ក្រសួងអប់រំ កំណត់យកថ្ងៃទី១៨ សីហា ជាសម័យប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់សម័យប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុបសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ គ្រោង​នឹង​ប្រព្រឹត្តិទៅ​នៅ​ថ្ងៃទី១៨ ខែសីហា ខាងមុខ។

បើយោង​តាម​ប្រកាស​ស្តីពីការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥ ការប្រឡងថ្នាក់ជាតិនេះ នឹងប្រព្រឹត្តទៅរយៈពេល​២ថ្ងៃ គឺនៅថ្ងៃទី១៨ និង​ថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០២៥ ដោយវិញ្ញាសាសម្រាប់ថ្នាក់វិទ្យាសាស្រ្ត រួមមាន ៖ ១. មុខវិជ្ជាជម្រើស, ២. ជីវវិទ្យា, ៣. គីមីវិទ្យា, ៤. ភាសាបរទេស, ៥. អក្សរសាស្រ្តខ្មែរ, ៦. រូបវិទ្យា និង៧. គណិតវិទ្យា។ ដោយ​ឡែក​មុខវិជ្ជាភាសាបរទេស ជាវិញ្ញាសាតាមស្ម័គ្រ។

បេក្ខជនបាក់ឌុប

សម្រាប់វិញ្ញាសាថ្នាក់វិទ្យាសាស្រ្តសង្គមវិញ រួមមាន ៖ ១. មុខវិជ្ជាជម្រើស, ២. ប្រវត្តិវិទ្យា, ៣. ភូមិវិទ្យា, ៤. ភាសាបរទេស, ៥. គណិតវិទ្យា, ៦. សីលធម៌-ពលរដ្ឋវិជ្ជា និង៧. អក្សរសាស្រ្តខ្មែរ។ ដោយឡែកមុខវិជ្ជាភាសាបរទេស ក៏​ត្រូវ​បានចាត់ទុកថា ជាវិញ្ញាសាតាមស្ម័គ្រដូចគ្នា ដោយ​ត្រូវ​យក​ផលសងនៃពិន្ទុ ដែលសិស្ស​ធ្វើបាន ដកនឹង​២៥។

សម្រាប់មុខវិជ្ជាជម្រើស​ថ្នាក់វិទ្យាសាស្រ្ត គឺត្រូវ​ជ្រើសរើស​មួយ​មុខវិជ្ជា​ក្នុង​ចំណោមមុខវិជ្ជា ដូចជា ​ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និង​ផែនដីនិងបរិស្ថានវិទ្យា។ ដោយឡែក មុខវិជ្ជាជម្រើសថ្នាក់វិទ្យាសាស្រ្តសង្គម ត្រូវ​ជ្រើសរើស​មួយ​មុខ​វិជ្ជាក្នុងចំណោមមុខវិជ្ជាដូចជា ​រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​ផែនដី និង​បរិស្ថានវិទ្យា។

បើយោង​តាមសេចក្ដីណែនាំស្ដីពីដំណើរការនៃការប្រឡងបាក់ឌុប វិញ្ញាសាប្រឡងទាំងអស់ត្រូវបានជ្រើសរើស តាក់តែងរៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ សម្រាប់ វិញ្ញាសាសម្រាប់ថ្នាក់វិទ្យាសាស្រ្ត ត្រូវចែកឱ្យបេក្ខជនម្នាក់ៗ រួមមាន គណិតវិទ្យា គីមីវិទ្យា ជីវវិទ្យា រូបវិទ្យា និងភាសាបរទេស។ ដោយឡែកវិញ្ញាសាអក្សរសាស្រ្តខ្មែរ និងមុខវិជ្ជាជម្រើសប្រវត្តិវិទ្យា ជាវិញ្ញាសាដែលអនុរក្ស ត្រូវចម្លងដាក់លើក្ដារខៀន។ ចំណែក វិញ្ញាសាសម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម ត្រូវចែកឱ្យបេក្ខជនម្នាក់ៗ រួមមាន គណិតវិទ្យា ភាសាបរទេស ។ ដោយឡែក វិញ្ញាសាអក្សរសាស្រ្តខ្មែរ ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា រួមទាំង ផែនដីនិងបរិស្ថានវិទ្យា ជាវិញ្ញាសាដែលអនុរក្សត្រូវចម្លងដាក់លើក្ដារខៀន។

បេក្ខជនបាក់ឌុប

បេក្ខជនទាំងអស់អាចជ្រើសរើសយកមុខវិជ្ជាភាសាបរទេសមួយ ក្នុងចំណោមភាសាបារាំង ឬភាសាអង់គ្លេស។ ចំពោះ សិស្សសាលាឯកជនរៀនគ្រប់មុខវិជ្ជាជាភាសាអង់គ្លេស អនុរក្សត្រូវបកប្រែវិញ្ញាសាគ្រប់មុខវិជ្ជា ភាសាអង់គ្លេស លើកលែងតែវិញ្ញាសាអក្សរសាស្ត្រខ្មែរ ហើយត្រូវទូទាត់រយៈពេលបកប្រែវិញ្ញាសានោះ តែមិនឱ្យប៉ះពាល់ដល់ការប្រព្រឹត្តទៅនៃវិញ្ញាសាបន្ទាប់។ សិស្សសាលាឯកជនរៀនគ្រប់មុខវិជ្ជាជាភាសាអង់គ្លេស លើកលែងតែមុខវិជ្ជាអក្សរសាស្ត្រខ្មែរមិនប្រឡងវិញ្ញាសាភាសាបរទេសនោះទេ។

សម្រាប់បេក្ខជនពិការភ្នែក អនុរក្សត្រូវអានវិញ្ញាសាឱ្យបេក្ខជនស្ដាប់ ហើយត្រូវទូទាត់រយៈពេលអានវិញ្ញាសាតែមិនឱ្យប៉ះពាល់ដល់ការប្រព្រឹត្តទៅនៃវិញ្ញាសាបន្ទាប់។ គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី ខេត្ត ត្រូវសម្រេចដកសំណួរណាដែលពាក់ព័ន្ធនឹងគំនូរ។

ជាមួយគ្នានេះ ក្រសួងអប់រំ កបាន​បញ្ជាក់ពីវិន័យក្នុងការប្រឡង ដោយក្នុងនោះចំពោះបេក្ខជនអវត្តមានចាប់ពីមួយវិញ្ញាសាឡើងទៅត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និងត្រូវចុះអក្សរ “A” នៅក្នុងសន្លឹកសម្រង់ពិន្ទុ MCS។ ចំពោះបេក្ខជនដែលមិនបានប្រគល់សន្លឹកកិច្ចការនៃវិញ្ញាសាណាមួយដល់គណៈមេប្រយោគត្រូវចាត់ទុកបេក្ខជននោះអវត្តមានចំពោះវិញ្ញាសានោះ ហើយត្រូវអនុវត្តដូចករណ៍បេក្ខជនអវត្តមានដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *