ការរំពឹងពីលទ្ធផលល្អឥតខ្ចោះពេក អាចរារាំងដល់ការបង្កើនផលិតភាព

ការរំពឹងលទ្ធផលឱ្យមានភាពល្អឯក ស្តាប់មួយភ្លែតទៅដូចជាមិនមានអ្វីចោទជាបញ្ហាទេ ! ប៉ុន្តែដើម្បីភាពល្អឯកនេះ បានធ្វើ​ឱ្យ​ការងារជាច្រើនត្រូវបានបង្អាក់ដំណើរ ដូចជា ចាប់ផ្តើមមានទម្លាប់ពន្យារពេល គិតច្រើនលើសលប់ ហើយក្នុងផែនការមានតែក្ដីរំពឹងដែលមិនមានរូបភាពមួយអាចវាយតម្លៃពីភាពជាក់ស្តែងបាន។

យ៉ាងណាក៏ដោយ​តាមរយៈគេហទំព័រ Harvard Summer School បានពន្យល់អំពីវិធីសាស្រ្តក្នុងការបញ្ចៀសពីផ្នត់គំនិតរំពឹងលទ្ធផលល្អឥតខ្ចោះនិយមថា បើយើងក្រឡេកទៅមើលការប្រើប្រាស់ជីវិតសិស្សដែលសិក្សានៅវិទ្យាល័យ សម្រាប់ពួកគាត់ចំណាត់ថ្នាក់គឺជាក្ដីរំពឹងដ៏ធំមួយ ដែលអាចវាស់វែងក្នុងនាមជាសិស្ស នៃកម្រិតនេះ។ សិស្សគ្រប់គ្នាចង់បានពិន្ទុល្អ និងធ្វើលំហាត់បានត្រឹមត្រូវទាំងអស់ មានចំណាត់ថ្នាក់ប្រសើរជាងគេ មានស្នាដៃល្អ ទទួលបានសេចក្តីសរសើរ រួមទាំងជឿជាក់ថា ការប្រឹងប្រែងកសាងសមត្ថភាពដើម្បីខ្លួនឯងពេលនេះ គឺនឹងមានអនាគតប្រសើរ។ ដោយហេតុតែមានទម្លាប់យកការប្រកួតប្រជែងជាកម្លាំងចិត្តបែបនេះ ជំរុញឱ្យសិស្សចាប់ផ្តើមកំណត់គោលដៅធំៗ និងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានលទ្ធផលមួយដែលឆ្លើយតបទៅនឹងការដោក់គោលដៅរបស់ពួកគាត់។ យ៉ាងណា​មិញ នៅពេលដែលមានការរំពឹងទុកនូវស្នាដៃល្អ និងមហិច្ឆតាធំៗ ទោះចង់ ឬមិនចង់ ផ្នត់គំនិតនៃការរំពឹងលទ្ធផលល្អឥតខ្ចោះនិយមបានចាក់ឬសបន្តិចម្តងៗ ហើយវាក៏អាចជាឧបសគ្គមួយ រារាំងទៅកាន់វិថីនៃការសម្រេចគោលដៅ ឬក៏អាចបង្កផលអវិជ្ជមាន បង្អាក់ភាពជោគជ័យនៃ​ជីវិតជាសិស្ស ហើយសុខភាពផ្លូវចិត្តកាន់តែធ្លាក់ចុះទៀតផង។

ដូច្នេះ​ដើម្បីអភិវឌ្ឍន៍សមត្ថភាពឱ្យទទួលបានស្នាដៃ ជាមួយនឹងឥរិយាបថនាំទៅរកផាសុកភាព ភាពជោគជ័យ និងការរំពឹងទុកមួយដែលអាចប្រើការបាន សូមពិនិត្យមើលចំណុចណែនាំទាំង៥ខាងក្រោម៖

១.ពិនិត្យការរំពឹងទុកឡើងវិញ និងកាត់ចោលចំណុចមើលមិនឃើញ ៖​ ភាពល្អឥតខ្ចោះនិយម ជាសត្រូវ នៃការបញ្ចប់លទ្ធផល។ ការរំពឹងរាល់លទ្ធផលឥតខ្ចោះនិយម រារាំង​ឱកាសក្នុងការបង្ហើយកិច្ចការបន្ទាន់ៗ និងប៉ះពាល់ទៅដល់អារម្មណ៍ដែលកំពុងអនុវត្តន៍។ ប្រសិនបើមានទម្លាប់នេះ គួរចាប់ផ្តើមរុះរើកាត់ចោលរាល់ការរំពឹងទុកទាំងឡាយណាដែលគ្មាន រូបភាពច្បាស់លាស់ ជំនួសដោយការកែច្នៃអ្វីដែលមាននៅជុំវិញខ្លួន។

