ភ្នំពេញ – នៅក្នុងរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចមួយបានលើកឡើងថា ការបិទសាលារៀនបាននាំមកនូវការខាតបង់ធំធេងនៅទូទាំងប្រទេស ហើយបើទោះបីក្រសួងអប់រំ យុវជន និងកីឡា បានខិតខំបង្កើតជម្រើសកម្មវិធីច្រើនយ៉ាងសម្រាប់ការរៀនពីចម្ងាយក៏ពិតមែន ប៉ុន្តែសិស្សមួយចំនួននៅតែមិនអាចប្រើប្រាស់វាបាន ឬ មិនបានប្រើប្រាស់វាសោះតែម្តង។
ឆ្លើយតបនឹងរបាយការណ៍នេះ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា បើផ្តោតលើបញ្ហា យើងឃើញបញ្ហា, បើផ្តោតលើឱកាសយើងឃើញឱកាស, ក្នុងជីវិតបុគ្គលក្តី ក្នុងជីវិតការងារក្តី ផ្លូវមួយណាដែលយើងដើរក៏ដោយ គឺមានបញ្ហាប្រឈម និងឱកាសរៀងៗខ្លួន សំខាន់ត្រង់ថា យើងជ្រើសរើសផ្លូវមួយណាសម្រាប់ដើរ ដោយប្រឈមនឹងបញ្ហា រួចដោះស្រាយតាមទិដ្ឋភាពនិងលទ្ធភាពជាក់ស្ដែង ប្រកបដោយការតាំងចិត្តខ្ពស់។ ដោយមានការគាំទ្រពីបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធ ក្រសួងអប់រំ យុវជន និងកីឡាបាននិងកំពុងបង្វែផលជះនៃកូវីដ-១៩ ឱ្យក្លាយជាឱកាសពង្រឹងការអប់រំឌីជីថល។

ឯកឧត្តមលើកឡើងទៀតថា កូវីដ-១៩ បានរំខានដល់ដំណើរការផ្ទាល់នៃសាលារៀននៅលើពិភពលោកនិងកម្ពុជាក្នុងកំឡុងពេល ០២ ឆ្នាំកន្លងមក ។ តែទោះជាយ៉ាងនេះក៏ដោយ ការរៀននិងបង្រៀននៅកម្ពុជា នៅតែមានដំណើរការជូនសិស្សានុសិស្សទូទាំងប្រទេសតាមវិធីសាស្រ្តអប់រំចម្រុះ ស្របនឹងវិធានការសុវត្ថិភាពសុខភាព។
ជាទូទៅ ក្រសួងអប់រំ យុវជន និងកីឡាសង្កេតឃើញថា គ្រូបង្រៀនភាគច្រើនអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់បង្រៀនតាមអនឡាញមុន និងក្នុងបរិការណ៍កូវីដ-១៩ ។ ចំពោះគ្រូបង្រៀនដែលត្រូវការការបណ្តុះបណ្តាលបន្ថែមដើម្បីអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់បង្រៀនតាមបែបចម្រុះ រួមទាំងតាមអនឡាញ ក្រសួងបានបន្តផ្តល់ឱកាសពង្រឹងសមត្ថភាពតាមគ្រប់រូបភាព។
ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡាបង្វែបញ្ហាប្រឈម ឱ្យទៅជាឱកាសពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន ដែលស្របតាមផែនការយុទ្ធសាស្រ្តវិស័យអប់រំ ២០១៩-២០២៣ ក្នុងគោលបំណងអភិវឌ្ឍន៍មូលធនមនុស្សសម្រាប់ចូលរួមប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
អ្នកនាំពាក្យបានបញ្ជាក់ទៀតថា មុន និងក្នុងបរិការណ៍កូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡាបន្តលើកកម្ពស់ការបណ្តុះបណ្តាលគ្រូបង្រៀនតាមរយ:ការបន្តអនុវត្តកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនដោយ៖
– បន្តអនុវត្ត ផែនការសកម្មភាពកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ។
– ជំរុញគ្រប់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ឲ្យបន្តអនុវត្តកម្មវិធីបណ្តុះបណ្តាលឱ្យបានពេញលេញ និងច្បាស់លាស់ ដោយបែងចែកឱ្យមានការសិក្សាក្នុងថ្នាក់រៀន ស្វ័យសិក្សា និងការប្រើប្រាស់បច្ចេកវិទ្យា។
– កំណត់អ្នកទទួលខុសត្រូវកម្រិតបច្ចេកទេស ដើម្បីឱ្យមានការទទួលខុសត្រូវរឹតតែច្បាស់លាស់។
-បន្តផ្តល់ការបណ្តុះបណ្តាល ដោយប្រើវិធីសាស្រ្តបង្រៀនថ្មីៗ និងការប្រើបច្ចេកវិទ្យាព័ត៌មានក្នុងដំណើរការបង្រៀន និងរៀន។ គ្រូបង្រៀនក៏ទទួលបានវិធីសាស្រ្តបង្រៀនថ្មីៗ រួមមានការរៀនសូត្រសកម្ម ការរៀនបែបស្ថាបនា ការរៀនតាមបែបដោះស្រាយបញ្ហា ការរៀនតាមបែបស្រាវជ្រាវ និងការរៀនតាមបែបរិះរក រួមទាំងបច្ចេកទេសគ្រប់គ្រងថ្នាក់រៀនផ្ទាល់ និងតាមអនឡាញ។
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការរៀននិងបង្រៀនតាមបែបចម្រុះ ឯកឧត្តមបានជូននូវទិដ្ឋភាព២ទាក់ទងនឹង “ការផ្តល់ និងការទទួល” ។ ដោយនិយាយជារួម ទិដ្ឋភាពទី១ គឺការរៀបចំផ្តល់សេវារៀនបែបចម្រុះ ចំណែកឯ ទិដ្ឋភាពទី២គឺការទទួលសេវារៀនបែបចម្រុះ។
ចំពោះទិដ្ឋភាពទី១ស្តីពីការរៀបចំផ្តល់សេវារៀនបែបចម្រុះ ផ្តោតលើត្រីកោណធនធានសម្រាប់ផ្តល់ការរៀនបែបចម្រុះ ដែលមាន៣មុំ៖
-មុំទី១នៃត្រីកោណធនធានគឺ សំដៅដល់អ្នកជំនាញផ្នែកខ្លឹមសារដូចជា÷ក្រុមការងារនាយកដ្ឋានជំនាញនៃក្រសួងអប់រំ យុវជន និងកីឡា, គណៈគ្រប់គ្រងសាលារៀន និងលោកគ្រូ អ្នកគ្រូជាដើម។
-មុំទី២នៃត្រីកោណធនធានគឺ សំដៅដល់អ្នកជំនាញផ្នែកដំណើការដូចជា÷ ក្រុមការងាររដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងអប់រំ យុវជន និងកីឡា, ក្រុមការងារនៃមន្ទីរអប់រំ យុវជន និងកីឡា និងក្រុមការងារនៃក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ជាដើម។
-មុំទី៣នៃត្រីកោណធនធានគឺ សំដៅដល់អ្នកជំនាញបច្ចេកវិទ្យាព័ត៌មានដូចជា÷ ក្រុមការងារផ្នែកបច្ចេកវិទ្យា, អ៊ីនធឺណែត, ក្រុមហ៊ុនទូរស័ព្ទ, និងក្រុមការងារវិទ្យុទូរទស្សន៍ជាដើម។
សម្រាប់ទិដ្ឋភាពទី២ ផ្តោតលើ ការតាំងចិត្តផ្ទាល់របស់សិស្ស-និស្សិត និងការគាំទ្រពីមាតាបិតា៖ ការតាំងចិត្តរៀនជាកត្តាសំខាន់១ដែលកំណត់ការពេញចិត្តក្នុងជីវិត។ ការតាំងចិត្តរបស់អ្នកសិក្សាមានតួនាទីសំខាន់មួយកំណត់គុណភាពនៃការទទួលរៀនបែបចម្រុះ។ ចាស់បុរាណបានពោលថា អត់អីអត់ទៅកុំឲ្យតែអត់ចិត្ត។ ក្រសួងអប់រំ យុវជន និងកីឡាមានការតាំងចិត្តខ្ពស់រៀបចំមុំទាំង៣នៃត្រីកោណធនធានខាងលើ។ កម្រិតតាំងចិត្តរបស់អ្នកសិក្សាក្នុងការទទួលការរៀនបែបចម្រុះមានចំណែកសំខាន់កំណត់គុណភាពរៀនបែបចម្រុះ។
តាមរយៈគ្រប់រូបភាព និងគ្រប់លទ្ធភាព ក្រសួងអប់រំ យុវជន និងកីឡាបាននិងបន្តជុំរុញយន្តការការងារ និងកិច្ចសហការរវាងមុំទាំង៣នៃត្រីកោណធនធានខាងលើ ក៏ដូចជាបន្តលើកទឹកចិត្តអ្នកសិក្សា និងមាតាបិតាឲ្យបន្តខិតខំតាំងចិត្តខ្ពស់ប្រកបដោយការអត់ធ្មត់ ទន្ទឹមនឹងការចូលរួមអនុវត្តវិធានការ៣ការពារ ៣កុំ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2026
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/05/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/03/2026
ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/08/2023
កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/10/2025
នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសពីការផ្តល់អាហារូបករណ៍រហូតដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា។

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាចេះភាសាជប៉ុន ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2025
មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៦។


































































