មនុស្សជាច្រើនមានអារម្មណ៍ងងុយគេង និង ខ្សោះថាមពលបន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់រួច ហើយពួកគេមានអារម្មណ៍ថា ចង់ផឹកភេសជ្ជៈខ្លះ ដែលអាចផ្តល់ថាមពលដល់ពួកគេវិញ។ ជាទូទៅគេតែងតែចូលចិត្តផឹកភេសជ្ជៈណាដែលមានជាតិកាហ្វេអ៊ីន ឬភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិកាបូនអ៊ីដ្រាតមួយចំនួន ដោយសារតែគេគិតថា ភេសជ្ជៈទាំងនេះផ្តល់ថាមពលដល់រាងកាយ។ យ៉ាងណាក៏ដោយ មិនមែនគ្រប់ភេសជ្ជៈទាំងអស់អាចផ្តល់ឱ្យអ្នកនូវថាមពលនោះទេ ហើយពួកវាក៏មិនបានធ្វើឱ្យអ្នកមានសុខភាពល្អសម្រាប់រាងកាយដែរ។ ដូច្នេះហើយ វាជារឿងសំខាន់ណាស់ដែលអ្នកគួរផឹកភេសជ្ជៈដែលផ្តល់សុខភាពល្អសម្រាប់រាងកាយ ព្រមទាំងអាចផ្តល់ឱ្យអ្នកនូវថាមពលផងដែរ។
ខាងក្រោមនេះ គឺជាភេសជ្ជៈ៤ប្រភេទ ដែលលោកអ្នកគួរទទួលទាន ប្រសិនបើមានអារម្មណ៍ថា ខ្សោះថាមពល ៖
១. តែ ៖ ជាការពិតទៅ តែ មានជាតិកាហ្វេអ៊ីន ដែលជួយដាស់អ្នកឱ្យស្វាងពីភាពងងុយដេក ហើយក្នុងនោះអ្នកអាចបន្ថែមទឹកដោះគោ ឬទឹកឃ្មុំ នោះវាក៏ផ្តល់ថាមពលដល់អ្នកផងដែរ។ តែ ក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មមួយចំនួន ដែលជួយការពារពីការបំផ្លាញរ៉ាឌីកាល់សេរី ដែលអាចនាំទៅរកស្ថានភាពសុខភាពមិនល្អទៀតផង។

២. កាហ្វេ ៖ កាហ្វេ គឺជាភេសជ្ជៈមួយប្រភេទដែលមនុស្សនិយមផឹកច្រើនជាងគេនៅពេលដែលពួកគេមានអារម្មណ៍ងងុយគេង ឬថាមពលខ្សោយ ដោយសារវាមានជាតិកាហ្វេអ៊ីនដែលផ្តល់ឱ្យអ្នកនូវកម្លាំងថាមពល។ ការផឹកកាហ្វេក្នុងបរិមាណមធ្យមត្រឹមត្រូវ ក៏មានប្រយោជន៍សម្រាប់បេះដូងផងដែរ។
៣. ទឹកក្រូច ៖ វាជាភេសជ្ជៈមួយប្រភេទដែលអ្នកគួរផឹកនៅពេលខ្សោះថាមពល ។ ទឹកក្រូចមួយកែវមានបរិមាណកាឡូរីល្អ និងជាតិស្ករធម្មជាតិដែលមាននៅក្នុងនោះដែលផ្តល់ថាមពលដល់រាងកាយ ហើយទឹកក្រូចក៏មានវីតាមីន C ដែលត្រូវបានគេចាត់ទុកថាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់រាងកាយ។

៤. ទឹកដោះគោ ៖ ទឹកដោះគោមានផ្ទុកជាតិ lactose ដែលជាកាបូអ៊ីដ្រាតធម្មជាតិ ជួយផ្តល់ថាមពលដល់អ្នកផងដែរ។ ការផឹកទឹកដោះគោមួយកែវ មិនត្រឹមតែផ្តល់ថាមពលដល់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយផ្តល់សារធាតុចិញ្ចឹមផ្សេងៗទៀតដល់អ្នកដូចជា កាល់ស្យូម ប្រូតេអ៊ីន និងវីតាមីន៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2023
កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយមានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/07/2024
ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/12/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2024
ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/11/2023
បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2025
វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































