណមួយដែលមានប្រយោជន៍ក្នុងការចាប់យកឱកាសសិក្សាផ្សេងៗ ព្រមទាំងជួយយើងឱ្យទទួលបានអាហារូបករណ៍ទៀតផង។

អតីតសិស្សនិទ្ទេស A ឆ្នាំ២០២៣ រូបនេះ បញ្ជាក់បន្ថែមថា សម្រាប់ការត្រៀមខ្លួន២ខែមុនប្រឡងបាក់ឌុបឱ្យទទួលបាននិទ្ទេសល្អ គឺត្រៀមផ្លូវកាយ និងផ្លូវចិត្ត។ កញ្ញា សេង ជិញអឺ បន្តថា ការត្រៀមផ្លូវកាយឱ្យបានល្អក្នុងអំឡុងពេលត្រៀមប្រឡងបាក់ឌុប គឺសិស្សានុសិស្សត្រូវធ្វើ ១. គេងឱ្យ​គ្រប់គ្រាន់ ២. ញ៉ាំអាហារឱ្យទៀងពេលនិងប្រកបដោយផាសុខភាព ៣. លំហែកាយខ្លះ ៤. ព្យាយាមរំលឹកមេរៀនមួយៗ កុំបង្ខំពេក រលឹកមេរៀនតាមលទ្ធភាព ព្រោះបើបង្ខំពេកប្រយ័ត្នចាប់អត់បានទាំងអស់។ ចំណែកការត្រៀមផ្លូវចិត្តវិញ គឺបើសិស្សានុសិស្សចង់ទទួលបាននិទ្ទេសល្អ ត្រូវប្រឹងឱ្យអស់ពីសមត្ថភាព ហើយបើទោះជាទទួលបានលទ្ធផលល្អ រឺមិនល្អក៏មិនជាបញ្ហាអ្វីដែរ ជីវិតនៅតែដើរទៅមុខ ព្រោះការប្រឡងធ្លាក់បាក់ឌុបមិនអាចកំណត់ជោគវាសនាអនាគតរបស់យើងឡើយ។

បើតាម កញ្ញា សេង ជិញអឺ គន្លឹះរៀនឱ្យមានប្រសិទ្ធភាព ដើម្បីប្រឡងបាក់ឌុបជាប់ ឬទទួលបាននិទ្ទេសល្អ គឺសិស្សានុសិស្សត្រូវគេងឱ្យបានគ្រប់គ្រាន់។ «ពេលដែលត្រូវគេង គឺគេង កុំបង្ខំខួរក្បាលខ្លាំងពេក វាមិនមែនម៉ាស៊ីននោះទេ ព្រោះកាលណាយើងគេងបានគ្រប់គ្រាន់វាពិតជាជំនួយដល់ការចងចាំ ហើយរៀនឆាប់យល់»។ កញ្ញា សេង ជិញអឺ បន្តថា «ពេលរៀនកុំផ្ដោតតែទៅលើការរៀនគួរមួយមុខ ព្រោះការរៀនក្នុងថ្នាក់ជាមួយគ្រូក្នុងថ្នាក់រៀនពិតជាសំខាន់ តែសិស្សមួយចំនួនពេលដែលគាត់រៀនគួរចេះហើយ គាត់បែរវាមិនមករៀនក្នុងថ្នាក់ឱ្យទៀងទាត់ទៅវិញ។ ជួនកាលគ្រូបង្រៀនមេរៀនក្នុងថ្នាក់រំលឹកលំហាត់ដដែលៗ ក្នុងគោលបំណងដើម្បីឱ្យសិស្សចេះច្បាស់»។

រូបតំណាង- សិស្សានុសិស្សស្វ័យសិក្សា

និស្សិតឆ្នាំទី១ ដេប៉ាតឺម៉ង់ភាសាបារាំង នៃវិទ្យាស្ថានភាសាបរទេស (IFL) រូបនេះ និយាយដោយស្នាមញញឺមថា នៅពេលរូបគេទទួលបាននិទ្ទេស A ពិតជារំភើប សប្បាយចិត្តរហូតដល់ស្រក់ទឹកភ្នែក ព្រោះមិននឹងស្មានថាខ្លួនឯងអាចសម្រេចបានលទ្ធផលដែលធ្លាប់ស្រមៃចង់បាន។ កញ្ញា សេង ជិញអឺ បន្តថា ដោយសារនិទ្ទេស A កញ្ញាអាចទទួលបានរង្វាន់លើកទឹកចិត្ត ក៏ដូចជាអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យដោយឥតគិតថ្លៃ និងជាកិត្តិយសមួយសម្រាប់ខ្លួនឯង គ្រួសារ និងសាលារៀនផងដែរ។

សម្រាប់គណិតវិទ្យា កញ្ញា សេង ជិញអឺ លើកទឹកចិត្តឱ្យប្អូនៗ រលឹករូបមន្តឡើងវិញ ជាពិសេសកន្លែងដែលមិនច្បាស់ត្រូវសួរគ្រូបញ្ជាក់ឱ្យហើយទាន់សល់ពេលមិនទាន់ដល់ថ្ងៃប្រឡង។ ហើយពេលនេះគួរតែជាពេលដែលសិស្សានុសិស្សទាំងអស់គ្នារលឹកមេរៀនឡើងវិញ ហើយព្យាយាមយល់នៅចំណងជើងរបស់មេរៀន និងកម្មវត្ថុក្នុងមេរៀនទាំងនោះ ជាពិសេស ប្រវត្តិវិទ្យា និងជីវវិទ្យា។ ម៉្យាងវិញទៀត ត្រូវផ្ដោតលើការយល់មេរៀន ព្រោះបើសិស្សានុសិស្សមិនយល់ពីមេរៀន ទោះព្យាយាមទន្ទេញមេរៀននោះក៏មិនចាំបានយូរដែរ។

អតីតសិស្សនិទ្ទេសA ឆ្នាំ២០២៣ កញ្ញា សេង ជិញអឺ ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលត្រៀមប្រឡងបាក់ឌុបខាងមុខនេះឱ្យបានដឹងថា ការធ្លាក់ និងជាប់ វាជារឿងធម្មតាទេរបស់ការប្រឡង។ ប៉ុន្តែការប្រឡងបាក់ឌុប គឺជា​ស្ពានមួយសម្រាប់យើង​ទៅកាន់មហាវិទ្យាល័យ ដូច្នេះ សូមចាប់ផ្ដើមឥឡូវនេះ កាន់សៀវភៅ កាន់ប៊ិក ស្វ័យសិក្សាឱ្យបានច្រើន។ សូមចាប់ផ្ដើមក្ដីសុបិន្តដែលយើងចង់បានក្នុងការប្រឡងបាក់ឌុប និងកុំរំលងឱកាសល្អនេះឱ្យសោះ «ធ្វើឱ្យអស់ពីសមត្ថភាព ប្រសិនបើគេធ្វើបាន អ្នកក៏អាចធ្វើបាន»។

គួរជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទ នៃការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣-២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។