សិស្សសាលាបឋមសិក្សាជោគជ័យ និង​ព្រៃចាន់ បន្តការសិក្សា​ក្រោមតង់ ក្រោយ​ទីតាំងសាលារបស់ពួកគេ​ត្រូវបំផ្លាញ​ដោយ​គ្រាប់ប្លោង

សិស្សានុសិស្ស​ដែល​សិក្សា​នៅ​សាលា​បឋមសិក្សា​ជោគជ័យ ក៏​ដូចជា​សាលា​បឋមសិក្សា​ព្រៃចាន់ ក្បែរ​ព្រំដែន​កម្ពុជាថៃ ក្នុងខេត្តបន្ទាយមានជ័យ ពួកគេ​មិន​បាន​រៀនដិតដល់ឡើយចាប់តាំងពីការផ្ទុះជម្លោះព្រំដែនចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥មក។ ក្នុង​សង្រ្គាមលើកទី១ រយៈពេល៥ថ្ងៃកាលពីខែកក្កដា សិស្សត្រូវ​បាន​ជម្លៀស​ទៅជាមួយ​ឪពុកម្តាយ​ដើម្បីសុវត្ថិភាព, សង្រ្គាមលើកទី២ រយៈពេល២០ថ្ងៃ នៅក្នុងខែធ្នូ សិស្ស​នៃសាលា​បឋមសិក្សា​ទាំងពីរនេះ​ត្រូវ​រត់ភៀសខ្លួន​ម្តងទៀត។

ក្រោយ​បទឈប់បាញ់​កាលពីថ្ងៃទី២៧ ធ្នូ សិស្សានុសិស្ស​នៃសាលា​បឋមសិក្សា​ជោគជ័យ និងព្រៃចាន់ ក៏​ដូចជា​ក្រុមគ្រួសារ​របស់ពួកគេមិន​អាច​វិលត្រឡប់មក​ភូមិឋានវិញឡើយ ដោយ​សារភូមិរបស់ពួកគេ​ត្រូវ​បានយោធាថៃប្លោងគ្រាប់បំផ្លាញ និង​ព័ទ្ធដោយ​កុងតឺន័រ និង​បន្លាលួស។

លោក កុយ វណ្ណី នាយកសាលាបឋមសិក្សាព្រៃចាន់ មានប្រសាសន៍ថា ការឈ្លានពានរបស់យោធាថៃ​មក​លើទឹកដីកម្ពុជា​ដោយ​មិន​រើស​គោលដៅ បានធ្វើ​ឱ្យ​អគារសាលារៀន​ព្រៃចាន់រងការបាក់បែក និងហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណសាលារងការខូចខាត។ ពេលនេះ​សិស្សានុសិស្សទាំងអស់ត្រូវ​រៀន​នៅក្រោមតង់ដែលជា​ថ្នាក់រៀន​បណ្តោះអាសន្ន​នៅ​ជំរំភៀសសឹក មានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីសាលារៀនពីមុនរបស់ពួកគេ។

ដូចគ្នានេះដែរ លោក សុវណ្ណ សោភ័ណ នាយកសាលាបឋមសិក្សាភូមិជោគជ័យ មានប្រសាសន៍ថា សព្វថ្ងៃសាលាបឋមសិក្សាភូមិជោគជ័យ ក៏រងការខូចខាតទាំងស្រុង ដោយសារយោធាថៃបានទម្លាក់គ្រាប់យ៉ាងច្រើនទៅលើបរិវេណសាលារៀន​ ខណៈ​សាលា​រៀន​មួយ​នេះ​ក៏​កំពុង​ត្រូវព័ទ្ធយកដោយទូកុងតឺន័ររបស់យោធាថៃ។

លោក សុវណ្ណ សោភ័ណ នាយកសាលាបឋមសិក្សាភូមិជោគជ័យ

នាយកសាលាបឋមសិក្សាភូមិជោគជ័យ មានប្រសាសន៍ថា ចាប់តាំងពីមានការផ្ទុះជម្លោះព្រំដែនកម្ពុជា-ថៃមក សាលាបឋមសិក្សាបានផ្អាកដំណើរការសាលារៀនទាំងស្រុង ដោយប្រជាពលរដ្ឋត្រូវរត់ទៅរស់នៅជំរំជនភៀសសឹក។ តែយ៉ាងណា​នៅ​សប្ដាហ៍នេះ​ សាលាបឋមសិក្សាជោគជ័យ បានបើកដំណើរការឱ្យសិស្សចូលរៀនឡើងវិញហើយ តែជាសាលារៀនបណ្ដោះអាសន្ន នៅជំរំវត្តចាន់ស៊ី ដោយ​មាន​សរុបចំនួន១៤ថ្នាក់រៀន។

“និយាយរួមហេដ្ឋារចនាសម្ព័ន្ធសាលារៀន គឺរងផលប៉ះពាល់ខ្ទេចខ្ទីទាំងអស់ ព្រោះស្នាមគ្រាប់ដែលធ្លាក់វាច្រើន”

