វេសឡាញជានិម្មិត្តរូបនៃបណ្តាញសាលារៀនឯកជនមួយដែលចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) ដែលបានចាប់ផ្តើមពីសាលាឯកជនដ៏តូចមួយកាលពីឆ្នាំ២០០៨ មានចំនួនសិស្សតែប្រមាណ៤០០នាក់ និងសាលារៀនចំនួន២ ពេលនេះបានក្លាយទៅជាបណ្តាញសាលារៀនធំមួយ ដែលមានសិស្សប្រមាណជិត២ម៉ឺននាក់ និងបណ្តាញសាលារៀនចំនួន២៧ ព្រមទាំងបាននាំមុខគេក្នុងការចូលរួមលើកស្ទួយវិស័យអប់រំ តាមរយៈការបង្កើតសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលបានជួយសមាជិករាប់រយសាលានៅទូទាំងប្រទេសទទួលបានផលវិជ្ជមានក្នុងវិស័យអប់រំ។

ក្នុងឱកាសប្រារព្ធខួប១៧ឆ្នាំ នៃការបង្កើត WEG លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប លើកឡើងថា សមិទ្ធផល នៃការប្រែប្រួលការអប់រំទូទាំងប្រទេស អាចនិយាយបានថា មានការចូលរួមពី WEG, លោកឧកញ៉ាបន្តថា WEG ខុសពីសាលាដទៃត្រង់ថា មិនចាត់ទុកសាលាផ្សេងដែលមានមុខរបរដូចគ្នាជាសត្រូវ ហើយផ្ទុយទៅវិញមានតែការរួមគ្នាប្រឹងប្រែងអភិវឌ្ឍ និងរកវិធីដើម្បីជួយលើកស្ទួយវិស័យអប់រំនៅកម្ពុជា។ ជាមួយគ្នា WEG ក៏បានចូលរួមក្នុងការបណ្តុះបណ្តាលដល់សាលាឯកជនដទៃទៀតរាប់រយកន្លែង តាមរយៈការចែកចាយកម្មវិធីទម្លាប់ល្អទាំង៧ សម្រាប់បុគ្គលឆ្នើម (7 habits) ព្រមទាំងកម្មវិធីសំខាន់ៗជាច្រើនទៀត ធ្វើឱ្យមានការទទួលស្គាល់ពីសហគមន៍។

ក្រៅពីនេះ WEG ក៏បានរួមចំណែកក្នុងការផ្តល់ធាតុចូលជាមួយក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយពិសេសជាងនេះទៅទៀតនោះ WEG ក៏ជាតួអង្គដ៏សំខាន់ ក្នុងការជំរុញការអនុវត្តគោលនយោបាយមិនយកពន្ធលើវិស័យអប់រំ ដែលបានជួយដល់ស្ថាប័នអប់រំនៅទូទាំងប្រទេស ទទួលបានផលប្រយោជន៍ពីរាជរដ្ឋាភិបាល។

យ៉ាងណាក៏ដោយសម្រាប់ផែនការទៅថ្ងៃអនាគត WEG បានបង្ហាញមហិច្ឆតា ក្នុងការរួមកម្លាំងជាមួយសាលារៀនឯកជនផ្សេងទៀត ដោយលែងមានការប្រកួតប្រជែងគ្នា ហើយរួមគ្នាអភិវឌ្ឍការបណ្តុះបណ្តាលឱ្យកាន់តែទូលំទូលាយប្រកបដោយគុណភាពក្នុងបរិបទបច្ចេកវិទ្យា​ដែលកំពុងវិវឌ្ឍទៅមុខ។

គួរជំរាបជូនថា ចាប់តាំងពីឆ្នាំ២០០៨មក បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប មានការរីកចម្រើន និងបានបន្តពង្រីកខ្លួនជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះ WEG បានដាក់ដំណើរការសេវាកម្មអប់រំចំណុះជាង២៧សាខា ក្នុងនោះសាលារៀនវ៉េស្ទឡាញន៍ មានចំនួន១៣សាខា, សាលារៀនណត្សឡាញន៍ មានចំនួន២សាខា, វិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ ១សាខា, សាលាអន្តរជាតិហ្វររ៉េសហៀល ១សាខា, សាលាអង់គ្លេសលីដឺលែន ២សាខា និងសាលារៀនសហគមន៍២១ ចំនួន៩សាខា ដោយមានសិស្សកំពុងសិក្សាសរុបប្រមាណ ១ម៉ឺន៥ពាន់នាក់ និងគ្រូបង្រៀនប្រមាណជាង១ពាន់៤រយនាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2026

ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *