សាលាអន្តរជាតិ ស្រ៊ូសបឺរី ភ្នំពេញ ប្រារព្ធពិធីប្រកាសបើកដំណើរការជាផ្លូវការនូវបរិវេណសាលាអន្តរជាតិដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា

គ្រួសារខ្លះជ្រើសរើសសាលារៀន ប៉ុន្តែគ្រួសារខ្លះទៀតជ្រើសរើសកេរដំណែល ហើយថ្ងៃនេះ រាជធានីភ្នំពេញបានធ្វើការសម្រេចចិត្តជ្រើសរើសរួចរាល់ហើយ

រាជធានីភ្នំពេញ, ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ — នៅក្នុងប្រវត្តិសាស្ត្រ នៃប្រទេសនីមួយៗ តែងតែមានខណៈពេលដ៏វិសេសវិសាលមួយដែលបានឈានចូលមកដល់យ៉ាងស្ងៀមស្ងាត់ ប៉ុន្តែមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត។ ហើយថ្ងៃនេះគឺជាថ្ងៃដ៏វិសេសវិសាល នៅមជ្ឈមណ្ឌល ឌឹ ព្រីមៀ សេនធ័រ សែនសុខ (The Premier Centre Sen Sok) ក្នុងសាល E សាលាអន្តរជាតិ ស្រ៊ូសបឺរី ភ្នំពេញ (Shrewsbury International School Phnom Penh) បានប្រារព្ធពិធីដ៏មហោឡារិក «The Grand Commencement» ដែលជាការប្រកាសបើកដំណើរការជាផ្លូវការនូវបរិវេណសាលាអន្តរជាតិដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា និងជាការឈានជើងចូលមកដល់នៃសាលាលំដាប់កំពូលមួយ ក្នុងចំណោមសាលាដ៏ល្បីល្បាញបំផុតទាំងប្រាំពីររបស់ចក្រភពអង់គ្លេស (Great Seven) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងកម្មវិធីដ៏វិសេសនេះ ត្រូវបានចូលរួមជាកិត្តិយសដោយ ឯកឧត្តមបណ្ឌិត ហុង គឹមជាង អនុរដ្ឋលេខាធិកានៃក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ឯកឧត្តម សុខ ពុទ្ធីវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាទីប្រឹក្សាកិត្តិយសនៃសាលាអន្តរជាតិ ស្រ៊ូសបឺរី ភ្នំពេញ ឯកឧត្តម Dominic Williams MBE ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Kingsley Lo នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន CSWI និងលោក Paul Dodd ប្រធានសភាពាណិជ្ជកម្មចក្រភពអង់គ្លេសប្រចាំកម្ពុជា (British Chamber of Commerce Cambodia)។ វត្តមានក្នុងការជួបជុំនេះ បានសហការគ្នាបញ្ជាក់យ៉ាងច្បាស់ពីអត្ថន័យដ៏ធំធេងនៃព្រឹត្តិការណ៍នេះ ដែលជះឥទ្ធិពលកាន់តែទូលំទូលាយ ហួសពីវិសាលភាពនៃបរិវេណសាលារៀនតែមួយ។

សាលាអន្តរជាតិ ស្រ៊ូសបឺរី ភ្នំពេញ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ (Royal Charter) ក្នុងឆ្នាំ១៥៥២ ហើយសាលាមិនត្រឹមតែផ្តល់ការអប់រំបង្រៀនសិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងបណ្តុះបណ្តាល និងកសាងពួកគេឱ្យក្លាយជាបុគ្គលឆ្នើមថែមទៀតផង។ អស់រយៈពេលជិតប្រាំសតវត្សមកនេះ សាលាបានបង្កើតអ្នកគិត អ្នកដឹកនាំ និងបុគ្គលដែលមានគុណធម៌ និងបុគ្គលិកលក្ខណៈល្អសំបូរបែប។ ក្នុងចំណោមនោះ មាន លោក ឆាលស៍ ដាវីន (Charles Darwin) ដែលធ្លាប់បានសិក្សានៅក្នុងសាលានេះពីឆ្នាំ១៨១៨ ដល់ឆ្នាំ១៨២៥។ អ្វីដែលសាលានាំមកកាន់ប្រទេសកម្ពុជា គឺទស្សនវិជ្ជា នៃការអប់រំ ដែលបានស្ថិតស្ថេរគង់វង្សយូរអង្វែងជាងការផ្លាស់ប្តូរនៃអាណាចក្រនានា និងបានរួមចំណែកកសាងពិភពលោក។ នាសព្វថ្ងៃនេះ ទស្សនវិជ្ជាដដែលនោះកំពុងតែមកបោះជំហាន និងបង្កើតសមិទ្ធផលថ្មីនៅក្នុងរាជធានីភ្នំពេញ លើផ្ទៃដីបរិវេណសាលាទំហំរហូតដល់ ៧.២ ហិកតា ស្ថិតចំកណ្តាលបេះដូងនៃខណ្ឌសែនសុខ។

«ជារៀងរាល់ឆ្នាំ មាតាបិតាដែលមានមហិច្ឆតាខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា តែងតែជួបប្រទះនូវជម្រើសដ៏លំបាកមួយដែលមាតាបិតាគ្រប់រូបមិនគួរប្រឈមមុខឡើយ នោះគឺការបញ្ជូនកូនៗឱ្យទៅរៀននៅបរទេស ឬក៏យល់ព្រមទទួលយកការអប់រំដែលមានកម្រិតទាបជាង។ សាលាអន្តរជាតិ ស្រ៊ូសបឺរី ភ្នំពេញ នាំមកនូវឧត្តមភាពនៃការអប់រំតាមបែបអង់គ្លេសដែលមានអាយុកាលប្រាំសតវត្សមកកាន់ទឹកដីកម្ពុជា ហើយអ្វីដែលសាលាកំពុងតែកសាងនៅទីនេះ មិនមែនជាសិស្សបរទេសនោះទេ ប៉ុន្តែជាសិស្សកម្ពុជាម្នាក់ដែលជាកម្មសិទ្ធិរបស់ពិភពលោកទាំងមូល។ ការអប់រំសម្រាប់ជីវិត (Education for Life) វាមិនមែនគ្រាន់តែជាបាវចនាមួយដែល​ខ្ញុំគាំទ្រ​នោះ​ទេ ប៉ុន្តែវាជាជំនឿចិត្តយ៉ាងមុតមាំដែលខ្ញុំមាន។» — ឯកឧត្តម សុខ ពុទ្ធីវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាទីប្រឹក្សាកិត្តិយសនៃសាលាអន្តរជាតិ ស៊ូសប៊ឺរី ភ្នំពេញ

បណ្តាគ្រួសារដែលបានចូលរួមក្នុងពិធី «The Grand Commencement» នាថ្ងៃនេះ គឺជាអ្នកឈានមុខគេបង្អស់។ ពួកគាត់គឺជាសហគមន៍ស្ថាបនិកដំបូងគេបង្អស់ នៃសាលាអន្តរជាតិ ស្រ៊ូសបឺរី ភ្នំពេញ ដែលមានវត្តមាននៅក្នុងខណៈពេលដែលស្ថាប័នអប់រំដ៏មានឥទ្ធិពលមួយនេះ បានបន្សល់ទុកនូវប្រវត្តិសាស្ត្ររបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ កូនៗរបស់ពួកគាត់នឹងលូតលាស់ទៅមុខទន្ទឹមគ្នានឹងសាលារៀនមួយនេះ ហើយសាលារៀននេះនឹងរក្សាទុកឈ្មោះរបស់ពួកគាត់ជាគ្រឹះស្ថានដ៏រឹងមាំតទៅថ្ងៃមុខ។ នេះហើយជាអត្ថន័យពិតប្រាកដ នៃការសម្រេចចិត្តជ្រើសរើស មុនពេលដែលពិភពលោកទាំងមូលដឹងខ្លួន និងចាប់ផ្តើមធ្វើតាម។

ការសិក្សានៅបរិវេណសាលាថ្មី ខណ្ឌសែនសុខ នឹងចាប់ផ្តើមនៅក្នុងខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ដោយស្វាគមន៍កុមារៗចាប់ពីថ្នាក់ ថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី១០ (Year 10) ក្នុងនាមជាសិស្សជំនាន់ទីមួយ នៃសាលារៀនដែលបានចំណាយពេល ៤៧៤ ឆ្នាំ ដើម្បីបង្ហាញ និងបញ្ជាក់ពីអ្វីដែលការអប់រំលំដាប់ខ្ពស់អាចធ្វើបាន។ បណ្តាគ្រួសារដែលមើលឃើញច្បាស់ និងយល់ដឹងថា ការសម្រេចចិត្តដ៏សំខាន់បំផុត ត្រូវតែធ្វើឡើងមុនពេលដែលពិភពលោកទាំងមូលធ្វើតាមនោះ គឺកំពុងតែចាប់ផ្តើមបោះជំហានរួចរាល់ហើយ។ កម្មវិធីអត្ថប្រយោជន៍ពិសេសសម្រាប់ «គ្រួសារស្ថាបនិក» (The Founding Family Privilege) នឹងបន្តបើកជូនរហូតដល់ត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ តែប៉ុណ្ណោះ។ បន្ទាប់ពីកាលបរិច្ឆេទនេះ កិត្តិយសនៃការក្លាយជាអ្នកដំបូងគេបង្អស់នឹងត្រូវបញ្ចប់ ហើយជាមួយគ្នានោះដែរ អត្ថប្រយោជន៍​ដ៏វិសេសវិសាលដែលមិនអាចផ្តល់ជូនជាលើកទីពីរនេះ ក៏នឹងត្រូវកន្លងហួសដូចគ្នា។

សាលាអន្តរជាតិ ស្រ៊ូសបឺរី ភ្នំពេញ បង្កើតឡើង និងប្រតិបត្តិការដោយ ក្រុមហ៊ុន CSWI។

សម្រាប់ព័ត៌មាន​លម្អិត និងការសាកសួរ សូមទាក់ទងមកកាន់ក្រុមការងារផ្នែកចុះឈ្មោះចូលរៀនរបស់យើងដោយផ្ទាល់តាមរយៈតេឡេក្រាម (Telegram)៖ +855 98 362 666៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​៤០០កន្លែង សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ក្លាយ​ជា​មន្រ្តី​នគរបាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

ក្រសួង​មហាផ្ទៃ​កាលពី​ពេលថ្មីៗ​នេះ​បាន​ប្រកាស​ដល់​សាធារណជន ក៏​ដូចជា​សិស្ស និស្សិត ដែល​មាន​បំណង​ក្លាយ​ជា​នាយ​នគរបាល និង​នាយ​នគរបាល​រង​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរបាលជាតិ សូម​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ទទួល​យក​អាហារូបករណ៍...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...