៨គន្លឹះសម្រួលដល់ការចាប់ផ្តើមធ្វើកិច្ចសន្ទនា

ចំពោះមនុស្សមួយចំនួនហាក់ដូចជាមិនពិបាកពេកនោះទេ នៅពេលចាប់ផ្តើមធ្វើកិច្ចសន្ទនា ។ ប៉ុន្តែវាក៏ជារឿងដែលមិនងាយស្រួលប៉ុន្មាននោះដែរ សម្រាប់អ្នកមួយចំនួនទៀត ខណៈពេលខ្លះវិញ ពួកគាត់ពិបាកសូម្បីតែនិយាយនៅក្នុងកិច្ចពិភាក្សាតូចៗ ។ ដូច្នេះហើយការដឹងអំពីវិធីសាស្រ្តចាប់ផ្តើមធ្វើកិច្ចសន្ទនា អាចថាជាគុណសម្បត្តិដ៏មានតម្លៃមួយ។ បន្ថែមពីនោះ នៅពេលដែលលោកអ្នកចង់បង្ហាញអំពីសក្តានុពលផលិតផលទៅកាន់អតិថិជន ឬការធ្វើទំនាក់ទំនងជាមួយមនុស្សសំខាន់ណាម្នាក់ ឬក៏ឆ្លើយឆ្លងសារជាមួយមនុស្សដែលនៅឆ្ងាយជាដើម ការដឹងអំពីវិធីសាស្រ្តក្នុងការបង្កើតទំនាក់ទំនងអាចជួយឱ្យអ្នកមានផាសុកភាព រួមទាំងបង្កើនទំនុកចិត្តនៅក្នុងស្ថានភាពខុសប្លែកគ្នាទាំងឡាយ។

ប្រសិនបើអ្នកចង់ឱ្យកិច្ចពិភាក្សា កាន់តែប្រសើរជាងមុន នោះការស្វែងរកគន្លឹះបន្ថែមដើម្បីពង្រឹងការធ្វើទំនាក់ទំនង គឺជាកត្តាសំខាន់ដែលមិនអាចខ្វះបាន ដោយអាចប្រព្រឹត្តិទៅតាមរយៈសកម្មភាពសាមញ្ញៗដូចជា ការរៀបចំទុកជាមុន និងគួរជៀសវាងការនិយាយបែបអវិជ្ជមានឬបែបតុងតាំង (រិះគន់ មើលងាយ ការពារខ្លួន ផ្ចាញ់ផ្ចាល និយាយកាត់ មិនស្ដាប់ហេតុផល និងអានចិត្តអ្នកដទៃដោយមិនបានសួរផ្ទៀងផ្ទាត់សាមីខ្លួនជាដើម) ។ គេហទំព័រ verywellmind បានបង្ហាញគន្លឹះប្រាំបីចំណុច ដើម្បីជាជំនួយជំរុញការប្រើប្រាស់ប្រយោគជួយឱ្យកិច្ចសន្ទនាបង្កស្ថានភាពប្រសើរឡើង ដោយមានរៀបរាប់លម្អិតដូចខាងក្រោម៖

១. ការត្រៀមខ្លួនឱ្យបានមុនពេលកំណត់ ៖ នៅក្នុងបន្ទប់ប្រជុំ ឬវេទិកាមួយដែលពោរពេញដោយមនុស្សចម្លែក មិនថានៅកន្លែងការងារ ឬក៏កម្មវិធីជប់លៀងនោះទេ ឱ្យតែជាទីកន្លែងដែលនាំអ្នកឱ្យមានអារម្មណ៍ភ័យខ្លាច គឺចាំបាច់ត្រូវមានការត្រៀមទុកជាមុន។ មួយវិញទៀត វាមិនងាយស្រួលប៉ុន្មាននោះទេសម្រាប់អ្នកដែលមិនសូវចូលចិត្តនិយាយ អ្នកអៀនប្រៀនច្រើន ឬក៏អ្នកមានបញ្ហាភ័យព្រួយពេលចុះចូលក្នុងចំណោមសង្គមមនុស្ស។ ដូច្នេះវិធីសាស្រ្តដែលល្អគឺការរៀបចំទុកមុន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឬហៅថាការត្រៀមខ្លួន ដោយការអនុវត្តនិយាយជាមួយមនុស្សដែលរាប់អានគ្នាជិតដិត មិត្តភ័ក្តិ សមាជិកគ្រួសារ ឬនរណាម្នាក់ដែលអ្នកមានអារម្មណ៍ផាសុកភាពជាមួយ។ ជារួមមានន័យថា ដើម្បីឱ្យការនិយាយមានភាពរស់រវើក ការត្រៀមខ្លួនឱ្យបានរួចរាល់ជាមុនសិនជាគន្លឹះមិនអាចកាត់ផ្តាច់បាន។

២. ប្រុងប្រយ័ត្នកិច្ចសន្ទនាដែលបិទផ្លូវឬការវាយប្រហារគ្នា ៖ កាលដែលដើរចេញកំឡុងពេលធ្វើកិច្ចសន្ទនាដោយមិននិយាយអ្វីទាំងអស់គឺជារឿងមួយដែលត្រូវជៀសវាង ប៉ុន្តែវាអាចមានករណីលើកលែង ប្រសិនបើអ្នក និងមនុស្សដែលអ្នកកំពុងតែពិភាក្សាជាមួយនោះធ្លាប់មានទំនាក់ទំនងស្និទ្ធស្នាលជាមួយគ្នារួចស្រេចទៅហើយ។ មួយវិញទៀត ប្រសិនបើមានទម្លាប់និយាយរឿងក្តៅៗ រឿងបញ្ហានយោបាយ ការលើកបញ្ហារបស់នរណាម្នាក់មកជជែក ការស្ដីបន្ទោសគ្នា ឬការនិយាយសើចចំអកចំអន់ណាមួយរៀងរាល់ពេលចាប់ផ្តើមបង្កើតកិច្ចសន្ទនាមិនថាជាមួយសមាជិកគ្រួសារជាដើម អ្នកគួរតែព្យាយាម កាត់បន្ថយតាមដែលអាចធ្វើបាន ឬនិយាយដោយផ្អែកទៅលើស្ថានភាពសមស្របណាមួយ។ បើនៅក្នុងករណី អ្នកជាតួអង្គដែលតែងតែដឹកនាំ ឬចាប់ផ្តើមកិច្ចសន្ទនា ហើយឧស្សាហ៍ប្រើប្រាស់ពាក្យវាយប្រហារគ្នា ភាពចម្រូងចម្រាស ឬក៏កិច្ចសន្ទនាដែលក្តៅៗជាដើម អ្នកក៏ត្រូវប្រាកដថាមានការយល់ព្រមទាំងទ្វេភាគី ឬដឹងច្បាស់ថាដៃគូរម្ខាងទៀតក៏ចូលចិត្តនិយាយតតាំងដូចអ្នកដែរ។

៣. ប្រកាន់ជំហរសុទិដ្ឋិនិយម ៖ បើចាប់ផ្តើមកិច្ចសន្ទនាដែលស្ថិតក្នុងស្ថានភាពលំបាក អ្នកគួរតែរក្សាគម្លាតមួយរយៈសិន និងជៀសវាងការវិភាគ និងសង្កេតដែលបង្កប់ដោយផ្នត់គំនិតអវិជ្ជមាន។ តាមរយៈការរក្សាគម្លាតខ្លះ មិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ​​​​​​​​​​ អ្នកនៅតែអាចស្វែងរកប្រយោគដែលល្អក្នុងការឆ្លើយតបត្រឡប់ទៅវិញ។

៤. ផ្តើមដោយវាចាសាមញ្ញៗ ៖ មិនមែនរាល់កិច្ចសន្ទនាដែលល្អតម្រូវឱ្យការជជែកទាំងឡាយចាំបាច់ទាល់តែមានលក្ខណៈបែបស៊ីជម្រៅ ឬបែបទស្សនៈវិទ្យា និងការវិភាគទាំងអស់នោះទេ។ ការជជែកបែបសាមញ្ញៗ ដែលផ្តល់ឱកាសជជែកឆ្លើយឆ្លង​ទៅមកៗធម្មតាៗ និងការបំផុសសំណួរ អាចជាវិធីសាស្រ្តក្នុងការចាប់ផ្តើមដ៏ប្រសើរ។ ឧទាហរណ៍ប្រយោគគួរតែចាប់ផ្តើមមានដូចជា តើសុខទុក្ខរបស់អ្នកយ៉ាងណាហើយ តើបរិយាកាសរស់នៅយ៉ាងម៉េចដែរ?

៥. សុំឱ្យអ្នកដទៃជួយ ៖ ការចាប់ផ្តើមសួរសំណួរ ជាវិធីសាស្រ្តដ៏ប្រសើរ និងងាយស្រួលជាងគេក្នុងការចាប់ផ្តើមកិច្ចសន្ទនា កាលដែលធ្វើបែបនេះ វាមិនត្រឹមតែជួយឱ្យអ្នកមានហេតុផលបន្ថែមក្នុងការចូលរួមជាមួយអ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់ឱកាសឱ្យអ្នកដទៃអាចជួយនូវអ្វី ដែលពួកគាត់អាចធ្វើបានដូចគ្នា។ រៀងរាល់ពេលទៅសុំជំនួយ សូមចាប់ផ្តើមដោយពាក្យសាមញ្ញៗ និងងាយស្រួលស្ដាប់គ្នាបាន។

៦. យកចិត្តទុកដាក់ទៅលើភាសាកាយវិការ ៖ ពេលខ្លះ កាលដែលមិននិយាយអ្វីទាំងអស់ ក៏ជាការឆ្លើយតបនឹងអ្វីដែលអ្នកកំពុងធ្វើផងដែរ។ តើអ្នកកំពុងតែព្យាយាមបង្កើតកិច្ចសន្ទនាថ្មីៗមែនទេ បើបែបនោះ វាក៏សំខាន់ណាស់ដែរ ក្នុងការដែលត្រូវយកចិត្តទុកដាក់អំពីភាសាកាយវិកា។

ភាសាកាយវិការ ក៏អាចបង្ហាញអំពីចំណាប់អារម្មណ៍  និងចំណង់ចំណូលចិត្តបានដែរ។ ការបញ្ចេញមតិ តាមរយៈបង្ហាញជំហរនឹងធឹង កែវភ្នែកមោះមុតសម្លឹងមុខគ្នារៀងរាល់ពេលដែលជជែក ឧទាហរណ៍ដូចជា បង្ហាញពីចំណាប់អារម្មណ៍យកចិត្តទុកដាក់យ៉ាងជាក់លាក់ក្នុងការរៀនសូត្រពីនរណាម្នាក់ ឬផ្តោតអារម្មណ៍នឹងមនុស្សដែលអ្នកកំពុងតែនិយាយជាមួយ។

៧.មានវិធីក្នុងការស្ដាប់ និងបង្ហាញរាល់អ្វីដែលអ្នកចាប់អារម្មណ៍ ៖​ វាពិតជារឿងគួរឱ្យបារម្ភ ឬដូចជាភ័យៗ នៅពេលដែលយើងនិយាយាទៅកាន់នរណាម្នាក់ទាំងដែលមិនធ្លាប់បានស្គាល់ និងមិនសូវទទួលបានព័ត៌មានលម្អិតអំពីបុគ្គលនោះ។ ស្ថិតក្នុងស្ថានភាពបែបនេះ ការទុកឱកាសដើម្បីឱ្យគ្នាមានពេលក្នុងការចែករំលែកអំពីចំណង់ចំណូលចិត្ត ក៏ដូចជា ការងារ ជំនាញ ការចាប់អារម្មណ៍ចំពោះអ្វីមួយ វាគឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយក្នុងការចាប់ផ្តើមទំនាក់ទំនងឬកិច្ចសន្ទនា។

សួរសំណួរទៅកាន់ពួកគាត់ដូចជា តើបច្ចុប្បន្នកំពុងតែធ្វើអ្វី ហើយទន្ទឹមគ្នានោះយកចិត្តទុកដាក់ស្ដាប់រាល់អ្វីដែលភាគីម្ខាងទៀតកំពុងនិយាយពន្យល់។ ជារឿយៗ មនុស្សតែងតែរីករាយនិយាយនូវអ្វីដែលពួកគេចាប់អារម្មណ៍។ ដូច្នេះហើយ ការចែករំលែកអំពីទំនោរអ្វីមួយ ត្រូវតែជារឿងហេតុជាក់ស្ដែង ដើម្បីឱ្យកិច្ចសន្ទនាមានភាពរលូនទៅមុខ។

៨.រក្សាតុល្យភាព ៖ កិច្ចសន្ទនាដែលល្អ មិនរំពឹងលើតែការចាប់ផ្តើមមុននោះទេ។ កិច្ចសន្ទនាដែលល្អ វារួមបញ្ចូលទាំងការសួរសំណួរ ការស្ដាប់ដ៏ល្អ និងការចែករំលែករឿងរ៉ាវផ្ទាល់ខ្លួនត្រឡប់ទៅវិញផងដែរ។ ដោយការសួរសំណួរណាដែលជាមូលដ្ឋានគ្រឹះជាមុន ដោយជួយបំផុសដល់ការបើកកកាយកិច្ចពិភាក្សាបែបទូលាយ ដោយមិនដាក់សម្ពាធឱ្យភាគីម្ខាងទៀតត្រូវតែឆ្លើយថា ទេ ឬក៏ចាស/បាទ តាមរបៀបកាត់ៗ។ មួយវិញទៀត ស្វែងយល់អំពីការចាប់ផ្តើមកិច្ចសន្ទនា អាចថាជាជំនាញដ៏សំខាន់មួយដែរ ដែលអាចជួយឱ្យអ្នបង្កើនបណ្តាញទំនាក់ទំនងក្នុងសង្គមក្នុងបរិបទផ្សេងៗគ្នា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។