ដោះស្រាយវិបត្តិគ្មានថាមពលក្នុងខ្លួន (Burn Out) តាមរយៈការមានគោលដៅជីវិតច្បាស់លាស់

វិបត្តិគ្មានថាមពលក្នុងខ្លួន (Burn Out) មិនបាត់ទៅវិញដោយខ្លួនឯងទេ។ ផ្ទុយទៅវិញ វានឹងកាន់តែអាក្រក់ទៅៗ បើអ្នកមិនរកដើមចមរបស់វា និងព្យាបាលឱ្យទាន់ពេល។ លើសពីនេះ អ្នកត្រូវការពេលវេលា និងទីកន្លែងសមរម្យ ដើម្បីសម្រាកព្យាបាលតាមសម្រួល ព្រោះការព្យាបាលវិបត្តិនេះមានដំណើរការយឺតបំផុត។

វិធីសាស្ត្រព្យាបាលទាំង ៦ខាងក្រោម អាចប្រើប្រាស់ដោយមានប្រសិទ្ធភាពក្នុងស្ថានការផ្សេងៗគ្នា។ ទន្ទឹមនឹងនេះ វិធីសាស្ត្រខ្លះអាចដំណើរសម្រាប់អ្នក ប៉ុន្តែមិនអាចព្យាបាលអ្នកដទៃបានទេ។ ដូច្នេះ អ្នកអាចរកវិធីសាស្ត្រដែលស័ក្តិសមនឹងខ្លួនឯង ព្រមទាំងធ្វើឱ្យអ្នកមានអារម្មណ៍ផាកសុខភាព ហើយអនុវត្តវាជាប្រចាំ។ ប្រសិនបើ វិធីសាស្ត្រមួយមិនដំណើរការលើអ្នក កុំខ្លាចក្នុងការអនុវត្តវិធីថ្មី។

១. កំណត់មូលហេតុនាំឱ្យអ្នកធ្លាក់ក្នុងវិបត្តិ៖ ៖ មុននឹងព្យាបាល អ្នកត្រូវកំណត់មូលហេតុដែលនាំឱ្យអ្នកមានវិបត្តិគ្មានថាមពលក្នុងខ្លួន (Burn Out) ជាមុនសិន។ មានកាលៈទេសៈខ្លះ អ្នកអាចដឹងមូលហេតុយ៉ាងងាយបំផុត ប៉ុន្តែកាលៈទេសៈខ្លះទៀត អ្នកត្រូវការពេលវេលាដើម្បីស្វែងយល់ពីឬសគល់របស់វា។ រឿងដំបូងដែលអ្នកត្រូវធ្វើ គឺសួរខ្លួនឯងថា តើអ្នកធ្លាប់មានអារម្មណ៍មិនសប្បាយចិត្តចំពោះការងារ ដែលខ្លួនកំពុងបំពេញដែរឬអត់? ជានិច្ចជាកាល អារម្មណ៍នេះ អាចបង្ហាញពីចំណុចនាំឱ្យអ្នកធ្លាក់ក្នុងវិបត្តិ។ ឧទាហរណ៍៖ ពេលខ្លះអ្នកស្រឡាញ់ការងាររបស់អ្នកខ្លាំង ហើយធ្វើវារហូតដល់លែងមានពេលសម្រាប់ខ្លួនឯង គ្រួសារ និងមិត្តភក្តិ ក៏អាចបង្ករឱ្យអ្នកធ្លាក់ក្នុងវិបត្តិគ្មានថាមពលក្នុងខ្លួនផងដែរ។ ដោយហេតុថា ការចំណាយពេលជាមួយមនុស្សសំខាន់ក្នុងជីវិត នឹងធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាល និងសប្បាយចិត្ត។

វិធីមួយដែលអាចជួយអ្នកកំណត់មូលដ្ឋាននៃការគ្មានថាមពលក្នុងខ្លួន (Burn out) គឺធ្វើកំណត់ហេតុស្ត្រេស (Stress diary)ជាប្រចាំ។ រៀងរាល់ថ្ងៃ អ្នកត្រូវសរសេរអ្វី ដែលបណ្ដាលឱ្យអ្នកតានតឹង និងកត់ត្រាថា តើហេតុអ្វីបានជាព្រឹត្តិការមួយនោះធ្វើឱ្យអ្នកតានតឹង។ យ៉ាងណាមិញកំណត់ហេតុនេះអាចជួយអ្នកបាន ល្គឹកណាអ្នកធ្វើវាជាប្រចាំ។ ក្រោយពីរកឃើញឬសគល់នៃវិបត្តិហើយ ត្រូវចាប់ផ្ដើមដោះស្រាយវាភ្លាមៗ ដោយអាចផ្ទេរទំនួលខុសត្រូវអ្នកឱ្យអ្នកផ្សេងខ្លះ ធ្វើការពីផ្ទះមួយរយៈ (បើអាច) ឬប្តូរតួនាទីជាដើម។

២. ផ្ដោតលើសុខភាពជាចម្បង ៖ ប្រសិនបើអ្នកធ្លាក់ក្នុងវិបត្តិគ្មានថាមពលក្នុងខ្លួន(Burn out) រាងកាយរបស់អ្នកត្រូវការការយកចិត្តទុកដាក់ជាចាំបាច់ ។ ហេតុនេះ អ្នកត្រូវឧស្សាហ៍ហាត់ប្រាណ គេងឱ្យបានគ្រប់គ្រាន់ ញ៉ាំអាហារដែលមិនប៉ះពាល់សុខភាព និងញ៉ាំទឹកក្ដៅអ៊ុនៗឱ្យបានច្រើន។ រឿងទាំងនេះមើលទៅជារឿងសាមញ្ញ ប៉ុន្តែបុគ្គលដែលមានភាពមរមាញឹកក្នុងជីវិតប្រចាំថ្ងៃតែងតែមើលរំលង និងបង្ករឱ្យប៉ះពាល់សុខភាពខ្លួនឯងយ៉ាងធ្ងន់ធ្ងរដោយមិនដឹងខ្លួន។

