បេក្ខជនកុំប្រព្រឹត្តរឿងទាំងនេះពេលប្រឡងបាក់ឌុប បើមិនចង់ធ្លាក់ស្វ័យប្រវត្តិ

ភ្នំពេញ – ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិភូមិ ឬ​បាក់ឌុប សម្រាប់ឆ្នាំនេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២១ខាងមុខ ជាថ្ងៃដែល​បេក្ខជនត្រូវ​យក​ចិត្ត​ទុកដាក់ និង​បង្ហាញ​សមត្ថភាព​របស់ខ្លួន ។ ទន្ទឹមនេះ បេក្ខជនប្រឡងទាំងអស់ក៏​ត្រូវ​ចងចាំថា អ្នកអាច​នឹង​ទទួលពិន័យ រហូត​ដល់ធ្លាក់ស្វ័យប្រវត្តិ ឬដកហូតសិទ្ធប្រឡង ប្រសិនបើបេក្ខជន​ប្រព្រឹត្តសកម្មភាព ឬទង្វើខុសឆ្គងដែលមានចែងក្នុងបទប្បញ្ញត្តិ ដែលដាក់ចេញដោយក្រសួងអប់រំ។

បើតាម​បទប្បញ្ញត្តិ​ដែល​ដាក់ចេញដោយ​ក្រសួងអប់រំ យុវជន និង​កីឡា បេក្ខជនដែល​ធ្វើសកម្មភាព ឬទង្វើខុសឆ្គង កម្រិតថ្នាក់ទី២ នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ព្រមទាំងត្រូវដកហូតសិទ្ធប្រឡងមួយឆ្នាំបន្ទាប់ ។ ទង្វើ​ខុស​ឆ្គង​ដែល​ត្រូវកម្រិតជាថ្នាក់ទី២ រួមមាន ៖ បេក្ខជនដើរចុះឡើងពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាត្តពីអនុរក្ស ហែកសន្លឹកកិច្ចការ ឬមិនព្រមប្រគល់សន្លឹកកិច្ចការជូនអនុរក្ស ។ លើសពីនេះ ផ្លាស់ទីកន្លែងអង្គុយដោយលុបលេខតុពីកន្លែងដែលបានកំណត់ទៅសរសេរលេខតុរបស់ខ្លួននៅកន្លែងផ្សេង ។

បេក្ខជនឱ្យសន្លឹកកិច្ចការ ឬសំនៅក្រដាសព្រាងរបស់ខ្លួនទៅអ្នកដទៃចម្លង ឱ្យអ្នកដទៃសរសេរលើសន្លឹកកិច្ចការរបស់ខ្លួន សរសេរលើសន្លឹកកិច្ចការរបស់អ្នកដទៃ បោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡង ។ បេក្ខជនចេញទៅយកឯកសារ ឬចម្លើយពាក់ព័ន្ធទៅនឹងប្រធានវិញ្ញាសាចូលក្នុងបន្ទប់ប្រឡងវិញក្នុងពេលធ្វើវិញ្ញាសា ។ បេក្ខជនបង្កជម្លោះក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងដោយគម្រាមកំហែងលើបេក្ខជនដទៃ ដណ្តើមយកសន្លឹកកិច្ចការរបស់អ្នកដទៃធ្វើជាសន្លឹកកិច្ចការរបស់ខ្លួន និងធ្វើមេខ្លោងប្រមូលលុយ ឬណែនាំឱ្យបេក្ខជនដទៃប្រមូលលុយឱ្យអនុរក្ស ។

ដោយឡែក ចំពោះសកម្មភាព ឬទង្វើខុសឆ្គង កម្រិតថ្នាក់ទី៣ នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ដកហូតសិទ្ធចូលរួមប្រឡងចំនួន២ឆ្នាំបន្ទាប់ និងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដោះស្រាយតាមផ្លូវច្បាប់ជាធរមាន ។ ទង្វើទាំងនោះ រួមមាន៖ យកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង ឱ្យអ្នកដទៃមកប្រឡងជំនួស ។ បេក្ខជនធ្វើឱ្យខូចសម្ភារៈក្នុងបន្ទប់ប្រឡង និងខូតខាតបន្ទប់ប្រឡងដោយចេតនា និងមិនអនុវត្តតាមការណែនាំរបស់គណៈមេប្រយោគ ឬអ្នកមានសមត្ថកិច្ចក្នុងមណ្ឌលប្រឡង ឬអ្នកមានសមត្ថកិច្ចត្រួតពិនិត្យការប្រឡង ។

បើតាម​ការ​បញ្ជាក់របស់​ក្រសួងអប់រំ យុវជន និង​កីឡា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី ២៧ ធ្នូ ឆ្នាំ២០២១ ខាងមុខនេះ នឹង​ត្រូវ​រៀបចំដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...