ភ្នំពេញ – ចតុស្តម្ភនៃការអប់រំបួនយ៉ាង រួមមាន រៀនដើម្បីចំណេះដឹង រៀនដើម្បីចំណេះធ្វើ រៀនដើម្បីទាំងអស់គ្នា និងរៀនរស់ជាមួយគ្នា ។ ទន្ទឹមគ្នានេះ ចតុស្តម្ភនៃការអប់រំជាសសរគ្រឹះដ៏រឹងមាំសម្រាប់ទ្រទ្រង់ការអប់រំសំដៅសម្រេចគោលនយោបាយអប់រំ ដើម្បីកសាងធនធានមនុស្សគ្រប់រូបឱ្យមានចំណេះដឹង។ នេះបើតាមប្រសាសន៍លើកឡើងរបស់លោកស្រី លី សុភាព គ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែន ក្រុងទេពនិម្មិត ខេត្តប៉ៃលិន និងជាម្ចាស់ជ័យលាភីគ្រូបង្រៀនល្អកម្រិតមធ្យមសិក្សា ពីក្រសួងអប់រំ យុវជន និងកីឡា កាលពីឆ្នាំ២០១៩-២០២០កន្លងទៅ។

លោកស្រី លី សុភាព គ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែន ក្រុងទេពនិម្មិត ខេត្តប៉ៃលិន មានប្រសាសន៍ថា រៀនដើម្បីទាំងអស់គ្នា សំដៅទៅលើមនុស្សគ្រប់ត្រូវរៀនសូត្រឱ្យមានចេះណេះដឹងទាំងអស់គ្នា ទី១. រៀនដើម្បីជួយខ្លួនឯង ទី២. រៀនដើម្បីជួយមនុស្ស ឬជួយអ្នកនៅជុំវិញខ្លួន និងទី៣. រៀនដើម្បីជំរុញឱ្យមានការរីកចម្រើនដល់ប្រទេសជាតិ ។ លោកស្រី បន្តថា កាលណាមនុស្សទាំងអស់គ្នានៅលើសាកលលោក រៀនសូត្រចេះដឹងគ្រប់គ្នា គឺអាចយកចំណេះដឹងទាំងនោះ ទៅបង្កើតជាចំណេះធ្វើ ផលិតអ្វីផ្សេងៗដែលទាក់ទងទៅនឹងតម្រូវការរបស់មនុស្សប្រើប្រាស់ប្រចាំថ្ងៃ ។
លោកស្រី លី សុភាព គ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែន ក្រុងទេពនិម្មិត ខេត្តប៉ៃលិន
“រៀនដើម្បីទាំងអស់គ្នាជួយឱ្យមនុស្សចេះយោគយល់អធ្យាស្រ័យគ្នា ចេះរស់នៅជាមួយគ្នា កាត់បន្ថយអំពើហិង្សាផ្សេងៗដែលកើតមាន ព្រមទាំងមានសីលធម៌ល្អក្នុងការប្រកបការងារ និងក្នុងជីវិតរស់នៅ”

ម្ចាស់ជ័យលាភីគ្រូបង្រៀនល្អ លោកស្រី លី សុភាព បញ្ជាក់បន្ថែមថា រៀនដើម្បីជួយខ្លួនឯង មានន័ថា ត្រូវរៀនដើម្បីជួយខ្លួនឯងឱ្យរួចផុតពីភាពអវិជ្ជា អាចចេះសរសេរ ចេះអានបាន ហើយមានការគិតពិចារណាត្រឹមត្រូវ និងចេះបង្កើតក្ដីស្រមៃរបស់ខ្លួនឯងនៅពេលអានាគតថាចង់ធ្វើអ្វី? ចង់បង្កើតអ្វី? លើសពីនេះ មនុស្សក៏ត្រូវរៀនដើម្បីជួយអ្នកនៅជុំវិញខ្លួន បន្ទាប់ពីអាចជួយខ្លួនឯងឱ្យមានចំណេះដឹងជាមុនសិន។ ប្រសិនយើងជាអ្នកមានចំណេះដឹងម្នាក់ យើងក៏អាចជួយមនុស្សជុំវិញខ្លួនរួចផុតពីភាពអវិជ្ជា ដោយសារការណែនាំពន្យល់ផ្សេងៗ ដែលអាចជួយឱ្យគេមានចំណេះដឹង មានគំនិត និងគោលជំហរក្នុងជីវិត។
លោកស្រី លី សុភាព គ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែន ក្រុងទេពនិម្មិត ខេត្តប៉ៃលិន
“នៅទីកន្លែងដែលសម្បូរទៅដោយមនុស្សមានចំណេះដឹង ការរស់នៅជាមួយគ្នា គឺកាន់តែប្រសើរឡើង”

ជុំវិញកិច្ចការរបង្រៀនសិស្សទទួលបានជោគជ័យក្នុងការសិក្សា សិស្សឱ្យតម្លៃលើការរៀនសូត្រ អ្នកគ្រូ លី សុភាព តែងផ្ដល់ការលើកទឹកចិត្ត និងណែនាំសិស្សានុសិស្សអំពីសារៈប្រយោជន៍នៃការរៀនសូត្រ ។ លោកស្រីបន្តថា បើសិស្សានុសិស្សជាកូនអ្នកចម្ការ យើងត្រូវមានចំណេះដឹងផ្នែកចម្ការឱ្យពិតប្រាកដ ដើម្បីទទួលបានទិន្នផលដំណាំល្អជួយជីវភាពគ្រួសារឱ្យរីកចម្រើន។ ម៉្យាងវិញទៀត បើសិស្សជាអ្នកជនបទត្រូវសម្លឹងមើលអ្នកទីក្រុង បើយើងអ្នកទីក្រុងត្រូវសម្លឹងមើលទៅប្រទេសជិតខាង ថាបច្ចេកវិទ្យារីកចម្រើនដល់កម្រិតណា? ទាំងនេះគឺអាស្រ័យលើចំណេះដឹងរបស់មនុស្សតាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រ។
តាមការបញ្ជាក់របស់ គ្រូបង្រៀនវ័យ៣៩ឆ្នាំរូបនេះ កាលណាមនុស្សគ្រប់រូបទទួលបានការអប់រំ មានចំណេះដឹង ចំណេះធ្វើ និងជំនាញពិតប្រាកដ នោះប្រទេសជាតិនឹងរីកចម្រើន ដោយសារមានការបង្កើតថ្មី បច្ចេកវិទ្យាទំនើប រួមចំណែកធ្វើឱ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនទៅមុខយ៉ាងលឿន៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/06/2024
កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

រៀនជំនាញបច្ចេកទេសឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/06/2026
សម្រាប់យុវជន ក៏ដូចជាប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការសិក្សាជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះឱកាសបានមកដល់ហើយ, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាមឱ្យចូលរៀន...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

ឱកាសផ្លាស់ប្តូរការសិក្សានៅប្រទេសកាណាដា ពីកម្មវិធី SEED-2
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2026
កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2025
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសផ្តល់អាហារូបករណ៍ ក្នុងការសិក្សាជំនាញសំខាន់ៗចំនួន៧ដែលកំពុងមានតម្រូវការទីផ្សារ សម្រាប់យុវជនដែលកំពុងស្វែងរកជំនាញប្រចាំជីវិត...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/09/2023
ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































