ក្រសួងអប់រំកំពុងយកចិត្តទុកដាក់លុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិច នៅក្នុងគ្រឹះស្ថានសិក្សាទូទាំងប្រទេស

ភ្នំពេញ – ក្រសួងអប់រំ និងអង្គការពាក់ព័ន្ធកំពុងធ្វើការយកចិត្តទុកដាក់លុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលអេច៍ធីភី នៅក្នុងគ្រឹះស្ថានសិក្សាទូទាំងប្រទេស។ នេះជាការលើក​ឡើងរបស់លោកជំទាវបណ្ឌិត សឿន សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុង​ឱកាស​ចូលរួម​កម្មវិធី​ប្រកួតវោហារស័ព្ទ វគ្គផ្តាច់ព្រ័ត្រ​ក្រោម​ប្រធានបទ «ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលអេច៍ធីភី ដើម្បីលើកកម្ពស់សុខភាពសិក្សា» កាលពីថ្ងៃទី១ ខែមីនា កន្លងទៅនេះ។

លោកជំទាវ សឿន សុជាតា មានប្រសាសន៍ថា បារីអេឡិចត្រូវនិច និងផលិតផលអេច៍ធីភី មានផលប៉ះពាល់យ៉ាងច្រើនទៅលើសុខភាពរបស់អ្នកអប់រំ អ្នកសិក្សា រួមទាំងប្រជាជនកម្ពុជាទាំងមូល ។ ទន្ទឹមគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡាបានខិតខំអនុវត្តនូវសេចក្ដីណែនាំពីការលក់ដូរ ការជួញដូរ ការដាក់តាំង ការបង្ហាញដើម្បីទាក់ទាញអារម្មណ៍ទៅលើផលិតផលអេឡិចត្រូនិចនេះ ដោយត្រូវហាមឃាត់នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិតនៅទូទាំងប្រទេស ។

បើតាម​ប្រសាសន៍របស់​លោកជំទាវអនុរដ្ឋលេខាធិការ បច្ចុប្បន្ន​ក្រសួងអប់រំ យុវជន និងកីឡា បានដាកបញ្ចូលប្រធានបទដែលពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់នៃការប្រើប្រាស់បារី ផ្សែងបារី និងបារីអេឡិចត្រូនិចទាំងអស់នេះ ទៅក្នុងកម្មវិធីលើកកម្ពស់សុខភាពសិក្សារួចទៅហើយ។ លើសពីនេះ នៅក្នុងគោលនយោបាយជាតិស្ដីពីសុខភាពសិក្សា ក្រសួងក៏បានធ្វើការអប់រំផ្សព្វផ្សាយ ដោយបានចុះអនុវត្តការងារដែលមានការគាំទ្រជាមួយអង្គការសុខភាពពិភពលោក និងអង្គការចលនាដើម្បីសុខភាពកម្ពុជាផងដែរ តាមរយៈការធ្វើសិក្ខាសាលាផ្សព្វផ្សាយ ប៉ុន្តែនៅមានកម្រិតនៅឡើងដោយសារកត្តាពេលវេលា និងខ្វះខាតថវិកា។

“ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជៅដល់អង្គការចលនាដើម្បីសុខភាពកម្ពុជា និងអង្គការសុខភាពពិភពលោកដែលបានរួមចំណែកជួយក្រសួងអប់រំលើកកម្ពស់សុខភាពសិក្សាជូនដល់អ្នកអប់រំ ក៏ដូចជាអ្នកសិក្សានៅទូទាំងប្រទេស ព្រោះការលើកកម្ពស់សុខភាពសិក្សានេះ ជាកត្តាសំខាន់បំផុត”

– លោកជំទាវ សឿន សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ។

បារីអេឡិចត្រូនិក (Electronic Nicotine Delivery System-EDNS) និងអេចឈ៍ ធី ភី (HTPs-Heated Tobacco Product) ជាផលិតផលថ្នាំជក់ថ្មី ដែលត្រូវបានគេផលិតឡើង ដើម្បីជំនួសផលិតផលថ្នាំជក់ធម្មតា ជាពិសេស ទាក់ទាញឱ្យមានការប្រើប្រាស់ក្នុងចំណោមយុវវ័យ។ វាត្រូវបានគេប្រើប្រាស់ តាមរយៈឧបករណ៍ម្យ៉ាងដែលប្រើថ្មពិលបង្កើតថាមពលកម្តៅក្នុងការបំលែងអង្គធាតុ ដែលដាក់ចូលឧបករណ៍នោះឱ្យទៅជាចំហាយ ហើយត្រូវបានពលរដ្ឋខ្មែរទូទៅ ព្រមទាំងយុវជនសិស្សសាលាមួយចំនួនប្រើប្រាស់ជាបន្តបន្ទាប់ផងដែរ។

បើតាមការបោះពុម្ភផ្សាយរបស់ The Education State បានឱ្យដឹងថា ការស្រូបចំហាយបារីអេឡិចត្រូនិចអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ខ្លាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង សូម្បីតែបារីអេឡិចត្រូចមិនមានសារធាតុនីកូទីនត្រូវបានប្រើក៏ដោយ។ ក្នុងនោះផលប៉ះពាល់រយៈពេលខ្លី រួមមាន ការក្អួតចង្អោរ ក្អក ដង្ហើមខ្លី ការក្រហាយមាត់ និងជំងឺមហារីក។ ចំណែក ផលប៉ះពាល់រយៈពេលវែង រួមមាន ការខូចសួត ជំងឺបេះដូង និងជំងឺមហារីក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...