ការធា្លក់ទឹកចិត្តពេលព្រឹក, អាការៈ មូលហេតុ និងដំណោះស្រាយ

ជំងឺបាក់ទឹកចិត្ត អាចធ្វើឱ្យអ្នកមានអារម្មណ៍ពិបាកក្នុងខ្លួន និងសភាពអារម្មណ៍ក្រៀមក្រំ ជាពិសេសនៅពេលព្រឹក។ ប្រសិនបើអ្នកមានទំនោរក្រោកពីគេងជាមួយនឹងអារម្មណ៍ក្រៀមក្រំខ្លាំង អ្នកទំនងជាអាចប្រឈមនឹងបញ្ហាមួយ ដែលត្រូវបានគេស្គាល់ថា ជំងឺធ្លាក់ទឹកចិត្តពេលព្រឹក (Morning Depression)។ ពាក្យនេះមិនត្រូវបានគេទទួលស្គាល់ ជាលក្ខខណ្ឌមួយ ក្នុងសៀវភៅណែនាំអំពីរោគវិនិច្ឆ័យផ្លូវការជំងឺផ្លូវចិត្តនោះទេ ប៉ុន្តែជាអាការៈមួយដែលកំពុងកើតលើមនុស្សជាច្រើន។

អាការៈ

ការធ្លាក់ទឹកចិត្តពេលព្រឹក អាចជាផ្នែកមួយនៃអ្វី ដែលគេហៅថា ការប្រែប្រួលអារម្មណ៍ប្រចាំថ្ងៃ (diurnal mood variation)។ ជាធម្មតា វាមានសភាពតានតឹងខ្លាំងនាពេលព្រឹក ហើយមនុស្សមួយចំនួនយល់ថា អារម្មណ៍របស់ពួកគេធ្លាក់ចុះនៅពេលរសៀល ឬពេញល្ងាច។ អាការៈអាចមានដូចជា អារម្មណ៍សោកសៅ ថប់បារម្ភ និងមិនចាប់អារម្មណ៍ទៅលើរបស់អ្វីមួយ។ អ្នកប្រហែលជាអាចមានអារម្មណ៍ស្រងាកចិត្តខ្លាំងបន្ទាប់ពីភ្ញាក់ពីគេង ហើយសម្គាល់ឃើញខ្លួនឯងថា គ្មានថាមពល ដើម្បីចាប់ផ្ដើមថ្ងៃថ្មី, អារម្មណ៍មិននឹងន, ងងុយគេង ពិបាកក្រោកពីគេង និងពិបាកសម្រេចចិត្ត

មូលហេតុ

យោងតាមការសិក្សា ការធ្លាក់ទឹកចិត្តពេលព្រឹក អាចកើតចេញពីបញ្ហាធ្លាក់ទឹកចិត្ត ឬអាចជាការឆ្លុះបញ្ចាំងឱ្យឃើញពីបញ្ហាសុខភាពមួយចំនួនទៀត ដូចជា៖

១. បញ្ហាដំណេក ៖ បុគ្គលដែលមានបញ្ហាដំណេក ជារឿយៗមានទំនោរទៅរកបញ្ហាធ្លាក់ទឹកចិត្ត ហើយវិបត្តិធ្លាក់ទឹកចិត្តនេះ នឹងនាំឱ្យមនុស្សពិបាកគេង និងការគេងគ្មានគុណភាព។ មូលហេតុទូទៅ នៃការគេងមិនគ្រប់គ្រាន់ និងការធ្លាក់ទឹកចិត្ត ដោយសារ បញ្ហាស្ទះដង្ហើមពេលគេង (Obstructive Sleep Apnea)។ ការព្យាបាលបញ្ហាស្ទះដង្ហើមពេលគេងនាពេលយប់ អាចបន្ធូរបន្ថយរោគសញ្ញានៃជំងឺធា្លក់ទឹកចិត្តរបស់អ្នក។

២. អរម៉ូនស្ត្រេស ៖ រាងកាយរបស់អ្នកបញ្ចេញសារធាតុគីមីមួយ ដែលត្រូវបានគេហៅថា ករទីសូល (Cortisol) ដើម្បីឆ្លើយតបទៅនឹងស្ថានភាព «តានតឹង ឬការប្រយុទ្ធ»។ អរម៉ូននេះអាចបង្កើន អត្រាបេះដូង សម្ពាធឈាម ជាតិស្ករក្នុងឈាម និងអត្រាដង្ហើមរបស់អ្នក។ យូរៗទៅ ករទីសូល (Cortisol) ច្រើនពេក អាចទាក់ទងនឹងបញ្ហាមួយចំនួន ដូចជា ការថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ធ្លាក់ចុះសមត្ថភាពចងចាំ និងការផ្ដោតអារម្មណ៍។ ជាធម្មតា កម្រិត ករទីសូល របស់អ្នកកើនឡើងបន្ទាប់ពីអ្នកភ្ញាក់ពីគេង។ ចំណុចនេះ ប្រហែលជារាងកាយរបស់អ្នកមានប្រតិកម្មខ្លាំងពេកទៅនឹងអរម៉ូនស្ត្រេស ទើបបណ្ដាលឱ្យអ្នកមានអារម្មណ៍មិនសប្បាយចិត្តនៅពេលព្រឹក។

៣. បញ្ហារលាក ៖ ការសិក្សាជាច្រើនបានរកឃើញកម្រិតខ្ពស់នៃសារធាតុគីមី ដែលបង្កឱ្យមានការរលាកហៅថា interleukin-6 (IL-6) នៅក្នុងខួរក្បាលរបស់មនុស្សមានជំងឺធ្លាក់ទឹកចិត្ត ជំងឺវិកលចរិក និងបញ្ហាសុខភាពផ្លូវចិត្តផ្សេងទៀត។ កម្រិត IL-6 កើនឡើង និងធ្លាក់ចុះ អាស្រ័យលើស្ថានភាពមនុស្សម្នាក់ៗ និងពេលវេលាខុសគ្នាៗ ហើយពេលព្រឹកគឺជាពេលដែលកម្រិតរលាកនេះបានច្រើនបំផុត។ ការសិក្សាមួយបានរកឃើញថា នៅក្នុងខ្លួនមនុស្សមួយចំនួន មានបរិមាណ IL-6 កើនឡើងពេញមួយយប់ ហើយឈានដល់កម្រិតខ្ពស់បំផុត នៅពេលដែលកម្រិតករទីសូលឡើងដល់កម្រិតកំពូល។

ដំណោះស្រាយ

ប្រសិនបើអ្នកសង្កេតឃើញថា ខ្លួនឯងមានរោគសញ្ញានៃជំងឺធា្លក់ទឹកចិត្តពេលព្រឹក អ្នកអាចអនុវត្តវិធីសាស្ត្រមួយចំនួនដូចជា ត្រូវជួបគ្រូពេទ្យដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ, ថែសុខភាពទូទៅ តាមរយៈការញ៉ាំអាហារល្អៗ មានភាពសកម្ម និងការពារខ្លួនពីបញ្ហាទឹកនោមផ្អែម និងជំងឺបេះដូង និងប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវតាមការណែនាំរបស់វេជ្ជបណ្ឌិត និងឱសថការី


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។