មូលហេតុទាំង៤ ជំរុញយុវជនឱ្យដាក់ទណ្ឌកម្មខ្លួនឯងលើបណ្តាញសង្គម

បច្ចុប្បន្នបណ្តាញសង្គម ដូចជា Facebook, Twitter, Snapchat, YouTube និង Instagram ជាដើម សុទ្ធសឹងតែជាមធ្យោបាយភ្ជាប់ទំនាក់ទំនង និងមានមុខងារកម្សាន្តថ្មីៗ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ។ ស្របនឹងបរិបទនៃការរីកចម្រើនបច្ចេកវិទ្យា បណ្តាញសង្គមទាំងនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សជាតិ ។

មជ្ឈមណ្ឌលសុខភាពផ្លូវចិត្ត Help Guide នៅសហរដ្ឋអាមេរិក បានបង្ហាញថា គេអាចទាញយកប្រយោជន៍បានយ៉ាងច្រើនពីការប្រើប្រាស់បណ្តាញសង្គម ប៉ុន្តែឥទ្ធិពលនៃការជ្រើសរើសបណ្តាញសង្គមសម្រាប់កម្សាន្តដោយគ្មានគោលដៅកំពុងក្លាយជាចំណាប់ខ្មាំងនៃបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ និងជាទណ្ឌកម្មផ្លូវចិត្តដោយស្ងប់ស្ងាត់ ។ ខាងក្រោមនេះ ជាមូលហេតុទាំង៤ ចំណុចជំរុញយុវជនឱ្យដាក់ទណ្ឌកម្មខ្លួនឯងលើបណ្តាញសង្គម ៖

១. ការកម្សាន្តជ្រុល ៖ លេងបណ្តាញសង្គម និងប្រើប្រាស់បណ្តាញសង្គមមានរូបភាពផ្ទុយគ្នាស្រឡះ ។ លេងបណ្តាញសង្គមអាចរុញច្រានមនុស្សឱ្យញៀន ឬលង់ខ្លួនលើបណ្តាញសង្គមដោយងាយបំផុត ។ ចំណែកការប្រើប្រាស់បណ្តាញសង្គម គឺកម្រិតពេលវេលាជាក់លាក់លើបណ្តាញសង្គម និងក្នុងន័យទាញយកផលប្រយោជន៍ពីបណ្តាញសង្គម ។ សកម្មភាពកម្សាន្តជ្រុលលើបណ្តាញសង្គមអាចសម្គាល់ ដូចជា ចំណាយពេលវេលាច្រើនលើបណ្តាញសង្គម, និងបង្កើតមាតិកាជាច្រើនដោយគ្មានមូលដ្ឋានជាក់លាក់ ។

២. សុខភាពផ្លូវចិត្តទន់ខ្សោយ ៖ ការប៉ះទង្គិចផ្លូវចិត្តពីកត្តាផ្សេងៗ រួមមាន បញ្ហាសុខភាព សម្ពាធការងារ ទម្ងន់ការសិក្សា និងបញ្ហាសង្គមជាដើមអាចធ្វើឱ្យថាមពលផ្លូវចិត្តរបស់មនុស្សចុះខ្សោយ ព្រមទាំងឈានទៅរកដំណោះស្រាយសុខភាពផ្លូវចិត្ត ។

យុវជនដែលរងសម្ពាធផ្លូវចិត្ត ឬមានសញ្ញាធ្លាក់ទឹកចិត្តតែងចំណាយពេលវេលាជាច្រើន ដើម្បីកម្សាន្ត​ និងរកមាតិកាគាំទ្រលើកទឹកចិត្ត ។ មាតិកាគាំទ្រសុខភាពផ្លូវចិត្តដែលមានមូលដ្ឋានច្បាស់លាស់ (អ្នកជំនាញ) ជួយដល់អ្នកមានស្ថានភាពផ្លូវចិត្តទន់ខ្សោយឱ្យធូរស្រាល តែផ្ទុយទៅវិញមាតិកាដែលគ្មានមូលដ្ឋាននឹងនាំឱ្យមនុស្សកាន់តែទន់ខ្សោយ ។

៣. គ្មានគោលដៅជីវិតច្បាស់លាស់ ៖ អ្នកប្រើប្រាស់បណ្តាញសង្គមមានគោលដៅ តែងទទួលប្រយោជន៍ពីបណ្តាញសង្គម ។ ភាគច្រើនអ្នកប្រើប្រាស់បណ្តាញសង្គមចំណាយពេលវេលាតិចជាងអ្នកលេងបណ្តាញសង្គម ។ អ្នកមានគោលដៅការងារនឹងគ្មានពេលវេលាច្រើនសម្រាប់បណ្តាញសង្គម ព្រោះមាតិកានៅលើបណ្តាញសង្គមអាចមានបរិមាណកាន់តែច្រើន ជាងមាតិកាដែលមានគុណភាព ។

ការសិក្សារបស់សាកលវិទ្យាល័យ Pennsylvania បានរកឃើញថា ការប្រើប្រាស់ខ្ពស់នៃ Facebook, Snapchat និង Instagram អាចជួយបំបាត់អារម្មណ៍ឯកោដល់មនុស្ស ។ ផ្ទុយទៅវិញ ការសិក្សាក៏រកឃើញដែរថា ការកាត់បន្ថយពេលវេលាចេញពីបណ្តាញសង្គមជួយមនុស្សឱ្យមានអារម្មណ៍ស្ងប់, ស្គាល់ច្បាស់ពីខ្លួនឯង, និងធ្វើឱ្យសុខុមាលភាពប្រសើរឡើង ។

៤. មនុស្សបាត់បង់គំនិតស៊ីជម្រៅ ៖ ពេលខ្លះបណ្តាញសង្គមហាក់បន្ថែមការងារថ្មីមួយឱ្យមនុស្សសម័យទំនើប ។ ជាប់រវល់នឹងព័ត៌មានលើបណ្តាញសង្គមច្រើនពេក អាចឱ្យមនុស្សគិតងាយៗលើបញ្ហាអ្វីមួយ ដូចជា ប្រៀបធៀបខ្លួនជាអ្នកដទៃច្រើនជ្រុល មោទកភាពលើចំណេះដឹងពីបណ្តាញសង្គមខ្លាំង បាត់បង់ការគិតពិចារណាស៊ីជម្រៅ ឬបាត់បង់ភាពជាខ្លួនឯងក៏មាន ។

ជាក់ស្តែងយុវជនដែលជ្រើសរើសបណ្តាញសង្គមដើម្បីពង្រឹងគុណភាពជីវិត ហាក់មិនមានមូលដ្ឋានច្រើនជាងចំណេះដឹងកើតពីការអានសៀវភៅ ឬពិសោធពីការងារឡើយ ។ ប្រសិនបើអ្នកញៀនបណ្តាញសង្គមគ្មានការកែប្រែ នោះជាឱកាសដាក់ទណ្ឌកម្មខ្លួនឯងលើបណ្តាញសង្គមដោយខ្លួនឯងពិតប្រាកដ ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។