រដ្ឋមន្រ្តីអប់រំ ស្នើ​ឱ្យ​មន្ទីរអប់រំរាជធានីខេត្ត​ រៀបចំ​កាយរឹទ្ធិល្អ​នៅតាម​សាលារៀនគំរូ ដើម្បី​លើក​កម្ពស់​ការ​អនុវត្ត​ជំនាញ​សតវត្សទី២១

ក្នុងពិធី​ប្រកួត​ក្រុម​ភ្លេងកាយរឹទ្ធិ​ថ្នាក់ជាតិ លើកទី២​ ក្រោម​ប្រធាន​បទ « ភ្លេងកាយរឹទ្ធិ ដើម្បី​មហាវរវិបុលភាព» នាព្រឹក​ថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ២០២៥ ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន​ និង​កីឡា បាន​ស្នើឱ្យ​នាយកដ្ឋាន​សហប្រតិបត្តិការ​កាយរឹទ្ធ និង​មន្ទីរ​អប់រំ​រាជធានី​ខេត្ត រៀបចំ​កាយរឹទ្ធិល្អ​នៅតាម​សាលារៀន​គំរូ ដើម្បី​លើក​កម្ពស់​ការ​អនុវត្ត​ជំនាញ​សតវត្សទី២១។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន មាន​ប្រសាសន៍ថា នាយកដ្ឋាន​សហប្រតិបត្តិការ​កាយរឹទ្ធ និង​មន្ទីរ​អប់រំ​រាជធានីខេត្ត ត្រូវ​រៀបចំ​ផែនការ​ពង្រឹង​សមាជិកភាព និង​ពង្រឹង​រចនាសម្ព័ន្ធ​កងល្បាត​នៅ​តាម​សាលារៀន​គំរូ ដើម្បី​គាំទ្រ​ដល់​កម្មវិធី​ក្រៅ​ម៉ោង​សិក្សា ហើយ​ត្រូវរួមគ្នា​ខិតខំ​រៀប​ចំ​ដំណើរ​ការ​កាយរឹទ្ធិល្អ​នៅ​តាម​សាលារៀន​គំរូ ដើម្បី​លើក​កម្ពស់ការ​អនុវត្ត​ជំនាញ​សតវត្សទី២១ ជំនាញ​បច្ចេក​វិទ្យា​ព័ត៌មាន ជំនាញ​ឌីជីថល​បញ្ញាសិប្បនិម្មិត ជំនាញ​បច្ចេកទេស​សម្រាប់​កុមារ និង​យុវជន តាម​វិធីសាស្ត្រ​រៀន និង​អនុវត្ត​ជាក់ស្ដែង ការ​សិក្សា​តាម​បែប​អនុវត្ត​គម្រោង វិធីសាស្រ្ត​មិត្តអប់រំ​មិត្ត បង្កើត​ជា​ក្លិបសិក្សា ក្លិប​សកម្មភាព ក្លិប​គម្រោង​នានា នៅតាម​សាលារៀន​របស់ខ្លួន​ឱ្យឆ្លើយតប​ទៅនឹង​បរិវត្តកម្ម​ឌីជីថល។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន​ និងកីឡា

រដ្ឋមន្រ្តី​ក្រសួងអប់រំ លើក​ឡើង​ថា បណ្ដា​ប្រទេស​ជឿនលឿន​នៅលើ​ពិភពលោក​តែង​បង្កើតឱ្យ​មានក្រុម​ភ្លេង​ព្យុហយាត្រា​នៅតាម​គ្រឹះស្ថានសិក្សា ដើម្បីជួយ​អប់រំស្មារតី​កាយរឹទ្ធិក្នុង​ចំណោម​យុវជន និង​កុមារ។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ បន្តថា ការបង្កើត​ឱ្យមាន​ក្រុម​ភ្លេង​ព្យុហយាត្រា​នៅតាម​គ្រឹះស្ថាន​សិក្សា ពិតជា​ជួយ​ដល់​ការ​អភិវឌ្ឍកាយ​សម្បទា បំណិន​សម្បទា សុខភាព​ផ្លូវ​ចិត្ត និង​ជួយ​លូតលាស់​បំណិន​សតវត្សទី២១ បណ្ដុះ​បញ្ញា​ស្មារតី វិស័យ សីលធម៌ ការធ្វើ​ការងារ​ជាក្រុម​ និង​ភាព​ធន់​ ជាពិសេស​ផ្ដល់​ផល​វិជ្ជមាន​លើការ​សិក្សា​រៀនសូត្រ និង​មាន​ឥរិយាបទ​ល្អ។