២.ស្នើនរណាម្នាក់មកជួយពិនិត្យមើលការរំពឹងទុក ៖ ជាទូទៅ អ្នកដែលរំពឹងលទ្ធផលល្អឥតខ្ចោះនិយម បានព្យាយាមផ្ចិតផ្ចង់ដើម្បីឱ្យកិច្ចការដែលបានធ្វើមើលទៅមានភាពល្អឥតទាស់ ព្រោះពួកគាត់ មិនចង់មានការខកចិត្ត ឬបាត់បង់ការគោរព ទំនុកចិត្ត និងក្ដីស្រឡាញ់ ពីសំណាក់មជ្ឈដ្ឋានជុំវិញខ្លួននោះទេ។ ស្ថិតក្នុងស្ថានភាពនេះ គួរតែសាកសួរបន្ថែម​ដោយផ្ទាល់ ទៅកាន់មិត្តស្និទ្ធស្នាល សមាជិកគ្រួសារ ដើម្បីឱ្យពួកគាត់ ផ្តល់យោបល់ថា តើការរំពឹងទាំងនោះ មានរូបភាពបែបណា? បើនិយាយនៅក្នុងមហាវិទ្យាល័យវិញ ក្រៅពីការប្រឹងប្រែងឱ្យអស់លទ្ធភាពហើយ គប្បីសុំយោបល់ពីគ្រូ សាស្ត្រាចារ្យ និងអ្នកមានជំនាញដើម្បីបង្កើនផលិតភាព ជំនួសឱ្យការដាក់ក្ដីរំពឹងមួយគិតធ្វើម្នាក់ឯង រកវិធីបញ្ចប់មិនឃើញ។

៣.ស្រូបយកទស្សនៈដែលផ្តល់ប្រយោជន៍ ៖ ដំណើរជីវិតនៅក្នុងសាលា ចំណាត់ថ្នាក់គឺជាស្នាដៃមួយ ដែលមើលទៅមានតម្លៃខ្លាំងណាស់ នៅពេលអនាគត ប៉ុន្តែអនាគតមួយរុងរឿងទៅបាន មានចំណែកច្រើនដែលត្រូវអភិវឌ្ឍន៍ជាកត្តារួមផ្សំ តែយ៉ាងណាបើទស្សនៈមួយផ្តល់នូវការលើកទឹកចិត្តឱ្យបន្តប្រឹងប្រែងសឹមយកមកអនុវត្តន៍ ប៉ុន្តែបើរុញច្រានឱ្យមានផ្នតគំនិតឥតខ្ចោះនិយម គួរមានការពិចារណាជាប្រចាំ។

៤.អនុត្តន៍សកម្មដែលជួយឱ្យស្គាល់ខ្លួនឯង ៖ ប្រមាណតុល្យភាពកម្លាំងខ្លួនឯង អប់រំចិត្ត ទទួលស្គាល់ចំណុចខ្សោយឬខ្លាំង និងហ៊ានទទួលយកនៅពេលដែលកំហុសណាមួយកើតដោយអចេតនាក្ដី និងចេតនាក្ដី។ រៀនចំណាំថា មនុស្សទាំងឡាយ មានភាពលំបាករៀងៗខ្លួន និងភាពខ្វះចន្លោះត្រង់កន្លែងណាមួយ។ ការគិតបែបនេះ ជួយឱ្យកាត់បន្ថយអារម្មណ៍ភ័យខ្លាច ការបន្ទោសខ្លួនឯង ជំនួសមកវិញនូវការលើកទឹកចិត្ត និងគាំទ្រខ្លួនឯងគ្រប់ស្ថានភាពដែលប្រុងនឹងកើតមាន។ អ្វីដែលគួរធ្វើជាប្រចាំគឺ និយាយលើកទឹកចិត្តខ្លួនឯង ដូចដែលបាននិយាយលើកទឹកចិត្តអ្នកដទៃដូចគ្នាដែរ ។ ហើយការគ្រប់គ្រងស្រ្តេស មានសារៈសំខាន់ក្នុងការគាំទ្រ និងជំរុញខ្លួនឯងឱ្យមានឥរិយាបថវិជ្ជមាន ក៏ដូចជាការពង្រឹងសុខុមាលភាពទូទៅ។

៥.ប្រឹក្សាជាមួយអ្នកជំនាញ ៖ ការផ្តល់យោបល់ ពីអ្នកដទៃ ស្តាប់ទៅហាក់មានភាពងាយស្រួល ប៉ុន្តែប្រសិនបើស្ថិតក្នុងករណីមួយដែលប៉ះពាល់ធ្ងន់ធ្ងរទៅដល់សុខភាពផ្លូវចិត្តនិងផ្លូវកាយ គួរតែមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញ ដែលមានសមត្ថភាពផ្លាស់ប្តូរឥរិយាបថមិនប្រពៃ ឬក៏ផ្លាស់ប្តូរទម្លាប់គិតច្រើនលើសលប់។ បច្ចុប្បន្នមានវិធីជាច្រើនក្នុងការបញ្ចប់បាននូវស្នាដៃសម្រាប់ខ្លួនឯង មិនចាំបាច់ទាល់តែជ្រើសយកការមានទម្លាប់ទាមទារលទ្ធផលល្អឥតខ្ចោះនិយមនោះទេ ។ ការចាប់ផ្តើមដំបូង គ្រាន់តែព្យាយាមកំណត់សម្គាល់ថា តើទម្លាប់ និងរបៀបគិតបែបណា ដែលនាំឱ្យប៉ះពាល់ទៅកាន់ការសម្រេចគោលដៅ រួមទាំងការដាក់ក្ដីរំពឹងមួយមានការឆ្លុះបញ្ចាំងថា អាចទៅរួច និងស្វែករកជំនួយនៅពេលគ្រប់គ្រងខ្លួនឯងលែងបាន៕​



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *