រដ្ឋមន្រ្តីក្រសួងអប់រំ៖ ដើម្បីវិនិយោគទៅលើការអប់រំ ការកែលម្អសាលារៀនតែមួយមុខមិនគ្រប់គ្រាន់ទេ ត្រូវពង្រឹងការគ្រប់គ្រង ការរៀននិងការបង្រៀន

ភ្នំពេញ – មានប្រសាសន៍​នៅក្នុងពិធីសម្ពោធដាក់​ឱ្យប្រើប្រាស់បន្ទប់សុខភាព សាលាបឋមសិក្សាអនុវត្ត និងវិទ្យាល័យអនុវត្តនៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី៦ មេសា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីវិនិយោគទៅលើការអប់រំ យើងមិនត្រូវវិនិយោគតែទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធរឹងតែមួយមុខ ដោយមិនបានពង្រឹងការគ្រប់គ្រង ការរៀននិងការបង្រៀន បានឡើយ។

ឯកឧត្តម​បញ្ជាក់ថា ដើម្បីអាចកែលម្អសាលារៀនបានទេ យើង​ត្រូវ​តែ​ពង្រឹងទៅលើការគ្រប់គ្រង ពង្រឹងការរៀន និងការបង្រៀន នោះ​យើង​នឹង​អាចសម្រេចបានលទ្ធផលទៅតាមអ្វីដែលយើងចង់បាន។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បានវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្ររបស់ថ្នាក់ដឹកនាំ គណៈកម្មការកំណែទម្រង់ ក្នុងការជួយកែលម្អសាលាបឋមសិក្សា​អនុវត្ត និង​វិទ្យាល័យ​អនុវត្ត ឱ្យ​ក្លាយទៅជាសាលាជំនាន់ថ្មី។

ឯកឧត្តមបក៏​បានផ្តល់អនុសាសន៍​ដល់សាលាបឋមសិក្សាអនុវត្តត្រូវដាក់បញ្ចូលនូវអំណានដំបូង គណិតដំបូង និងចុះមើលដោយផ្ទាល់នូវការបង្រៀនរបស់គ្រូល្អ អំណានដំបូង និងគណិតដំបូង ដោយសហការជាមួយនាយកដ្ឋានបឋម និងមានការរង្វាយតម្លៃពីនាយកដ្ឋានធានាគុណភាពអប់រំ ។

ដោយ​ឡែក​ចំពោះ​មធ្យមសិក្សាត្រូវមើលសាលាដែលគេអនុវត្តបានល្អ ដូចជាសាលាជំនាន់ថ្មីដែលមានស្តង់ដាខ្ពស់ មើលពីរបៀបគ្រប់គ្រងរបៀបបង្រៀន និងធ្វើការស្រាវជ្រាវជាប្រចាំ ទើបទទួលបានលទ្ធផលល្អប្រសើរ។

គួរជម្រាបជូនថា បន្ទប់សុខភាព នៃសាលាបឋមសិក្សាអនុវត្ត និងវិទ្យាល័យអនុវត្ត ស្ថិត​ក្នុងវិទ្យាស្ថានជាតិអប់រំ ត្រូវ​បានជួសជុល​កែលម្អឡើងវិញ ដោយ​ប្រើប្រាស់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយ​បំពាក់សម្ភារ បរិក្ខារគ្រប់គ្រាន់ទៅតាមស្តង់ដារសាលាជំនាន់ថ្មី។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងថា នេះជាសមិទ្ធិផលថ្មីមួយទៀតនៅក្នុងសាលាបឋមសិក្សាអនុវត្តន៍ និងវិទ្យាល័យអនុវត្តដែលក្រសួងអប់រំ យុវជន និងកីឡាបានប្រមូលនូវធនធានថវិកាជួសជុលទាំងអស់របស់ក្រសួង មកផ្តោតទៅលើកែលម្អនៅវិទ្យាស្ថានជាតិអប់រំ ជាពិសេសអគារដែលត្រូវបានជួសជុលដោយ ធនាគារ ADB ដែលនេះជាដំណាក់កាលទី១ ផ្សាភ្ជាប់ទៅនឹងសាលាជំនាន់ថ្មីតែម្តង ដើម្បីឱ្យវិទ្យាស្ថានជាតិអប់រំ មានកន្លែងធ្វើកម្មសិក្សាគរុកោសល្យបានជាក់ស្តែង និងមានលក្ខណៈស្តង់ដារខ្ពស់ ក្នុងការអនុវត្តនូវវិធីសាស្រ្តថ្មី និងប្រែក្លាយទៅជាកន្លែងស្រាវជ្រាវគរុកោសល្យផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។