មាគ៌ាឆ្ពោះទៅកាន់ពិភពលោក៖ កម្មវិធីបណ្តុះក្តីសង្ឃឹម និងក្តីស្រមៃដល់យុវជនកម្ពុជា

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) ដែលមានដូចជាមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងសូហ្គូ (SOGO) មានសេចក្តីសោមនស្សក្នុងការប្រកាសពីការវិលត្រឡប់មកវិញនៃកម្មវិធី «មាគ៌ាឆ្ពោះទៅកាន់ពិភពលោក» ឬ «Window to the World» ដែលជាដំណើរទស្សនកិច្ចសិក្សាអប់រំនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ កម្មវិធីនេះជាគំនិតផ្តួចផ្តើមនៃការដឹកនាំប្រកបដោយចក្ខុវិស័យ និងការណែនាំរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានជីវភាពលំបាកនៅតាមជនបទក្នុងប្រទេសកម្ពុជា មកទស្សនកិច្ចសិក្សានៅរាជធានីភ្នំពេញ។ ដំណើរទស្សនកិច្ចសិក្សានេះមានដូចជាការ ដំណើរទស្សនកិច្ចវប្បធម៌ ទស្សនកិច្ចសិក្សានៅទីតាំងប្រវត្តិសាស្ត្រមួយល្បីៗដើម្បីពង្រឹងការយល់ដឹងពីប្រទេសកម្ពុជា សាកលវិទ្យាល័យ និងការជួបពិភាក្សាជាមួយអ្នកអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។

កម្មវិធីនេះ ចាប់ផ្តើមនៅឆ្នាំ២០១៩ ដោយបានឆ្លុះបញ្ចាំងពីចក្ខុវិស័យ របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលីចំពោះការអប់រំ។ ឆ្នាំនេះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន សូមស្វាគមន៍សិស្សឆ្នើមចំនួន ២០ នាក់ ពីវិទ្យាល័យព្រៃទប់ ក្នុងខេត្តតាកែវ មកកាន់រាជធានីភ្នំពេញ នៃប្រទេសកម្ពុជាសម្រាប់មាគ៌ានៃការពង្រីកចំណេះដឹងរបស់ពួកគេ និងបណ្តុះក្តីសម្រៃរបស់ពួកគេ។ សិស្សទាំងនេះ ដែលភាគច្រើនប្រឈមមុខនឹងបញ្ហាប្រឈមសំខាន់ៗ ដូចជាភាពក្រីក្រ និងឱកាសពង្រឹងការសិក្សានៅមានកម្រិត។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឆ្លុះបញ្ចាំងពីបេសកកម្មរបស់កម្មវិធីនេះថា៖ «វត្ថុបំណងរបស់ «មាគ៌ាឆ្ពោះទៅកាន់ពិភពលោក» គឺដើម្បីពង្រីកការយល់ដឹងរបស់យុវជនកម្ពុជា និងមើលឃើញពិភពលោកកាន់តែទូលាយជាងមុន។ តាមរយៈការនាំពួកគេទៅកាន់រាជធានីនេះ យើងសង្ឃឹមថានឹងបណ្តុះទឹកចិត្តដល់ពួកគេ ហើយបង្ហាញថាការអប់រំគឺពិតជា មាគ៌ាទៅរកលទ្ធភាពគ្មានដែនកំណត់។ កម្មវិធីនេះគឺជាផ្នែកមួយនៃបេសកកម្មរបស់យើងក្នុងការធានាថាកុមារគ្រប់រូបនៅក្នុងប្រទេសកម្ពុជាទទួលបានការអប់រំប្រកបដោយគុណភាព»។

នៅឆ្នាំនេះ សិស្សានុសិស្សនឹងស្វែងយល់អំពីប្រវត្តិសាស្រ្តដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាជាមួយនឹងការទៅទស្សនាទីតាំងល្បីៗដូចជា ព្រះបរមរាជវាំង សារមន្ទីរជាតិ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) វិមានឈ្នះឈ្នះ និងទីកន្លែងជាច្រើនទៀត។ ពួកគេនឹងស្វែងយល់ពីទិដ្ឋភាពសិក្សាជាមួយនឹងដំណើរទស្សនកិច្ចតាមសាកលវិទ្យាល័យកំពូលៗ ដើម្បីរៀបចំគម្រោងក្នុងពេលអនាគត។ ចំនុចសំខាន់នៃដំណើរទស្សនៈកិច្ចសិក្សាអប់រំនេះ គឺពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ជូនសិស្សានុសិស្សផ្ទាល់ដោយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដើម្បីផ្តល់ឱកាសឱ្យសិស្សចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយអត្ថន័យអំពីក្តីស្រមៃរបស់ពួកគេ និងតួនាទីដ៏សំខាន់នៃការអប់រំសម្រាប់អនាគត។

លោក តឹប វង្សដារ៉ា នាយកវិទ្យាល័យព្រៃទប់ បានបង្ហាញក្តីរំភើបរបស់គាត់ថា៖«វាគឺជាកិត្តិយសសម្រាប់សិស្សានុសិស្សរបស់យើងដែលត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធីនេះ។ ខ្ញុំជឿជាក់ថាបទពិសោធមួយនេះនឹងបន្សល់ទុកនូវឥទ្ធិពលដ៏យូរអង្វែងដល់ជីវិតរបស់ពួកគេ និងផ្តល់នូវឱ្យពួកគេនូវការលើកទឹកចិត្ត និងទស្សនវិស័យដ៏ទូលំទូលាយលើអនាគតរបស់ពួកគេ»។

ស៊ុយ សិលា ជាសិស្សថ្នាក់ទី១០ និងជាសិស្សចូលរួមម្នាក់ក្នុងចំណោម២០នាក់បាននិយាយថា៖ «ខ្ញុំពិតជារំភើបណាស់ដែលបានចូលរួមក្នុងកម្មវិធីនេះ។ ខ្ញុំចង់ទៅទស្សនាសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ។ ខ្ញុំជឿជាក់ថា វានឹងជួយខ្ញុំក្នុងការជ្រើសរើសមុខវិជ្ជារបស់ខ្ញុំនៅពេលខ្ញុំចូលសាកលវិទ្យាល័យ។ កន្លែងដំបូងដែលខ្ញុំចង់ទៅគឺព្រះបរមរាជវាំង។ កម្មវិធីនេះនឹងពង្រឹងការយល់ឃើញរបស់ខ្ញុំ»។

ណី រតនា ជាសិស្សថ្នាក់ទី១១ និងជាអ្នកចូលរួមម្នាក់ដែរនោះក៏បានបន្ថែមថា៖ «ខ្ញុំនឹងចួលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីនេះ និងរៀនសូត្រឱ្យបានច្រើនតាមដែលអាចធ្វើបាន។ ខ្ញុំចង់ទៅកន្លែងដែលខ្ញុំមិនធ្លាប់ទៅ ជាពិសេស វត្តភ្នំ»។

លោក ណី សុភា ជាឪពុករបស់សិស្ស ណី រតនា បាននិយាយទាំងមោទកភាពថា៖ «នេះពិតជាឱកាសដ៏ល្អសម្រាប់កូនស្រីរបស់ខ្ញុំ និងយុវជនកម្ពុជាឱ្យទៅមើលការអភិវឌ្ឍរបស់ទីក្រុង។ វាជាក្តីសុបិនរបស់កូនខ្ញុំ ក្នុងការទៅលេងកន្លែងប្លែកៗ ហើយខ្ញុំពុំទាន់មានលទ្ធភាពសម្រេចក្តីប្រាថ្នាកូនស្រីខ្ញុំបាននៅឡើយ។ សូមអរគុណដល់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលបានជួយកូនស្រីរបស់ខ្ញុំឱ្យសម្រេចក្តីស្រមៃនេះ»។

គោលបំណងរបស់កម្មវិធី «Window to the World» គឺជំរុញឱ្យមានការស្រលាញ់ការសិក្សា និងលើកទឹកចិត្តលើការសិក្សាពេញមួយជីវិតដល់សិស្សានុសិស្ស។ រៀបចំពួកគេឱ្យក្លាយជាពលរដ្ឋដែលមានចំណេះដឹង និងមានសមត្ថភាពពិតប្រាកដក្នុងការចូលរួមចំណែកជាវិជ្ជមានដល់សហគមន៍របស់ពួកគេ សង្គមកម្ពុជា និងនៅលើឆាកអន្តរជាតិ។

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ប្តេជ្ញាចិត្តក្នុងការផ្តល់ការអប់រំដល់ប្រជាជនកម្ពុជា ប្រកបដោយគុណភាព វិន័យ និងសេវាកម្ម តាមរយៈមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងសូហ្គូ (SOGO)។ Aii និង AIS គឺជាគ្រឹះស្ថានអប់រំឈានមុខគេរបស់ប្រទេសកម្ពុជា ដោយផ្តល់ជូននូវកម្មវិធីភាសាដ៏សម្បូរបែបលើជំនាញភាសាអង់គ្លេស ចិន និងថៃ និងការអប់រំចំណេះទូទៅ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...