អង្គការយូនីសេហ្វ ៖ ការចិញ្ចឹមកូនបែបវិជ្ជមាន​នៅ​កម្ពុជា​កំពុង​កើនឡើង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ទម្លាប់ឪពុកម្តាយ​កាន់រំពាត់វាយកូនដើម្បីដាក់ពិន័យ ប្រហែលជាលែងមានទៀតហើយ​ក្នុងសង្គម​កម្ពុជានៅអនាគតដ៏ខ្លីខាងមុខនេះ។ តាមរបាយការណ៍ស្ទង់មតិថ្មី​មួយ​ចេញផ្សាយ​ដោយ​អង្គការ​យូនីសេហ្វ ឪពុកម្តាយ​កម្ពុជា​ភាគច្រើន​​បានយល់ដឹងពីវិធីសាស្រ្ត​ចិញ្ចឹមកូន​បែបវិជ្ជមាន ដូច្នេះពួកគាត់នឹងលែង​​ប្រើហិង្សា​ក្នុងគ្រួសារ ហើយ​ងាក​មក​ប្រើសេចក្តីស្រឡាញ់ ដោយ​រៀនស្តាប់ និងយល់ពីកូនៗ។

លោកស្រី សុខ ភារុន ដែលជា​ម្តាយ​របស់កូនពីរនាក់​បាន​និយាយថា លោកស្រីបានចូលរួម​វគ្គ​បណ្តុះបណ្តាល​ពី​ការ​ប្រើប្រាស់​បច្ចេកទេស​ចិញ្ចឹមកូន​បែបវិជ្ជមាន, ក្នុងវគ្គនេះលោកស្រីបាន​រៀន​មេរៀនសំខាន់ៗជា​ច្រើន​ដូចជា ការស្តាប់​កូនៗ ការយក​ចិត្ត​ទុកដាក់​ចំពោះ​តម្រូវ​ការ​កូនៗ ការ​ប្រើប្រាស់​ពាក្យ​សម្តី​វិជ្ជមាន​ដើម្បីលើកទឹកចិត្ត​ចំពោះ​អាកប្បកិរិយាល្អ ការជៀសវាង​ការ​បន្ទោស និង​ការជេរ ព្រមទាំង​ការ​គ្រប់គ្រង​កំហឹង និង​ភាពតានតឹង​ក្នុង​ចិត្ត។

“ខ្ញុំ​មានភាពភ្ញាក់ផ្អើល​ដោយបានរៀនថា​ យើងអាចចិញ្ចឹមកូន​ដោយមិនចាំបាច់មានអំពើហិង្សា”

ក្រៅតែពីលែងប្រើអំពើហិង្សា​ទៅលើកូនៗ លោកស្រី ភារុន ក៏​បានកត់សម្គាល់ឃើញ​ពី​ភាពល្អ​ប្រសើរ​ឡើង​ចំពោះទំនាក់ទំនង​របស់គាត់ជាមួយ​ប្តីគាត់ផងដែរ, លោកស្រីថា “យើងលែងបន្ទោសគ្នាទៅវិញទៅមកទៀតហើយ។ ច្បាប់ទីមួយ​នៅក្នុងគ្រួសាររបស់ខ្ញុំ គឺត្រូវស្ដាប់គ្នា”។

ក្រសួងកិច្ចការនារី ដោយមានការគាំទ្រពីយូនីសេហ្វ តាមរយៈមូលនិធិពីទីភ្នាក់ងារជំនួយអាមេរិក​ USAID ​បានដាក់ឱ្យអនុវត្តកម្មវិធី​ការចិញ្ចឹមកូនបែបវិជ្ជមាន​នៅឆ្នាំ២០១៨។ គំនិតផ្ដួចផ្ដើមនេះ​ អប់រំឪពុកម្ដាយ​អំពី​ការចិញ្ចឹមកូនដោយគ្មានអំពើហិង្សា ដែលជាការឆ្លើយតបជាចាំបាច់ចំពោះ​របកគំហើញពី CDHS ​ឆ្នាំ២០២៣ ដែលបានបង្ហាញថា កុមារកម្ពុជាអាយុចន្លោះពី១ ទៅ១៤ឆ្នាំ ចំនួន ៦៦% បានប្រឈមមុខ​នឹង​អំពើហិង្សាលើរាងកាយនៅផ្ទះ។

ស្រ្តីក្នុងសហគមន៍កំពុងទទួលការ​បណ្តុះបណ្តាលពីការចិញ្ចឹមកូនបែបវិជ្ជមាន (រូបភាព៖ យូនីសេហ្វ)

កិច្ចខិតខំប្រឹងប្រែងទាំងនេះ​បានផ្ដល់ផលប្រយោជន៍​ដល់កុមារប្រមាណ ៨២.០០០នាក់ ក្នុងនោះកុមារីចំនួន ៣៩.០០០នាក់ និងកុមារមានពិការភាពចំនួន ៧០នាក់។ វគ្គបណ្ដុះបណ្ដាលគ្រប់ជ្រុងជ្រោយ​នៃគំនិតផ្ដួចផ្ដើមនេះ​ មានបំណងបង្រៀនឪពុកម្ដាយនូវ​ជំនាញ ដែលចាំបាច់ក្នុងការប្រើប្រាស់​បច្ចេកទេសចិញ្ចឹមកូនបែបវិជ្ជមាន។

យូនីសេហ្វ បានលើកឡើងថា កម្មវិធីការចិញ្ចឹមបីបាច់កូនតាមបែបវិជ្ជមាន មិនត្រឹមតែធ្វើបរិវត្តកម្ម​គ្រួសារនីមួយៗប៉ុណ្ណោះឡើយ ប៉ុន្តែ​ក៏កំពុងបំបែក​វដ្ដនៃអំពើហិង្សាលើរាងកាយ​ ដែលបានបន្តមកជាច្រើនជំនាន់មកហើយ។ យោងតាម​ការអង្កេត​នៅក្នុងអំឡុងពេលនៃការអនុវត្តកម្មវិធីនេះ អ្នកចូលរួមចំនួន ៧៥ភាគរយ​ បានបង្ហាញការមិនយល់ស្របយ៉ាងខ្លាំងក្លាដែលថា ភាពតានតឹងក្នុងចិត្តអាចធូរស្រាលតាមរយៈ​ការទទួលទានគ្រឿងស្រវឹង ការលេងល្បែងស៊ីសង ឬការវាយ ឬ ការស្រែកដាក់កូនៗ ដោយពួកគេបានបង្ហាញអំពីការផ្លាស់ប្ដូរ​ទៅរក​យន្តការទប់ទល់បែបអហិង្សាវិញ។​ បន្ថែមលើនេះ ចម្លើយត្រឹមត្រូវ​ពាក់ព័ន្ធនឹង​ការដាក់វិន័យវិជ្ជមាន​បានកើនឡើង​ពី ៦០ភាគរយ នៅក្នុងសំណួរសាកល្បងមុនវគ្គទៅ ៩៥ភាគរយ ​នៅក្នុងការធ្វើតេស្តបន្ទាប់ពីចប់វគ្គ។

ចេះពីការចិញ្ចឹមកូនបែបវិជ្ជា ជួយឱ្យគ្រួសារមានសុភមង្គល គ្មានអំពើហិង្សា (រូបភាព៖ យូនីសេហ្វ)

យ៉ាងណាក៏ដោយ ដើម្បីជួយ​បង្កើន​ការ​យល់ដឹង​ដល់​ឪពុកម្តាយកម្ពុជាគ្រប់គ្នា​ពីការ​ចិញ្ចឹម​កូន​បែបវិជ្ជមាន ក្រសួងកិច្ចការ​នារី និង​គណៈកម្មាធិការ​ជាតិគាំពារ និង​ការអភិវឌ្ឍកុមារតូច ជាមួយនឹង​ការគាំទ្រ​ហិរញ្ញវត្ថុ និងបច្ចេកទេស​ពីយូនីសេហ្វ បានបង្កើត ឆាតប៊តអំពី​ការ​ចិញ្ចឹមកូនបែបវិជ្ជមាន ដោយ​ឪពុកម្តាយ​ ឬអ្នកថែទាំអាច​ទទួលបាន​គន្លឹះភ្លាមៗ​អំពី​ការ​ដាក់វិន័យ​វិជ្ជមាន ការ​ប្រាស្រ័យ​ទាក់ទង និង​ការ​អភិវឌ្ឍ​របស់កុមារ​តាម​រយៈ​តេឡេក្រាម។ ឆាតប៊ត​នេះងាយស្រួលប្រើ ដោយផ្ដល់ទាំងជម្រើសជាអត្ថបទ និងជម្រើសជាសំឡេង និងលើកទឹកចិត្តឪពុកម្ដាយឱ្យចិញ្ចឹមបីបាច់​កូនៗរបស់ខ្លួន នៅក្នុងបរិយាកាសមួយដែលមានសុវត្ថិភាព និងការគាំទ្រ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...





អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *