យុវជនស្ម័គ្រចិត្ត ៖ ព្រឹត្តិការណ៍ស៊ីហ្គេម ផ្តល់បទពិសោធន៍ក្នុងការពង្រឹងសមត្ថភាពដឹកនាំ និងការងារជាក្រុម

ភ្នំពេញ – យុវជនស្ម័គ្រចិត្តគ្រប់ផ្នែក បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញ និងសម្របសម្រួលឱ្យព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅកម្ពុជា ដំណើរការទៅដោយរលូន និងជោគជ័យ។ ក្រោយពីដំណើរការរយៈពេលកន្លះខែ ស៊ីហ្គេមនៅកម្ពុជា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់សាធារណៈជនជាតិ និងអន្តរជាតិ ដោយមតិភាគច្រើនបានកោតសរសើរចំពោះការរៀបចំបានយ៉ាងល្អរបស់ក្រុមការងារ។ ការទទួលលទ្ធផលជាទីគាប់ចិត្តនេះ យើងមិនអាចមើលរំលងការរួមចំណែកដ៏ធំរបស់យុវជនស្ម័គ្រចិត្តនោះទេ។ ទន្ទឹមនឹងការចូលរួមចំណែកសម្របសម្រួលព្រឹត្តិការណ៍នេះ យុវជនស្ម័គ្រក៏ទទួលបានបទពិសោធន៍ថ្មីៗពីកម្មវិធីផងដែរ។

លោក ងួន រ៉ាមី ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយកន្លែង ដែលកាន់តួនាទីផ្នែក (W&D) Operation បានបង្ហាញអារម្មណ៍រីករាយជាខ្លាំង ដែលបានក្លាយជាចំណែកមួយ ដើម្បីសម្របសម្រួលព្រឹត្តិការណ៍ស៊ីហ្គេម។ ក្រៅពីការបំពេញការងាររបស់ខ្លួន លោកបានឆ្លៀតធ្វើជាយុវជនស្ម័គ្រចិត្តផ្នែកបដិសណ្ឋាកិច្ច។ លោកបានលើកឡើងថា «ខ្ញុំចង់ធ្វើជាអ្នកស្ម័គ្រចិត្ត ព្រោះចង់ដឹងថា ខ្ញុំអាចជួយអ្វីបានខ្លះសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ព្រោះកម្ពុជាខកខានឱកាសនេះអស់រយៈពេល ៦៤ឆ្នាំកន្លងទៅហើយ។» ម្យ៉ាង ខ្ញុំចង់ដឹងថា តើមានអ្វីផ្សេងទៀត ដែលជាប់ពាក់ព័ន្ធនឹងរឿងកីឡា ព្រមទាំងចង់យល់ដឹងពីរបៀបធ្វើការងារបន្ថែម ពិសេសការបំពេញការងារជាក្រុម។ បទពិសោធន៍ ដែលខ្ញុំទទួលបានពីការងារស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ស៊ីហ្គេម គឺខ្ញុំបានយល់ដឹងបន្ថែមអំពីរបៀបណែនាំ និងការផ្ដល់ព័ត៌មានផ្សេងៗទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ។

ដោយឡែក កញ្ញា សាវន វិច្ឆរា ជានិស្សិតឆ្នាំទី១ ជំនាញទេសចរណ៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបង្ហាញមតិផ្ទាល់ខ្លួនថា «វាជាមោទនភាពមួយក្នុងនាមខ្ញុំជាកូនខ្មែរ ដែលមានឱកាសបានចូលរួមស្ម័គ្រចិត្តនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។» កញ្ញាជាយុវជនស័្មគ្រចិត្តផ្នែក​ កាន់ស្ដុកអាហារសម្រាប់អត្តពលិក ហើយមូលហេតុ ដែលកញ្ញាសម្រេចចិត្តធ្វើជាអ្នកស្ម័គ្រចិត្ត ព្រោះចង់ក្លាយជាចំណែកមួយក្នុងការមើលការខុសត្រូវដំណើរការព្រឹត្តិការណ៍នេះឱ្យប្រព្រឹត្តិទៅដោយរលូន ព្រមទាំងចង់ទទួលបានបទពិសោធន៍ថ្មីៗក្នុងព្រឹត្តិការណ៍លំដាប់អន្តរជាតិ។ វិច្ឆរា លើកឡើងថា ម្យ៉ាងនេះ ជាលើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហេតុនេះក្នុងនាមជាកូនខ្មែរមួយរូប ប្រសិនបើមានឱកាសធ្វើអ្វីមួយបានសម្រាប់ជាតិ នាងត្រូវតែធ្វើ។ យុវជនរូបនេះបន្ថែម «អ្វីដែលខ្ញុំបានរៀនសូត្រពីការស្ម័គ្រចិត្ត គឺរបៀបដឹកនាំក្រុមរបស់មេក្រុម ទាំងចរិតលក្ខណៈដឹកនាំ និងការទទួលខុសត្រូវចំពោះការងារ។»

កញ្ញា គង់ ស្រីនីន ជានិស្សិតឆ្នាំទី១ ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាយុវជនស័្មគ្រនៅផ្នែកគណៈកម្មការបរទេស បានបង្ហាញមូលហេតុ ដែលសម្រេចចិត្តចូលរួមក្នុងព្រឹត្តិការណ៍នេះថា ព្រោះនាងចង់ចូលរួមចំណែកក្នុងសង្គមកម្ពុជា ដើម្បីផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌របស់កម្ពុជាទៅកាន់ភ្ញៀវបរទេស។ ក្រៅពីនេះ ស្រីនីន ក៏បានរៀនសូត្រអំពីរបៀបទំនាក់ទំនងជាមួយភ្ញៀវបរទេស ជាពិសេសគឺការសន្ទនាជាភាសាអង់គ្លេស និងថៃជាមួយសាសន៍ដទៃ។ «ម្យ៉ាងទៀត ខ្ញុំក៏បានចូលរួមចំណែកក្នុងការផ្សព្វផ្សាយអំពីម្ហូបអាហារខ្មែរទៅកាន់បរទេសផងដែរ ព្រោះមានឱកាសធ្វើការផ្ទាល់ជាមួយគណៈកម្មការកីឡា។ លើលពីនេះកញ្ញា ក៏បានចូលរួមជូនក្រុមកីឡាករយូដូ ដើម្បីធ្វើដំណើរកម្សាន្តក្នុងរាជធានីភ្នំពេញ ដើម្បីទស្សនាព្រះបរមរាជវាំង មាត់ទន្លេ និងវិមានឯករាជ្យផងដែរ»។

ជាចុងក្រោយ យុវជនទាំងបីរូប បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍជាតិរហូតមានលទ្ធភាពទទួលធ្វើជាម្ចាស់ផ្ទះកម្មវិធីលំដាប់អន្តរជាតិ។ ជាពិសេស អ្នកទាំងបីពិតជារីករាយ ដែលគណៈគ្រប់គ្រងស៊ីហ្គេមបានផ្ដល់ឱកាសអ្នកស្ម័គ្របានចូលរួមចំណែកក្នុងការជួយជាតិរបស់ខ្លួន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...