អ្នកនាំពាក្យ ៖ ក្រសួងអប់រំកំពុងបង្វែផលជះកូវីដ១៩ ឱ្យក្លាយជាឱកាសពង្រឹងការអប់រំឌីជីថល

ភ្នំពេញ – នៅក្នុងរបាយការណ៍​របស់ធនាគារ​ពិភពលោក​ចេញផ្សាយ​នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ​២០២១ ត្រង់ចំណុចមួយ​បាន​លើក​ឡើងថា ការបិទសាលារៀនបាននាំមកនូវការខាតបង់ធំធេងនៅទូទាំងប្រទេស ហើយ​បើទោះ​បី​ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំបង្កើតជម្រើសកម្មវិធីច្រើនយ៉ាងសម្រាប់ការរៀនពីចម្ងាយក៏ពិតមែន ប៉ុន្តែសិស្សមួយចំនួននៅតែមិនអាចប្រើប្រាស់វាបាន ឬ មិនបានប្រើប្រាស់វាសោះតែម្តង។

ឆ្លើយតបនឹងរបាយការណ៍​នេះ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និង​កីឡា បាន​លើក​ឡើងថា បើផ្តោតលើបញ្ហា យើងឃើញបញ្ហា, បើផ្តោតលើឱកាសយើងឃើញឱកាស, ក្នុងជីវិតបុគ្គលក្តី ក្នុងជីវិតការងារក្តី ផ្លូវមួយណាដែលយើងដើរក៏ដោយ គឺមានបញ្ហាប្រឈម និងឱកាសរៀងៗខ្លួន សំខាន់ត្រង់ថា យើងជ្រើសរើសផ្លូវមួយណាសម្រាប់ដើរ ដោយប្រឈមនឹងបញ្ហា រួចដោះស្រាយតាមទិដ្ឋភាពនិងលទ្ធភាពជាក់ស្ដែង ប្រកបដោយការតាំងចិត្តខ្ពស់។ ដោយមានការគាំទ្រពីបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធ ក្រសួងអប់រំ យុវជន និងកីឡាបាននិងកំពុងបង្វែផលជះនៃកូវីដ-១៩ ឱ្យក្លាយជាឱកាសពង្រឹងការអប់រំឌីជីថល។

ឯកឧត្តមលើកឡើងទៀតថា កូវីដ-១៩ បានរំខានដល់ដំណើរការផ្ទាល់នៃសាលារៀននៅលើពិភពលោកនិងកម្ពុជាក្នុងកំឡុងពេល ០២ ឆ្នាំកន្លងមក ។ តែទោះជាយ៉ាងនេះក៏ដោយ ការរៀននិងបង្រៀននៅកម្ពុជា នៅតែមានដំណើរការជូនសិស្សានុសិស្សទូទាំងប្រទេសតាមវិធីសាស្រ្តអប់រំចម្រុះ ស្របនឹងវិធានការសុវត្ថិភាពសុខភាព។

ជាទូទៅ ក្រសួងអប់រំ យុវជន និងកីឡាសង្កេតឃើញថា គ្រូបង្រៀនភាគច្រើនអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់បង្រៀនតាមអនឡាញមុន និងក្នុងបរិការណ៍កូវីដ-១៩ ។ ចំពោះគ្រូបង្រៀនដែលត្រូវការការបណ្តុះបណ្តាលបន្ថែមដើម្បីអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់បង្រៀនតាមបែបចម្រុះ រួមទាំងតាមអនឡាញ ក្រសួងបានបន្តផ្តល់ឱកាសពង្រឹងសមត្ថភាពតាមគ្រប់រូបភាព។

ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡាបង្វែបញ្ហាប្រឈម ឱ្យ​ទៅជាឱកាសពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន ដែលស្របតាមផែនការយុទ្ធសាស្រ្តវិស័យអប់រំ ២០១៩-២០២៣ ក្នុងគោលបំណងអភិវឌ្ឍន៍មូលធនមនុស្សសម្រាប់ចូលរួមប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

អ្នកនាំពាក្យ​បាន​បញ្ជាក់ទៀតថា មុន និងក្នុងបរិការណ៍កូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡាបន្តលើកកម្ពស់ការបណ្តុះបណ្តាលគ្រូបង្រៀនតាមរយ:ការបន្តអនុវត្តកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនដោយ៖

– បន្តអនុវត្ត ផែនការសកម្មភាពកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ។

– ជំរុញគ្រប់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ឲ្យបន្តអនុវត្តកម្មវិធីបណ្តុះបណ្តាលឱ្យបានពេញលេញ និងច្បាស់លាស់ ដោយបែងចែកឱ្យមានការសិក្សាក្នុងថ្នាក់រៀន ស្វ័យសិក្សា និងការប្រើប្រាស់បច្ចេកវិទ្យា។

– កំណត់អ្នកទទួលខុសត្រូវកម្រិតបច្ចេកទេស ដើម្បីឱ្យមានការទទួលខុសត្រូវរឹតតែច្បាស់លាស់។

