TVET ជាជំនាញបច្ចេកទេស​ត្រូវប៉ាន់សម្រាប់កម្ពុជាបច្ចុប្បន្ន

ភ្នំពេញ – ក្នុងពិធីប្រគល់សញ្ញាបត្រ​ដល់​និស្សិតបច្ចេកទេស នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស (NTTI) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានលើក​ឡើងថា បច្ចុប្បន្ន​ការ​បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ត្រូវគេហៅថា ជាជំនាញ​ត្រូវប៉ាន់ ។

សម្តេចតេជោបានបញ្ជាក់ថា បច្ចុប្បន្ន​ភូមិ​ប្រមាណ៩៩ភាគរយ​នៅទូទាំង​ប្រទេស​សុទ្ធសឹងតែមានអគ្គិសនីប្រើប្រាស់ ដូច្នេះប្រជាពលរដ្ឋមានតម្រូវការ​ប្រើប្រាស់បរិក្ខាអគ្គិសនី​​ក៏​កាន់តែច្រើន ដែលចាំបាច់​ណាស់​នឹង​មានតម្រូវការ​ជាង​ជួសជុល ។

“បងប្អូន​មួយ​ចំនួនធំ ពីដើមសម័យបក់ផ្លិត វាបានទៅកាន់តែឆ្ងាយហើយ សូម្បីតែប្រជាជន​នៅជនបទ ក៏គាត់ប្រើអគ្គិសនី គាត់ក៏​មានកង្ហារ ដើម្បីគាត់អាចសម្រាកបានស្រួលដែរ មានតិចណាស់ដែលគ្មានសព្វថ្ងៃនេះ ព្រោះ​ឥឡូវនេះ ៩៩ភាគរយនៃភូមិ ដែលយើង​មានអគ្គិសនីភ្ជាប់ដល់ អញ្ចឹងពួកគាត់អាចនឹងប្រើប្រាស់ នៅ​មានម៉ាស៊ីនត្រជាក់ នៅមានស្អីៗច្រើនណាស់ មានទូទឹកកកទៀត…”

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី

យោង​តាមទិន្នន័យ​​ បច្ចុប្បន្ននេះ ភ្លើងអគ្គិសនីត្រូវបានផ្គត់ផ្គង់ដល់ភូមិចំនួន ១៣ ៨១៨ ភូមិ និងមានអ្នកប្រើប្រាស់ដល់ទៅ ៣ ៤៨៣ ០៦១នាក់ ។ តែយ៉ាងណាកម្ពុជា​នៅ​មិនមានជាងអគ្គិសនីជំនាញច្រើនគ្រប់គ្រាន់ដើម្បីជួសជុល និងផ្គង់ផ្គង់សេវាថែទាំនៅគ្រប់តំបន់ទេ។ ចំពោះទឹកស្អាតវិញ យើងគ្រោងផ្គត់ផ្គង់ឱ្យបាន ១០០% ឬច្រើនជាង ៣លានគ្រួសារនៅទូទាំងប្រទេស ត្រឹមឆ្នាំ២០២៥ ខណៈជាងទឹកមិនទាន់មានច្រើន។ បន្ថែមពីលើនេះ យានយន្តនៅកម្ពុជាមានរាប់លានគ្រឿង តែអ្នក​ប្រើប្រាស់​យានយន្ត​នៅតែពិបាករកជាងស្តង់ដារដើម្បីជួសជុល។ ទាំងអស់នេះបង្ហាញថា ជំនាញបច្ចេកទេសមានទីផ្សារធំ ដោយ​បើ​ទោះពេលបច្ចុប្បន្ន ឬទៅថ្ងៃខាងមុខក៏មិនខ្វះទីផ្សារការងារ។

យ៉ាងណាក៏ដោយ សម្រាប់យុវជន​កម្ពុជា​ដែល​ចង់ស្វែង​រករៀន​ជំនាញទាំងអស់ខាងលើ គឺអាចស្វែងរកសាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅក្នុងខេត្តជិតផ្ទះបាន ។ បើតាម ឯកឧត្តម ថង សាម៉ុន អគ្គនាយករងនៃអគ្គនាយកដ្ឋានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានបញ្ជាក់ថា បច្ចុប្បន្ន​នេះសាលា TVET ទាំងអស់​នៅ​កម្ពុជាអាចមានសមត្ថភាពអភិវឌ្ឍធនធានមនុស្សរហូតដល់ទៅ ១០ម៉ឺននាក់ក្នុងមួយឆ្នាំ និងមាន​ផ្តល់អាហារូបករណ៍ជាច្រើនកន្លែងសម្រាប់​សិស្សថែមទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

អាហារូបករណ៍ពេញថ្លៃផ្នែក «វេជ្ជសាស្ត្រ និងសុខាភិបាល» សិក្សា​នៅសហព័ន្ធរុស្ស៊ី ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2026

អាហារូបករណ៍ផ្នែកវេជ្ជសាស្ត្រ និងសុខាភិបាលសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំ២០២៦–២០២៧

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។