ឆ្នាំនេះ ក្រសួងនឹងរៀបចំបិទបញ្ជីឈ្មោះបេក្ខជនប្រឡងបាក់ឌុបចំនួន២លើក

ភ្នំពេញ – សម្រាប់ការប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប នៅឆ្នាំ២០២១នេះ បេក្ខជន​ទាំងអស់ឈប់ព្រួយ​បារម្ភ​ចំពោះ​ការ​ទៅ​ពិនិត្យ​មើលឈ្មោះប្រឡងទៀតទៅ ព្រោះថានៅឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បាន​រៀបចំ​ធ្វើការ​បិទ​បញ្ជីឈ្មោះបេក្ខជន​នៅ​តាមមណ្ឌលប្រឡង​ចំនួន២លើក។

ក្នុងនោះ​លើកទី១ នឹង​ធ្វើឡើង​នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០២១ ហើយ​លើកទី២ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០២១ ដើម្បី​ឱ្យ​បេក្ខជនពិនិត្យមើល និង​បញ្ជាក់ម្តងទៀត​អំពីមណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ ព្រមទាំងវាស់​កម្តៅ​សីតុណ្ហភាព​របស់បេក្ខជន។

បើតាម​សេចក្តីប្រកាស​ព័ត៌មានរបស់ក្រសួងអប់រំ យុវជន និង​កីឡា បេក្ខជនទាំងអស់​ត្រូវ​តែមក​ទទួល​ការ​វាស់​កម្តៅ, ពិនិត្យ​សុខភាព និងទទួល​ស្ទីកឃ័រ​កម្តៅ​ធម្មតា នៅ​តាម​មណ្ឌលសំណេរនីមួយៗ នៅមុនថ្ងៃប្រឡង​មួយ​ថ្ងៃ (ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០២១) និង​ត្រូវ​ពាក់ម៉ាស់ជា​ប្រចាំ​ណៅក្នុង​មណ្ឌល​ប្រឡង។

ហើយ​ចំពោះ​បេក្ខជន​ដែលបាន​ប៉ះពាល់​ផ្ទាល់ជាមួយ​អ្នកវិជ្ជមាន​កូវីដ១៩ និង​ស្ថិត​នៅ​ក្នុង​កំឡុង​ពេលចត្តាឡីស័ក ត្រូវ​ធ្វើ​ស្វ័យប្រកាស​យ៉ាង​តិច​មួយ​ថ្ងៃមុន​ដំណើរការ​សំណេរ រីឯបេក្ខជន​ដែលមានកម្តៅលើសពី ៣៧,៥អង្សាសេ ឬ​មានរោគ​សញ្ញាផ្សេងៗ​ដូចជា ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាក​ដកដង្ហើម ត្រូវ​ធ្វើតេស្តរហ័ស​រកមេរោគកូវីដ១៩ នៅទីតាំងសុខាភិបាលដែលកំណត់ដោយ​អាជ្ញាធរ​ដែនដីរាជធានី ខេត្ត និង​ត្រូវ​យក​លិខិត​បញ្ជាក់លទ្ធផល​អវិជ្ជមាន​កូវីដ១៩ ពីភ្នាក់ងារសុខាភិបាល​មក​បង្ហាញ​នៅមណ្ឌលប្រឡងវិញ ដើម្បីទទួល​ការ​អនុញ្ញាត​ឱ្យ​ចូល​ប្រឡង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន