បណ្ឌិត អ៊ឹម កុច ៖ ចែករំលែកគន្លឹះ៥ចំណុចដើម្បីជំរុញគុណភាពការសិក្សា

ពង្រឹងគុណភាពការសិក្សា និងការងារ តម្រូវឱ្យយុវជនយកចិត្តទុកដាក់ ទាំងទ្រឹស្ដី ការអនុវត្តជំនាញ និងថែទំាសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ តាមរយៈកម្មវីធីកតញ្ញូដែលរៀបចំដោយសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាកាលពីពេលថ្មីៗនេះ លោកបណ្ឌិត អ៊ឹម កុច  រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចែករំលែកគន្លឹះប្រាំចំណុចដើម្បីពន្លឿនគុណភាពការសិក្សាទៅកាន់សិស្សនិស្សិត ដែលមានអត្ថន័យលម្អិតដូចខាងក្រោម៖

១. រៀនដើម្បីឱ្យចេះរៀន ៖ ការខិតខំដោយខ្លួនឯង តាមរយៈការអាន ស្តាប់ និងស្រាវជ្រាវ បន្ទាប់មក ត្រូវបន្ថែមគ្រឹះមួយទៀតគឺពិចារណា ដើម្បីយកទៅអនុវត្តន៍ប្រកបដោយគុណភាព។ កំឡុងពេលអនុវត្តន៍អ្វីដែលបានរៀន ភារកិច្ចមួយទៀតគឺ រិះគិតកែច្នៃបង្កើតនូវគំនិតថ្មីៗបន្ថែមទៀត។

២. កុំរៀនឱ្យតែមានចំណេះត្រូវរៀនឱ្យមានជំនាញ ៖ ពាក្យថាជំនាញ គឺចេះជំនាញដោះស្រាយបញ្ហា និងគិតពិចារណា ។ លោកបណ្ឌិតបានលើកជាឧទាហរណ៍មកភ្ជាប់យ៉ាងដូច្នោះថា បើយើងសង្កេតទៅមើលការដ្ឋាន និងរោងចក្រនានានៅក្នុងប្រទេសកម្ពុជាយើង នោះគឺយើងដឹងបានថា ប្រទេសយើងជាប្រទេសឈានទៅរកឧស្សាហកម្ម ហើយបន្តិចទៀតនឹងទៅជាប្រទេសឧស្សាហកម្ម ។ ដូច្នេះហើយគេត្រូវដឹងថា ឧស្សាហកម្មមិនមែនដើរដោយកម្លាំងមនុស្សទៀតទេ វានឹងដើរដោយរបូត(Robot) ដែលជាហេតុ យើងត្រូវរៀនអំពីជំនាញឌីជីថលបន្ថែម ដើម្បីអប់រំ និងត្រៀមខ្លួនឱ្យរួចជាស្រេច ក្នុងការសម្រេចកិច្ចការ។  ដោយមិនមែនចេះតែទ្រឹស្ដី ឬចេះតែចំណេះមួយមុខទេ គឺត្រូវបន្ថែមជំនាញ។ ត្រូវតែចេះបញ្ជាម៉ាស៊ីន ពីព្រោះម៉ាស៊ីន វាអាចនឹងធ្វើការជំនួសយើង ហើយជួយឱ្យយើងមានជំនាញមួយច្បាស់លាស់ និងមានមុខរបបមួយពិតប្រាកដនៅថ្ងៃអនាគត ព្រោះមិនប្រាកដថា អ្វីដែលយើងកំពុងតែធ្វើបច្ចុប្បន្ននេះនៅតែមានបន្តរហូតទៅថ្ងៃមុខនោះទេ។

៣.ថែទាំសុខភាព ៖ ការបរិភោគអាហារដែលមិនមានសាធារតុចិញ្ចឹមគ្រប់គ្រាន់ អាចបង្កើតបាននូវរាងកាយមួយដែលមិនមានសុខភាពមាំមួន និងកើតបញ្ហាលើសទម្ងន់ដោយការបរិភោគភេសជ្ជៈដែលមានជាតិស្ករច្រើនជាដើម។  ហើយបង្កទៅជាជំងឺផ្សេងៗទៀត ជាពិសេសជំងឺទឹកនោមផ្អែមដែលពិបាកនឹងព្យាបាល។ ដូច្នេះការយកចិត្តទុកដាក់ ចំពោះរបបអាហារដែលមានជីវជាតិ គឺជាការយកចិត្តទុកដាក់ចំពោះសុខភាពខ្លួនឯង។

៤. របៀបរស់នៅ (lifestyle) ដើម្បីជំរុញដំណើរការរស់នៅឱ្យមានផាសុកភាព និងភាពរឹងមាំ គឺត្រូវអនុវត្តន៍នៅសកម្មភាពដូចជាការហាត់ប្រាណ តាមរយៈ ការដើរ រត់ ជិះកង់ និងសកម្មភាពផ្សេងៗទៀត ជំរុញឱ្យបញ្ចេញសារធាតុពុលរបស់រាង្គកាយ ដោយការបញ្ចេញញើស។

៥. រៀនស្គាល់ប្រវត្តិសាស្រ្តជាតិ ៖ ការស្គាល់អំពីប្រវត្តិសាស្រ្ត ស្គាល់អំពីវប្បធម៌ ហើយកុំគ្រាន់តែស្គាល់ ត្រូវមានគុណធម៌ ហើយត្រូវចេះជួយគ្នាទៅវិញទៅមក។ លោកបណ្ឌិតបានលើកសកម្មភាពឧទាហរណ៍ថា កាលពីលោកសិក្សានៅឯបរទេស លោកបានឃើញជនជាតិគេធ្វើយ៉ាងណាឱ្យក្លាយខ្លួនជាបុគ្គលម្នាក់ ដែលអាចបង្រៀនទៅកាន់មនុស្សដទៃទៀត ហើយអ្នកដែលត្រូវបានគេជួយ ក៏មានតួនាទីបង្ហាត់បង្រៀនបន្ត ទៅកាន់អ្នកដទៃផងដែរ។ ដែលវប្បធម៌បែបនេះវាបានជំរុញឱ្យមានការអភិវឌ្ឍទៅកាន់សង្គមរបស់គេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។