រដ្ឋ​មន្រ្តី​អប់រំ ចុះពិនិត្យ​ស្ថានភាពសុវត្ថិភាពក្នុង​ការរៀន និង​បង្រៀន​នៅតាម​បណ្តោយ​ព្រំដែន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី៩ កក្កដា បាន​ចុះ​ពិនិត្យ​ស្ថានភាព​សុវត្ថិភាព​ក្នុង​ការរៀន និង​បង្រៀន នៅ​សាលាបឋមសិក្សា​ទាំង៨ តាម​បណ្ដោយ​ព្រំដែន​ក្នុង​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ។

សាលាបឋម​សិក្សា​ទាំង៨ ដែលមាន​ទីតាំង​នៅ​តាម​តំបន់​ព្រំដែន​នោះ រួមមាន សាលា​បឋមសិក្សា​តាមន្តសែនជ័យ, សាលាបឋមសិក្សា​បុស្សធំ, សាលាបឋមសិក្សាហនុមាន, សាលាបឋមសិក្សាថ្មដូន, សាលាបឋមសិក្សាជប់គគីរ, សាលាបឋមសិក្សាមនោរម្យ១បូក២, សាលាបឋមសិក្សា​ហាលឿម​សែនជ័យ និង​សាលា​បឋមសិក្សាចន្ទក្រហម។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់នាយកសាលាបឋមសិក្សាទាំង៨ រួចមក ឯកឧត្តមរដ្ឋមន្រ្តី​​បាន​កោតសរសើរ និង​ថ្លែង​អំណរគុណ​ដល់​លោកគ្រូ អ្នកគ្រូ ដែល​បាន​ខិតខំ​ប្រឹងប្រែង​លះបង់​ខ្ពស់​ក្នុង​ការ​បង្រៀន​គ្រប់​កាលៈទេសៈ និង​បាន​រម្លឹក​ឡើង​វិញ​អំពី​ប្រវត្តិសាស្ត្រ សំណង់​ប្រាសាទ​នានា នៃតំបន់​នេះ​ចាប់​តាំងពី​សម័យ​មុន​អង្គរ​រហូតមក​ដល់​សម័យ​អាណានិគម​និយម​បារាំង។ ក្នុងនោះ ការទទួល​បាន​ជ័យជម្នះ​ក្នុង​ការទាមទារ នៃតំបន់​ប្រាសាទ​ព្រះវិហារ ដោយ​សម្ដេច​ព្រះបាទ នរោត្តម សីហនុ និង​នៅ​ឆ្នាំ២០០៨ ការ​ខិតខំ​ប្រឹងប្រែង​របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ការ​តតាំង​ក្ដី​នៅ​ទីក្រុងឡាអេ និង​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

ថ្នាក់រៀននៅសាលាបឋមសិក្សាតាមតំបន់ព្រំដែន ខេត្តឧត្តរមានជ័យ

ចំពោះ​ក្តីកង្វល់​របស់​លោកគ្រូ អ្នកគ្រូ ពាក់ព័ន្ធ​បញ្ហា​ព្រំដែន ឯកឧត្តម​រដ្ឋមន្រ្តី បាន​សុំ​ឱ្យ​លោកគ្រូអ្នក​គ្រូ​ជឿជាក់​លើការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ចៀសវាង​ការប្រើប្រាស់​ហិង្សា។ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ក៏បាន​លើកទឹក​ចិត្ត​លោកគ្រូ អ្នកគ្រូ បន្ត​យកចិត្តទុក​ដាក់​ផ្តោត​លើ​ការបង្រៀន ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​បង្រៀន​ទៅ​តាម​លទ្ធភាព​ជាក់ស្ដែង​ក្នុង​ការ​អនុវត្ត​កញ្ចប់​អំណាន​ដំបូង និង​គណិតវិទ្យា​ដំបូង ហើយ​ជាមួយ​គ្នា​នេះ ក៏​មានការ​ជួយ​គាំទ្រ​ពី​នាយកដ្ឋាន​បឋមសិក្សា​លើការ​បណ្ដុះបណ្ដាល​ពីវិធីសាស្ត្រ​បង្រៀនថ្មីៗ ការ​ប្រើប្រាស់​សម្ភារៈសិក្សា ផ្តល់​ឯកសារ​បន្ថែម និង​សៀវភៅ​អំណាន​ផ្សេងៗ​ដល់​សាលាបឋមសិក្សា​នីមួយៗ ដើម្បីជា​ជំនួយ​ពង្រឹង​ដល់​ការរៀន និង​បង្រៀន។

ជាមួយគ្នា​នេះ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ក៏បាន​នាំយក​អំណោយ​ជាច្រើន​រួមមាន ទូរទស្សន៍​ឆ្លាតវៃ​ សម្ភារៈ​សិក្សា​នៃ​កញ្ចប់​សម្ភារៈ​អំណាន និង​គណិតវិទ្យា​ថ្នាក់ដំបូង សៀវភៅ​សិក្សា​គោលពី​ថ្នាក់ទី១ ដល់​ថ្នាក់ទី៩​លើ​គ្រប់មុខវិជ្ជា កាតាប និងសម្ភារៈ​សិក្សា​សម្រាប់​កុមារ ម៉ាស៊ីន LCD ថេប្លេត សៀវភៅ​សរសេរ និង​ប៊ិក ដើម្បី​ផ្តល់​ជូន​ដល់​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ ក្នុង​ដំណើរ​ការ​បង្រៀន​និងរៀន ជាពិសេស​ការ​បន្ត​អនុវត្ត​ថ្នាល​បឋម PLP។

រដ្ឋមន្រ្តី​ក្រសួង​អប់រំ ក៏​បាន​លើកទឹក​ចិត្ត​លោក​គ្រូអ្នក​គ្រូ​ឱ្យបន្ត​រក្សា​ស្មារតី​រួបរួម​សាមគ្គី​គ្នា​ឱ្យ​កាន់តែ​រឹងមាំ ដើម្បី​ផ្តល់​នូវ​ការ​អប់រំ​ប្រកប​ដោយ​គុណភាព បរិយាបន្ន និង​សមធម៌ ប្រែក្លាយ​យុវជន​កម្ពុជា​ជំនាន់​ក្រោយ​ទៅ​ជា​កម្លាំង​ចលករ​ដ៏មាន​សក្តានុពល​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ជាតិ​ឱ្យ​រីកចម្រើន​ប្រកប​ដោយ​ចីរភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *