ឆ្លុះបញ្ចាំងជាវិធីដែលយុវវ័យមិនគួរមើលរំលងនៅពេលបាត់បង់ខ្លួនឯង

ការឆ្លុះបញ្ចាំងខ្លួនឯង ជាកត្តាដ៏មានឥទ្ធិពលមួយ ជួយឱ្យយល់ច្បាស់ពីខ្លួនឯងច្រើនជាងមុន ស្គាល់ពីតម្លៃរបស់ខ្លួនឯង និងសេចក្ដីប៉ងប្រាថ្នានៅពេលខាងមុន។ តាមរយៈគេហទំព័រ verywellmind បានបង្ហាញហេតុផលប្រាំពីរចំណុចដែលបង្ហាញថា ការឆ្លុះបញ្ចាំងជាវិធីដែលយុវវ័យមិនគួរមើលរំលងនៅពេលបាត់បង់ខ្លួនឯង។

១. សញ្ជឹងគិតពីរបៀបដែលទទួលបានការចិញ្ចឹមពេលកន្លងមក ៖ ការក្រឡេកទៅមើលពីបែបបទ នៃការចិញ្ចឹមបីបាច់ថែរក្សាកាលពីវ័យកុមារ​​ តាមរយៈការបំផុសសំណួរទៅកាន់ខ្លួនឯងដូចជា តើវប្បធម៌និងច្បាប់ដែលគ្រួសារបង្កើតកន្លងមកនៅអាចប្រើប្រាស់បានទៀតទេ? ហើយបន្តទៅខាងមុខទៀត តើមានចំណុចណាខ្លះដែលគួរផ្លាស់ប្តូរ?

២. វិភាគពីបទពិសោធន៍ចាស់ៗ ៖ ចំពោះបទពិសោធន៍ វិភាគរាល់ចំណុចសំខាន់ៗដែលបានកើតមាននៅក្នុងដំណើរជីវិត។ តើបទពិសោធន៍ទាំងនោះបានសម្រួចផ្នត់គំនិត សកម្មភាព និងក្ដីសង្ឃឹមជឿជាក់អ្វីខ្លះ? ការរំឮករឿងចាស់ៗ អាចជួយឱ្យខ្លួនឯងយល់ពីបច្ចុប្បន្នភាព ដោយហេតុថាបច្ចុប្បន្នភាពពាក់ព័ន្ធនឹងអតីតកាល។

២. កត់សម្គាល់គុណតម្លៃខ្លួនឯង ៖ គិតឱ្យបានជាក់លាក់ជាមួយនឹងហេតុផលច្បាស់ៗ ថា តើអ្វីទៅពិតជាបានផ្តល់នូវគុណតម្លៃចំពោះបុគ្គលម្នាក់ៗ ? ការអនុវត្តន៍បែបនេះបានជារឿយៗ មិនត្រឹមតែជាគន្លឹះក្នុងការរកខ្លួនឯងនោះទេ ប៉ុន្តែជាកត្តាបង្កើនជំនឿ ជឿជាក់ចំពោះខ្លួនឯងនៅពេលមានការសម្រេចចិត្តណាមួយ។

៤. ដាក់សំណួរចំពោះខ្លួនឯងពេលមានមន្ទិល ៖ ការមានមន្ទិលសង្ស័យចំពោះខ្លួនឯង ឬមនុស្សជុំវិញខ្លួនតែងកើតមានឡើង គ្រាន់តែយូរឬឆាប់​ ការសង្ស័យខ្លះក៏បង្កើនការប្រុងប្រយ័ត្ន ប៉ុន្តែការសង្ស័យខ្លះទៀតកាន់តែបង្កើននូវភាពស្មុគស្មាញចំពោះខ្លួនឯង និងការបាត់បង់ទំនុកចិត្តទៅលើអ្នកដទៃ ដូច្នេះ ត្រូវដាក់សំណួរទៅកាន់ស្ថានភាពនីមួយៗ ហើយឆ្លុះបញ្ចាំង និងស្វែងរកភាពសមទំនងណាមួយ មុននឹងសម្រេចចិត្តជឿជាក់។

៥. ដល់ពេលដែលកំណត់គោលដៅ ៖ ចំណាយពេលគិតអំពីសកម្មភាពនៅថ្ងៃអនាគត ដូចជាអាជីពវិជ្ជាជីវៈ ផែនការគ្រួសារ និងទំនាក់ទំនង ឬក៏ផលប្រយោជន៍ដទៃទៀត បន្ទាប់មកស្វែងរកវិធីសាស្រ្តដើម្បីទៅដល់គោលដៅតាមក្រោយ។​

៦. ស្គាល់ទាំងចំណុចខ្លាំង និងខ្សោយ ៖ កត់ទុករាល់ចំណុចខ្លាំងនិងចំណុចខ្សោយប្រកបដោយភាពស្មោះត្រង់ទៅកាន់ខ្លួនឯងនិងរក្សាអារម្មណ៍វិជ្ជមាន។ ដោយហេតុថា បុគ្គលម្នាក់ៗ សុទ្ធតែមានភាពខ្លាំង និងភាពខ្សោយ រៀងៗខ្លួន​ ក្រៅពីរកឃើញហើយ យកចំណុចមិនល្អទាំងនោះ ទៅដុសខាត់បន្ថែម រួចប្រើចំណុចខ្លាំងទៅបន្តអភិវឌ្ឍន៍សមត្ថភាព។

៧.​ សិក្សាពីកំហុសចាស់ៗ ៖​ នៅពេលមានកំហុសកើតមាន ការតាំងចិត្តរៀនសូត្រពីវាបន្ថែមឱ្យបានច្រើនជាងការបន្ទោសខ្លួនឯង ឬក៏បោះបង់ខ្លួនឯងចោល។ ដោយសារតែការប្រព្រឹត្តកំហុសណាមួយ ហើយបណ្តាលឱ្យស្ថានភាពផ្លូវចិត្តចុះខ្សោយ អ្វីដែលសំខាន់ គឺការផ្តោតលើអ្វីដែលអាចកែប្រែបាននៅពេលខាងមុខ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *