ធនាគារពិភពលោក ផ្តល់​ឥណទាន៤០លានដុល្លារ សម្រាប់គម្រោង​បង្កើន​ជំនាញ​ដល់​ពលរដ្ឋ​កម្ពុជា

ធនាគារពិភពលោក​កាលពីសប្តាហ៍​មុន បានអនុម័ត​ឥណទាន​តម្លៃ​៤០លានដុល្លារអាមេរិក សម្រាប់គម្រោងកែលម្អ​ការ​បណ្តុះបណ្តាល​ជំនាញ និង​សេវាកម្មទីផ្សារ​ការងារ ដោយ​គេ​រំពឹងថា គម្រោង​មួយ​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់ពលរដ្ឋ​កម្ពុជា​ប្រមាណជាង​៣ម៉ឺន៣សែននាក់។

ក្នុងសេចក្តីប្រកាស​ព័ត៌មាន ធនាគារពិភពលោកបានលើកឡើងថា សេដ្ឋកិច្ច និងការងាររបស់កម្ពុជាមាន​ការ​រីកចម្រើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ​នេះ ដោយសារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការបើកចំហពាណិជ្ជកម្ម និងភាពអនុគ្រោះសម្រាប់​ចូល​ទីផ្សារលោកខាងលិច ដែល​បានជួយប្រទេសនេះក្នុង​ការ​ទាក់ទាញការវិនិយោគផ្ទាល់​ពីក្រៅ។ ទោះជាយ៉ាងណាក៏ដោយ ធនាគារពិភពលោកមើលឃើញថា គុណភាពនៃការងារនៅ​តែមានកម្រិតទាប ក្នុង​នោះ ៩៨%​នៃការងារនៅក្នុងប្រទេសសុទ្ធ​តែ​ជា​ការងារ​មានជំនាញទាប ហើយក្នុងនោះ​ទៀត ​មួយ​ផ្នែក​ធំគឺជា​ការ​ងារ​ក្រៅ​ប្រព័ន្ធផ្លូវការ។

ជាមួយគ្នានេះ គម្រោង “ជំនាញសម្រាប់ទទួល​បាន​ការងារកាន់តែប្រសើរ”​ ដែលមាន​រយៈពេលប្រាំឆ្នាំ ត្រូវ​បាន​រៀបចំឡើងដើម្បីជួយកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ច​របស់​ខ្លួន​នៅ​តាម​វិស័យ​នានា ដែលទាមទារឱ្យមានជំនាញកម្រិត​មធ្យមថែម​ទៀត។ គម្រោង​នេះ​នឹងអនុវត្តដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍ជំនាញ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មាន​ប្រសាសន៍ថា នៅពេល​កម្ពុជាខិតខំ​បោះជំហានឈានឡើង​​នៅ​ក្នុង​​ខ្សែចង្វាក់តម្លៃ និងធ្វើពិពិធកម្មផលិតកម្មរបស់ខ្លួន ការបង្កើនជំនាញកម្លាំងពលកម្មបច្ចុប្បន្ន និងនាពេលខាងមុខនឹងក្លាយជាកិច្ច​ការ​គន្លឹះមួយ សម្រាប់​ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន និងកាន់តែប្រសើរឡើង និងឆ្លើយតបបាន​កាន់​តែល្អ​ទៅនឹងតម្រូវការរបស់និយោជក។

លោក​ស្រី​​មាន​ប្រសាសន៍ទៀតថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដែលឆ្លើយតបបាន​ទៅ​នឹងតម្រូវការ បន្ថែមដោយការបណ្តុះបណ្តាលជំនាញ ដូចជា ជំនាញឌីជីថល និងជំនាញឥរិយាបទ ជាដើម អាចជួយប្រទេសកម្ពុជាក្នុងការឈានទៅ​សម្រេចគោលបំណងរបស់ខ្លួនបាន។

ឯកឧត្តម កត្តា អ៊ន មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍សាទរចំពោះការផ្តល់​ឥណទាន​របស់ធនាគារពិភពលោកនេះ ដោយថា ធនាគារពិភពលោក​គឺជាដៃគូអភិវឌ្ឍរបស់ប្រទេសកម្ពុជារាប់ទសវត្សមកហើយ ដែលជួយទ្រទ្រង់ក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហើយថា ការ​ផ្តល់ឥណទាន ៤០លានដុល្លាររបស់ធនាគារពិភពលោក​នៅពេលនេះ ពិតជាបានចូលរួមចំណែកទាន់សភាពការណ៍ចំពោះការ​បណ្តុះបណ្តាលធនធាន​មនុស្ស មូលធន​មនុស្ស​នៅកម្ពុជាពាក់ព័ន្ធនឹងជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ហើយថា នេះក៏ជាការរួមចំណែកមួយបន្ថែមទៀតដើម្បីពង្រីកវិសាលភាព នៃការបណ្តុះបណ្តាលជំនាញនៅ​កម្ពុជា​ឱ្យ​កាន់តែទូលំទូលាយ។

មន្រ្តីជាន់ខ្ពស់​ក្រសួងការងារ​រូបនេះបញ្ជាក់ថា កម្ពុជាបានវិវឌ្ឍមក​ដល់ដំណាក់កាល​ឧស្សាហកម្មទី៤ ដោយ​មាន​ន័យថា ចាប់ពីពេលនេះតទៅ បណ្តា​រោងចក្រ​សហគ្រាស​កម្រិតមធ្យម និង​កម្រិត​ធ្ងន់ នឹង​កើត​មាន​ព្រោង​ព្រាង​នៅ​កម្ពុជា ហើយ​សហគ្រាស​ទាំងនោះ​នឹង​ត្រូវ​ការ​អ្នក​ជំនាញ ដូច្នេះ​ការ​បណ្តុះ​បណ្តាលជំនាញ គឺធ្វើ​យ៉ាង​ណា​ដើម្បីឆ្លើយតបទៅនឹង​តម្រូវការទីផ្សារ​នៅ​កម្ពុជា ក៏​ដូចជា​ការប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ជិតខាងក្នុងតំបន់ ក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ច​របស់ខ្លួន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។