ជាមួយគ្នានេះ ដើម្បីគាំទ្រសិស្សានុសិស្សឱ្យបានសិក្សារៀនសូត្រ ក្រុមការងារមន្ទីរអប់រំខេត្តបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ពីខេត្តដល់ស្រុក បានជួយរៀបចំជាតង់ តុ សម្ភារៈជាសៀវភៅ ប៊ិក ដល់សិស្សានុសិស្ស គ្រូបង្រៀន បច្ចេកទេសការងាររដ្ឋបាល ក៏ដូចជាបណ្ណាល័យជាដើម។

ដើមឆ្នាំសិក្សាថ្មីនេះ សាលាបឋមសិក្សាភូមិជោគជ័យ មានសិស្សសរុប ៤៥០នាក់ ស្រី​២២០នាក់។ ក្នុងនោះ គ្រូបង្រៀន សរុប១៤នាក់ ស្រី៦នាក់។ លោក សុវណ្ណ សោភ័ណ បន្ថែមថា ស្ថានភាពបច្ចុប្បន្ន សិស្សបានមករៀនទៀងទាត់ ព្រោះនៅសាលារៀនបណ្ដោះអាសន្ននេះ ស្ថិត​នៅក្បែរជំរំជនភៀសសឹក ដែលអាណាព្យាបាលសិស្សរស់នៅជាមួយកូនៗរបស់ពួកគាត់តែម្ដង។

លោក យ៉ែម វណ្ណៈ ជាគ្រូបង្រៀននៃសាលាបឋមសិក្សាភូមិជោគជ័យ លើកឡើងថា ដោយសារសាលាបឋមសិក្សាភូមិជោគជ័យ ត្រូវបានយោធាថៃបានព័ទ្ធយក ដោយដាក់កុងទ័រនឺ ហើយស្ថានភាពសាលាមិនអាចចូលទៅមើលបាន ពេលនេះ​រូបលោក ក៏​ដូចជាគ្រូបង្រៀនដទៃទៀត ត្រូវទៅបង្រៀនសិស្សនៅក្នុងជំរំជនភៀសសឹក​ក្នុងវត្តចាន់ស៊ីវិញ។ លោកថា បញ្ហាជម្លោះព្រំដែន បានធ្វើឱ្យការសិក្សារបស់សិស្សក្នុងតំបន់នេះ ហាក់ធ្លាក់ចុះយ៉ាងខ្លាំង ដោយសារពួកគេត្រូវភៀសខ្លួនពីមួយកន្លែងទៅមួយកន្លែង ហើយកុមារខ្លះបានរៀននៅជំរំជនភៀសសឹក កុមារខ្លះក៏មិនបានរៀនដែរ។

“រាល់ថ្ងៃមានតែការសិក្សា និងលេងសប្បាយជាមួយក្មេងៗទាំងអស់គ្នា​ ហើយពេលជួបស្ថានភាពបែបនេះ គឺពួកគេមានការឈឺចាប់… សាលារៀនធ្លាប់ទៅរៀនព្រឹកល្ងាចៗ បែរជាខ្ទេចអស់ ដើមឈើដែលធ្លាប់តែចេញលេងជ្រកម្លប់ ឥឡូវត្រូវឆេះអស់ទៀត…”

គ្រូបង្រៀននៃសាលាបឋមសិក្សាភូមិជោគជ័យ រូបនេះ បន្ថែមថា ក្នុងនាមជាគ្រូបង្រៀនម្នាក់​ រាល់ថ្ងៃមានតែខិតខំបង្រៀន និងបណ្ដុះបណ្ដាលសិស្សឱ្យបានល្អ។ លោកបន្តថា សិស្សមានការលំបាកច្រើន ពេលភៀសសឹកពួកគេខ្លះគ្មានសម្លៀកបំពាក់ គ្មានកាបូប សៀវភៅ ប៊ិក ខ្មៅដៃ ពោលគឺមានតែមួយចំនួនតូចប៉ុណ្ណោះដែលមានសម្ភារៈសិក្សា​មកជាមួយ។ ភាគរយតិចណាស់អ្នកដែលមាន សឹងតែ ៩៥%ហើយដែលគ្មានអ្វីភ្ជាប់មកជាមួយ។

ជាមួយគ្នានេះ លោក យ៉ែម វណ្ណៈ អំពាវនាវដល់សប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុក សូមបន្តជួយឧបត្ថម្ភដល់កុមារនៅតាមជំរំជនភៀសសឹកទាំងអស់ ដូចជា សម្ភារៈសិក្សា កាបូប និងសម្លៀកបំពាក់ជាដើមដល់ពួកគេ ព្រោះពួកគាត់សុទ្ធតែខ្វះខាតដោយសារសង្រ្គាម រត់មកមិនបានយកអ្វីមកជាមួយនោះឡើយ។

តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បន្ទាប់ពីមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ នៅមានសាលារៀនសរុបចំនួន ១៥០ មិនទាន់បានបើកដំណើរការ​ឡើងវិញនៅឡើយ។ សាលា​រៀនទាំងនោះ​មាន​ពីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ បន្ទាយមានជ័យ និង​ខេត្ត​ព្រះវិហារ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...