-បន្តផ្តល់ការបណ្តុះបណ្តាល ដោយ​ប្រើ​វិធី​សាស្រ្ត​បង្រៀន​ថ្មីៗ​ និងការ​ប្រើ​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​ដំណើរការ​បង្រៀន​ និង​រៀន​។ គ្រូបង្រៀនក៏ទទួលបានវិធីសាស្រ្តបង្រៀនថ្មីៗ រួម​មាន​ការ​រៀន​សូត្រ​សកម្ម​ ការ​រៀន​បែប​ស្ថាបនា​ ការ​រៀន​តាម​បែប​ដោះស្រាយ​បញ្ហា​ ការ​រៀន​តាម​បែប​ស្រាវជ្រាវ​ និង​ការរៀនតាមបែបរិះរក រួមទាំងបច្ចេកទេសគ្រប់គ្រងថ្នាក់រៀនផ្ទាល់ និងតាមអនឡាញ។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការរៀននិងបង្រៀនតាមបែបចម្រុះ ឯកឧត្តម​បាន​ជូននូវទិដ្ឋភាព២ទាក់ទងនឹង “ការផ្តល់ និងការទទួល” ។ ដោយ​និយាយជារួម ទិដ្ឋភាពទី១ គឺការរៀបចំផ្តល់សេវារៀនបែបចម្រុះ ចំណែកឯ ទិដ្ឋភាពទី២គឺការទទួលសេវារៀនបែបចម្រុះ។

ចំពោះទិដ្ឋភាពទី១ស្តីពីការរៀបចំផ្តល់សេវារៀនបែបចម្រុះ ផ្តោតលើត្រីកោណធនធានសម្រាប់ផ្តល់ការរៀនបែបចម្រុះ ដែលមាន៣មុំ៖

-មុំទី១នៃត្រីកោណធនធានគឺ សំដៅដល់អ្នកជំនាញផ្នែកខ្លឹមសារដូចជា÷ក្រុមការងារនាយកដ្ឋានជំនាញនៃក្រសួងអប់រំ យុវជន និងកីឡា, គណៈគ្រប់គ្រងសាលារៀន និងលោកគ្រូ អ្នកគ្រូជាដើម។

-មុំទី២នៃត្រីកោណធនធានគឺ សំដៅដល់អ្នកជំនាញផ្នែកដំណើការដូចជា÷ ក្រុមការងាររដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងអប់រំ យុវជន និងកីឡា, ក្រុមការងារនៃមន្ទីរអប់រំ យុវជន និងកីឡា និងក្រុមការងារនៃក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ជាដើម។

-មុំទី៣នៃត្រីកោណធនធានគឺ សំដៅដល់អ្នកជំនាញបច្ចេកវិទ្យាព័ត៌មានដូចជា÷ ក្រុមការងារផ្នែកបច្ចេកវិទ្យា, អ៊ីនធឺណែត, ក្រុមហ៊ុនទូរស័ព្ទ, និងក្រុមការងារវិទ្យុទូរទស្សន៍ជាដើម។

សម្រាប់ទិដ្ឋភាពទី២ ផ្តោតលើ ការតាំងចិត្តផ្ទាល់របស់សិស្ស-និស្សិត និងការគាំទ្រពីមាតាបិតា៖ ការតាំងចិត្តរៀនជាកត្តាសំខាន់១ដែលកំណត់ការពេញចិត្តក្នុងជីវិត។ ការតាំងចិត្តរបស់អ្នកសិក្សាមានតួនាទីសំខាន់មួយកំណត់គុណភាពនៃការទទួលរៀនបែបចម្រុះ។ ចាស់បុរាណបានពោលថា អត់អីអត់ទៅកុំឲ្យតែអត់ចិត្ត។ ក្រសួងអប់រំ យុវជន និងកីឡាមានការតាំងចិត្តខ្ពស់រៀបចំមុំទាំង៣នៃត្រីកោណធនធានខាងលើ។ កម្រិតតាំងចិត្តរបស់អ្នកសិក្សាក្នុងការទទួលការរៀនបែបចម្រុះមានចំណែកសំខាន់កំណត់គុណភាពរៀនបែបចម្រុះ។

តាមរយៈគ្រប់រូបភាព និងគ្រប់លទ្ធភាព ក្រសួងអប់រំ យុវជន និងកីឡាបាននិងបន្តជុំរុញយន្តការការងារ និងកិច្ចសហការរវាងមុំទាំង៣នៃត្រីកោណធនធានខាងលើ ក៏ដូចជាបន្តលើកទឹកចិត្តអ្នកសិក្សា និងមាតាបិតាឲ្យបន្តខិតខំតាំងចិត្តខ្ពស់ប្រកបដោយការអត់ធ្មត់ ទន្ទឹមនឹងការចូលរួមអនុវត្តវិធានការ៣ការពារ ៣កុំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...