អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ភ្នំពេញ – សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឆ្នាំសិក្សា២០២២-២០២៣ ។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល៦ឆ្នាំដែលនឹងចាប់ផ្ដើមនៅខែមេសា ឆ្នាំ២០២៤ និងសិក្សាពីឆ្នាំទី១ឡើងវិញ ។

លក្ខខណ្ឌក្នុងការជ្រើសរើសបេក្ខជននឹងត្រូវឆ្លង២ដំណាក់កាល ដោយទី១ឆ្លងកាត់ការជ្រើសរើសដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ។ ទី២ ជាការជ្រើសរើសដោយតំណាងសាកលវិទ្យាល័យ International University of Health and Welfare តាមរយៈការប្រឡងលើមុខវិជ្ជាដែលបានសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ រួមមានគណិតវិទ្យា វិទ្យាសាស្ត្រ និងភាសាអង់គ្លេស (បេក្ខជនអាចជ្រើសរើសមុខវិជ្ជាចំនួន២ ក្នុងចំណោមមុខវិជ្ជាវិទ្យាសាស្ត្រចំនួន៣មាន គីមីវិទ្យា ជីវវិទ្យា និងរូបវិទ្យា) និងការសម្ភាសន៍ផ្ទាល់មាត់ជាភាសាអង់គ្លេស ឬជាភាសាជប៉ុន ។

សិស្សានុសិស្សអាចទាញយកពាក្យសុំអាហារូបករណ៍ និងកម្រងសំណួរស្ដីពីសុខភាព (Self-Declaration Health Questionnaire) តាមរយៈ https://t.ly/ZEWV ។ ការទទួលពាក្យសម្រាប់និស្សិតឆ្នាំមូលដ្ឋានផ្នែកវេជ្ជសាស្ត្រសូមបំពេញពាក្យសុំអាហារូបករណ៍ និងកម្រងសំនួរស្ដីពីសុខភាពរួចស្កែនឯកសារទាំង២រួមជាមួយចាំបាច់ជា pdf រួចផ្ញើទៅតាម Email: Lounghsoklay@uhs.edu.kh និង panhamen1994@uhs.edu.kh ។

សម្រាប់និស្សិតឆ្នាំទី២ នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ សូមបំពេញពាក្យអាហារូបករណ៍ និងកម្រងសំនួរស្ដីពីសុខភាព រួចស្កែនឯកសារទាំង២ និងភ្ជាប់ជាមួយឯកសារចាំបាច់ជា pdf រួចផ្ញើទៅកាន់ Email: tannsoksreya@uhs.edu.kh និង molikahen@uhs.edu.kh ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យត្រូវភ្ជាប់ឯកសារចាំបាច់មួយចំនួនដូចជា ពាក្យសុំអាហារូបករណ៍១ច្បាប់ កម្រងសំណួរស្ដីពីសុខភាព១ច្បាប់ វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ (ស្កែនច្បាប់ដើម) ១ច្បាប់ ព្រឹត្តិបត្រពិន្ទុថ្នាក់ឆ្នាំសិក្សាមូលដ្ឋានជាភាសាអង់គ្លេសចំពោះនិស្សិតឆ្នាំទី២(ស្កែនច្បាប់ដើម) ១ច្បាប់ សញ្ញាបត្រ IELTS Test Report Form ឬលិខិតបញ្ជាក់កម្រិតភាសាអង់គ្លេសកម្រិតខ្ពស់បំផុត(ថ្មីៗ ឬក្រោយបំផុត)ស្កែនច្បាប់ដើម១ច្បាប់ ។ លើសពីនេះ លិខិតបញ្ជាក់ការសិក្សាជាភាសាអង់គ្លេស (ស្កែនច្បាប់ដើម) ១ច្បាប់ និងលិខិតឆ្លងដែន ស្កែនច្បាប់ដើម១ច្បាប់(ប្រសិនបើមាន) ។

គួរបញ្ជាក់ដែរថា បេក្ខជន-បេក្ខនារីដែលបានជ្រើសរើសនឹងទទួលបានការសិក្សាថ្នាក់ត្រៀមភាសាជប៉ុន គណិតវិទ្យា វិទ្យាសាស្ត្រ និងភាសាអង់គ្លេសរហូតដល់ខែមីនា ឆ្នាំ២០២៤ មុនចូលរៀននៅសាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ IUHM នៃប្រទេសជប៉ុន ។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០នាទី ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...