៣. ចំណាយពេលវិស្សមកាល ៖ ចំណាយពេលវិស្សមកាលគឺជាវិធីព្យាបាលមួយដ៏ល្អ អ្នករក្សាគម្លាតពីការងារបន្តិចសិន ហើយសម្រាកយកម្លាំង និងបំបាត់ភាពតានតឹង។ ទោះជាភាពតានតឹង និងបញ្ហានៅកន្លែងធ្វើការកំពុងរងចាំអ្នកត្រឡប់ទៅដោះស្រាយក្ដី ក៏កុំទាន់គិតពីវា ព្រោះការសម្រាកពេលនេះ គឺជាភារកិច្ចសំខាន់បំផុត ដែលជួយឱ្យអ្នកបង្កើនថាមពល និងស្វែងរកដំណោះស្រាយរយៈពេលវែង។

៤. កំណត់គោលដៅជីវិតឱ្យច្បាស់ ៖ ការកំណត់គោលដៅជីវិតឱ្យបានច្បាស់ គឺជាកិច្ចការសំខាន់បំផុត ដែលអ្នកត្រូវធ្វើ ព្រោះវានឹងផ្ដល់ឱ្យអ្នកនូវថាមពលក្នុងការរស់នៅ។ ពេលខ្លះវិបត្តិគ្មានថាមពលក្នុងខ្លួន(Burn out) កើតឡើង ដោយសារការងារដែលអ្នកកំពុងធ្វើមិនសមនឹងតម្លៃរបស់អ្នក ឬមិនស៊ីគ្នាជាមួយនឹងគោលដៅជីវិតរបស់អ្នកផងដែរ។ ហេតុនេះត្រូវកំណត់គោលដៅជីវិត ដែលអ្នកចង់សម្រេចឱ្យច្បាស់ ហើយធ្វើកិច្ចការដែលសមនឹងសមត្ថភាព ចំណង់ចំណូលចិត្ត និងក្ដីសម្រៃរបស់អ្នក វិធីនេះនឹងជួយអ្នកចេញផុតពីវិបត្តិផងដែរ។

៥. ចេះនិយាយបដិសេធ ៖ កុំព្យាយាមទទួលទំនួលខុសត្រូវ ឬការប្ដេជ្ញាចិត្តថ្មីៗ ខណៈពេលដែលអ្នកកំពុងព្យាបាលខ្លួនឯងពីវិបត្តិគ្មានថាមពលក្នុងខ្លួន (Burn out)។ អំឡុងពេលនេះ វាប្រហែលអាចពិបាកខ្លាំងសម្រាប់អ្នក ព្រោះត្រូវបដិសេធនឹងមិត្តរួមការងារ ដែលកំពុងត្រូវការជំនួយ ប៉ុន្តែអ្នកត្រូវធ្វើវាជាចាំបាច់។

៦. គិតវិជ្ជមានឱ្យបានច្រើន ៖ វិបត្តិគ្មានថាមពលក្នុងរាងកាយ (Burn Out) នឹងនាំឱ្យអ្នកក្លាយជាមនុស្សឧស្សាហ៍គិតអវិជ្ជមាន ហើយយូរៗវានឹងក្លាយជាទម្លាប់ បើអ្នកមិនរកវិធីដោះស្រាយ។ ម្ល៉ោះហើយ វាពិតជាសំខាន់ណាស់ ដែលអ្នកត្រូវហ្វឹកហាត់គិតវិជ្ជមានជាប្រចាំ ខណៈពេលកំពុងព្យាបាល។ ចូរព្យាយាមអបអរចំពោះសមិទ្ធផលតូចៗ ដែលអ្នកសម្រេចបាន ព្រោះវានឹងជួយឱ្យអ្នករីករាយ ព្រមទាំងរកឃើញអត្ថបទនៃការបំពេញការងារឡើងវិញ។ លើសពីនេះ អ្នកអាចធ្វើអំពីល្អទៅកាន់មនុស្សជុំវិញខ្លួន និងនៅកន្លែងធ្វើការ ហើយទង្វើនេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ល្អផងដែរ។

សរុបមក ការព្យាបាលវិបត្តិគ្មានថាមពលក្នុងខ្លួន (Burn Out) ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាធ្វើឱ្យយើងចេញផុតពីការបាក់ទឹកចិត្ត ការអស់ក្ដីសង្ឃឹម ការគេចវេសពីទំនួលខុសត្រូវ ព្រមទាំងជួយឱ្យមានថាមពលផ្លូវកាយ និងផ្លូវចិត្តឡើងវិញ។ ក្នុងករណីដែលអ្នកមានវិបត្តនេះ ចូលគិតពីឬសគល់នៃវិបត្តិ ផ្ដោតលើការថែសុខភាព ចំណាយពេលវិស្សមកាល កំណត់គោលដៅ ចេះនិយាយបដិសេធចំពោះការងារ និងព្យាយាមគិតវិជ្ជមាឱ្យបានច្រើន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...