បើ​តាម ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន បេសក​កម្ម​របស់​កាយ​រឹទ្ធិជាតិ​កម្ពុជា ពិតជា​បាន​ឆ្លើយតប​ជាវិជ្ជមាន​ក្នុងការ​អនុវត្ត​សកម្មភាព​ក្រៅ​ម៉ោង​សិក្សា ការ​ពង្រឹង​វិន័យ សីលធម៌ ចរិយា​ធម៌ សុជីវធម៌ គុណធម៌ និង​ឥរិយាបទ​ល្អ​របស់​សិស្ស​នៅតាម​សាលារៀន ជាពិសេស​ការរៀប​ចំក្រុម​ភ្លេង​កាយរឹទ្ធិ និង​រចនាសម្ព័ន្ធ​កាកបាត​ក្រហម​កាយរឹទ្ធិ​នៅតាម​គ្រឹះស្ថាន​សិក្សា។

ក្រុមភ្លេងកាយរឹទ្ធិ

រដ្ឋមន្រ្តី​ក្រសួងអប់រំ ក៏បានស្នើឱ្យ​គ្រឹះស្ថាន​សិក្សា​ចូលរួម​អនុវត្ត​សកម្មភាព​ក្រៅម៉ោង​សិក្សា​បន្ថែម​២ម៉ោង ក្នុង​មួយថ្ងៃ​ដើម្បី​លើក​កម្ពស់​គុណភាព​អប់រំ ដោយ​សូម​ក្រុមប្រឹក្សាកាយ​រឹទ្ធិ​រាជធានីខេត្ត​ចូលរួម​សហការ​គៀគរ​មូលនិធិ​ពីសប្បុរសជន និង​ក្រុមហ៊ុន​ឯកជននានា ដើម្បី​បង្កើតក្រុម​ភ្លេងកាយរឹទ្ធិ យ៉ាង​ហោចណាស់​ឱ្យមាន​មួយក្រុម​ជាតំណាង​ខេត្ត​របស់​ខ្លួន។​ នាយកដ្ឋាន​សហប្រតិបត្តិការ​កាយរឹទ្ធ ត្រូវ​រៀបចំ​ក្រុម​គ្រូភ្លេង​ព្យុហយាត្រា​កាយរឹទ្ធិ​ថ្នាក់ជាតិ ដោយ​ចងក្រង​ក្មួយៗ​ជា​កាយរឹទ្ធិ​ឱ្យមាន​ជំនាញ​ភ្លេង​ព្យុហយាត្រា​កាយរឹទ្ធិ ដើម្បី​ចុះហ្វឹកហាត់​ដល់ក្រុម​ភ្លេងកាយរឹទ្ធិ​នៅតាម​រាជធានី​ខេត្តដែល​ទើប​បង្កើតថ្មី។ នាយកដ្ឋាន​សហប្រតិបត្តិការ​កាយរឹទ្ធ និង​មន្ទីរ​អប់រំ​រាជធានីខេត្ត ត្រូវ​សហការ​រៀបចំ​ផែនការ​សកម្មភាព ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​រវាង​ក្រុម​ភ្លេង​ព្យុហយាត្រា​រាជធានី​ខេត្ត ដើម្បី​ចែក​រំលែក​ចំណេះដឹង និង​បទភ្លេង​ព្យុហយាត្រា​កាយរឹទ្ធ។

គួរ​ជំរាប​ជូនថា កាយរឹទ្ធិជាតិ​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០០០ ក្រោម​គំនិត​ផ្ដួចផ្ដើម របស់​សម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន។ ក្រុម​កាយរឹទ្ធ​ជាតិ​កម្ពុជា បាន​ទទួល​ស្គាល់ជា​សមាជិក​ពេញសិទ្ធិ នៃ​អង្គការ​ពិភពលោក នៃ​ចលនា​កាយរឹទ្ធិ នៅថ្ងៃ១ ខែ​កក្កដា ឆ្នាំ២០០៨។ បច្ចុប្បន្ន​កាយរឹទ្ធិជាតិ​កម្ពុជា មាន​សមាជិក​ចំនួន ១៨៥ ៣៥៦នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *