១០ វិធីដើម្បី​បង្កើតភាព​ស្និទ្ធស្នាល​ក្នុងគ្រួសារ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

គ្រួសារគឺជា​ចំណែក​ដ៏​ធំ​មួយ​នៅ​ក្នុងជីវិត មិនថាមានសុខ ឬទុក្ខ គ្រួសារជាកន្លែងផ្តល់កម្លាំងចិត្ត អបអរ និងជំរុញស្មារតី។ នៅក្នុងអត្ថបទនេះ យើង​នឹងបង្ហាញពីវិធីចំនួន១០ ដើម្បីរក្សា និងពង្រឹងភាពស្និទ្ធស្នាលក្នុងគ្រួសារ ឱ្យ​កាន់តែមានសុភមង្គល ៖

១. ចែករំលែកពេលវេលាជាមួយគ្នា ៖ កំណត់ពេលមុនគេងដើម្បីនិយាយគ្នាលេង ប្រាប់រឿងកំប្លែងៗ ឬដេកមើលទូរទស្សន៍ជាមួយគ្រួសារ។ ការសន្ទនា​បែបនេះជួយ​ពង្រឹងទំនាក់ទំនង និងធ្វើឱ្យ​អារម្មណ៍ជិតស្និទ្ធបំផុត។

២. ញ៉ាំអាហារ​ជាមួយគ្នា ៖ សមាជិកគ្រួសារភាគច្រើន គឺមិន​សូវ​បាន​នៅផ្ទះទេ ដោយសារ​មានកិច្ចការ​រៀងៗខ្លួន ដូច្នេះ សូមព្យាយាម​រៀបចំពេល​បាយ​ណាមួយ ដូចជា​បាយពេល​ល្ងាចជាមួយ​គ្រួសារ។ ពេល​អាហារ​ជាឱកាស​ល្អដើម្បីដឹងពីរឿងរ៉ាវ​របស់គ្នាទៅវិញទៅមក។

៣. ជូនអំណោយ ៖ ការជូន​អំណោយ​គឺបង្ហាញពីការ​យកចិត្តទុកដាក់ និង​ខ្វល់ខ្វាយ​ពីអ្នក​នៅ​ក្នុងផ្ទះ, អំណោយមិនចាំបាច់ថ្លៃពេកនោះទេ តែសំខាន់​លើការ​គិតដល់តម្រូវការ​របស់គ្នា។ ឧទាហរណ៍ ទិញនំមក​ផ្ទះ​សម្រាប់ម្តាយ ឬជួយ​ឪពុកក្នុង​ការងារ​ផ្ទះ​ជាដើម។

៤. ធ្វើដំណើរ​កម្សាន្ត​ជាមួយគ្រួសារ ៖ មិនចាំបាច់​ទៅឆ្ងាយ ដែលត្រូវចំណាយ​ប្រាក់ច្រើន​ក៏​បាន ដោយ​គ្រាន់តែ​ដើរ​លេងជិតផ្ទះ ឬទៅផ្សារ​ជាមួយគ្នា​ក៏អាចផ្តល់​ភាពសប្បាយ​រីករាយ​បាន​ហើយ។

៥. ជាអ្នកស្តាប់ល្អ​សម្រាប់សមាជិកគ្រួសារ ៖ មិនថាចំពោះឪពុកម្តាយ​ជាមួយកូន កូនជាមួយ​ឪពុកម្តាយ ឬក៏​ដៃគូ​ប្ដីប្រពន្ធក៏ដោយ ការ​ស្តាប់ហេតុផល និងអារម្មណ៍គ្នាគឺសំខាន់ណាស់។ ក្រៅពីជីវិត​ជាក្រុមគ្រួសារ គឺត្រូវធ្វើជា​មិត្តដ៏ល្អសម្រាប់គ្នាផងដែរ។

៦. បង្រៀនកូនឱ្យ​ចូលរួមការងារផ្ទះ ៖ ការជួយ​ធ្វើការងារផ្ទះ ធ្វើឱ្យកូនមានអារម្មណ៍ថាមានតម្លៃ និង​ពង្រឹងទំនាក់ទំនង​ជាមួយឪពុកម្តាយ។ កុំភ្លេចសរសើរ និងអរគុណ​ពួកគេរាល់​ពេល​ដែល​ពួកគេ​ធ្វើការងារ​ល្អ។

៧. អបអរ​នៅពេលជោគជ័យ ៖ ទទួលស្គាល់ និងអបអរសមិទ្ធផល​របស់សមាជិកគ្រួសារ។ ការលើកទឹកចិត្ត​បែបនេះ​ធ្វើឱ្យគ្រួសារមានកម្លាំងចិត្តកាន់តែខ្លាំង។

៨. ការពារ និងគាំទ្រគ្នា ៖ ធ្វើឱ្យគ្រួសារ​មានអារម្មណ៍​សុវត្ថិភាព ទាំងផ្លូវកាយ​និងផ្លូវចិត្ត។ ធ្វើជា​គំរូរឹងមាំ ប៉ុន្តែ​មិនមែន​ជាការបង្ខំ ឬ​ធ្វើឱ្យគេខ្លាចទេ។

៩. ចែករំលែក​រឿងរ៉ាវ​ប្រចាំថ្ងៃ ៖ រៀបរាប់​ពីអារម្មណ៍ និងបទពិសោធន៍​របស់ខ្លួន​ជាមួយគ្រួសារ។ វាជួយ​ឱ្យ​គ្រួសារ​យល់ពី​ជីវិតរបស់អ្នក និងពង្រឹង​ភាព​ជិតស្និទ្ធ។

១០. យល់ដឹង​ពីអារម្មណ៍គ្នានៅ​ពេល​លំបាក ៖ ពេលមាន​ជម្លោះ ឬស្ត្រេស ព្យាយាម​ស្តាប់ និង​យល់ដឹង​អារម្មណ៍គ្នា។ ប្រាប់ពួក​គេថា “អ្នកមិន​ដែលឯកោទេ ខ្ញុំ/យើងតែង​នៅជាមួយ​អ្នក!”។

គ្រួសារ​ដែលមានសុភមង្គល មិនមែនកើតឡើងដោយសារសំភារៈ ឬភាពសម្បូរ​បែបនោះ​ទេ គឺកើតឡើង​ពីការយកចិត្តទុកដាក់ ការ​គោរព និងការចែករំលែក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *