ភ្នំពេញ – នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់ គេតែងតែឃើញនៅតាមទីប្រជុំជន ស្រុកភូមិមួយចំនួន ក៏ដូចជាស្ថាប័នក្រសួងរដ្ឋនានា អញ្ជើញក្រុមរបាំត្រុដិ មកធ្វើការសម្តែង។
បើតាមលោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានបញ្ជាក់ថា របាំត្រុដិ នេះ គឺគេលេងដើម្បីដេញឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ ហើយនិងជូនពរជ័យសម្រាប់ឆ្នាំថ្មី ។ លោកថា ការណ៍ដែលគេមិនបានប្រារព្ធពិធីបុណ្យឆ្លងឆ្នាំថ្មី ឬមិនចូលរួមអបអរសាទរនូវរបាំនេះ អាចនាំមកនូវទុក្ខសោកដោយប្រការណាមួយ។

សម្រាប់ឆ្នាំនេះ ដើម្បីអបអរការបើកពិធីចូលឆ្នាំអធិកអធមឡើងវិញបន្ទាប់ពីផ្អាកដោយសារវិបត្តិជំងឺកូវីដ-១៩ អស់រយៈពេលប្រមាណ២ឆ្នាំមកនោះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានរៀបចំក្រុមរបាំងត្រុដិ ដើម្បីធ្វើការសម្តែងនៅតាមក្រសួង មន្ទីរនានា ក៏ដូចជាស្ថានទូត ដើម្បីជាការស្វាគមន៍ឆ្នាំថ្មី ទទួលលាភសិរី ផងដែរ។
យោងតាមសៀវភៅ «របាំងប្រជាប្រិយខ្មែរ» នៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ បានសរសេរថា របាំនេះមានតែក្នុងក្រុងសៀមរាប និងតំបន់ខ្លះនៃខេត្តបាត់ដំបង ត្រង់ភូមិភាគណាដែលនៅជាប់នឹងខេត្តសៀមរាបប៉ុណ្ណោះ។ របាំនេះ មានលេងតែនៅពេលបុណ្យចូលឆ្នាំខ្មែរប៉ុណ្ណោះ ក្នុងគោលបំណងដើម្បីប្រសិទ្ធិនូវសព្ទសាធុការពរជូនដល់អ្នកស្រុក ក្នុងឱកាសឆ្នាំថ្មី។

បើតាមឯកសារដដែល ពាក្យថា «ត្រុដិ» ជាពាក្យដើមមកពីភាសាសំស្ក្រឹតប្រែថា ផ្ដាច់ឬកាត់ផ្ដាច់ គឺសំដៅដល់ការផ្ដាច់ឆ្នាំ ឬការផ្ដាច់ឆ្នាំចាស់ចូលទៅឆ្នាំថ្មី។ ប៉ុន្តែបើតាមទម្លាប់របស់អ្នកស្រុកខ្លះ គេលេងរបាំនេះនៅពេលប្រារព្ធពិធីសុំទឹកភ្លៀងនៅគ្រាស្រុកទេស មានការរាំងស្ងួត ។ ឯកសារខ្លះលើកឡើងថា របាំត្រុដិ មានប្រវត្តិចេញពីជនជាតិដើមភាគតិចសំរ៉ែ តាំងពីយូរយារណាស់មកហើយ។ វាជាមរតកបន្តពីជំពូកជនជាតិដើមភាគតិចមួយនេះ និងជាចំណែកមួយនៃ អារ្យធម៌អំបូរ អូស្រ្តូអាស៊ីយាង ដែលបានចាប់កំណើតនៅដែនដីប្រទេស កម្ពុជាសព្វថ្ងៃ តាំងពីបុរាណកាលរាប់ពាន់ឆ្នាំមុន។ ប្រពៃណី វប្បធម៌ដ៏យូរលង់ ក៏នៅបន្តរហូតដល់សង្គមសម័យនាបច្ចុប្បន្ន របាំ ត្រុដ តែងទទួលការពេញនិយមសម្ដែងក្នុងកម្មវិធីនានាពុនឆ្នាំថ្មីប្រពៃណីជាតិចូលមកដល់៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/04/2025
កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។
ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/05/2025
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។
ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2024
ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2025
តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...
ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/05/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...
អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សានៅជាំងក្វាងស៊ី ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2024
សម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីអាហារូបករណ៍ចំនួន៨កន្លែង សម្រាប់សិស្ស និស្សិត ...
វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើការសិក្សាជំនាញចំនួន១១ដោយឥតបង់ថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2025
ក្រោមគម្រោងកម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានប្រកាសផ្តល់អាហារូបករណ៍ទៅលើការសិក្សាជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏ដូចជាយុវជន...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/10/2025
ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...


























