បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ ប្រកាសបើកមជ្ឈមណ្ឌលថែទាំអប់រំកុមាតូច និងមត្តេយ្យចាប់ពីអាយុ១ឆ្នាំកន្លះឡើង នៅតំបន់ឈូកមាស

ដោយមានការគាំទ្រពីសំណាក់ពីអ្នកអាណាព្យាបាលសិស្ស និងបទពិសោធន៍ក្នុងវិស័យអប់រំរយៈពេល១៦ឆ្នាំ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ប្រកាសបើកដំណើរការមជ្ឍមណ្ឌលថែទាំអប់រំកុមារតុច និងមត្តេយ្យសិក្សា ដែលទទួលកុមារចាប់ពីអាយុ១ឆ្នាំកន្លះឡើងដោយផ្តល់សេវាមើលថែទាំកុមារតូចកន្លះថ្ងៃ និងពេញមួយថ្ងៃ ព្រមទាំងបណ្ដុះស្មារតីជាមូលដ្ឋាននៃការបង្កើតចរិតលក្ខណ:មនុស្សពេញលេញ។

ការពង្រីកវិសាលភាពអប់រំសាខាទី១៣របស់ខ្លួននៅពេលនេះ គឺស្ថិតក្នុងបរិបទនៃការរីកចម្រើនជាបន្តបន្ទាប់របស់ពិភពលោក នាពេលបច្ចុប្បន្ននេះ ដែលការអប់រំកុមារតូចបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស។

កុមារតូចស្ថិនក្នុងវ័យដំបូង គឺជាអំឡុងពេលដែលមាតាបិតា ឬ អ្នកផ្តល់សេវាអប់រំ កុមារតូចត្រូវផ្តល់អាហារូបត្ថម្ភ ឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យកោសិកាខួរក្បាល មានការលូតលាស់បានល្អ ព្រោះក្នុងដំណាក់កាលដំបូងនេះ កោសិកាខួរក្បាលកុមារ មានការលូតលាស់យ៉ាងឆាប់រហ័ស ក្នុងការអភិវឌ្ឍ និងការបណ្តុះបំណិនផ្សេងទៀត។

ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលថែទាំអប់រំកុមារតុច និងមត្តេយ្យសិក្សា បញ្ចូលកម្មវិធីអប់រំថ្មីៗមួយចំនួនបន្ថែមទៀត និងបំពាក់ឧបករណ៍លេងកម្សាន្តកុមារប្រកបដោយសុវត្ថិភាព ដើម្បីជួញជំរុញកុមារលូតលាស់ទាំងផ្លូវកាយ ផ្លូវចិត្ត បញ្ញា និងស្មារតី ក៏ដូចជាត្រៀមចូលរៀនថ្នាក់បឋមសិក្សាប្រកបដោយភាពជោគជ័យផងដែរ។

ដើម្បីទទួលបានព័ត៌មានលម្អិត និងឈ្វេងយល់បន្ថែមពីសេវាកម្ម និងកម្មវិធីសិក្សារបស់មជ្ឈមណ្ឌលថែទាំអប់រំកុមារតូច និងមត្តេយ្យ លោកអ្នកទំនាក់ទំនងតាមរយៈលេខ 015 863 123 ឬ 092 863 123 ហើយមជ្ឈមណ្ឌមានទីតាំងសិ្ថតនៅអគារលេខ ២១ និង២៣ ផ្លូវលេខ ៦ (ស្ថិតក្នុងបុរីពិភពថ្មី២០១១) ខណ្ឌសែនសុខ ឬតាមរយៈ Google Map: https://n9.cl/vtyp2 ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍​សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​១០០ ​កន្លែង​ ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ​(​AUPP​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​ ​សម្តេច​មហា​បវរធិបតី​ ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...