ព្រឹត្តិការណ៍ «រត់អបអរសាទរប្រាសាទព្រះវិហារ» លើកទី៣ ឆ្នាំ២០២៥ គាំទ្រ និងជំរុញចលនា ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព

តាមរយៈការចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍នៅកម្ពុជា ជាពិសេសតំបន់ប្រាសាទព្រះវិហារ ក្រុមការងារ RUN With SAI នឹងរៀបចំព្រឹត្តិការណ៍ «រត់អបអរសាទរប្រាសាទព្រះវិហារ លើកទី៣» ដើម្បីអបអរសាទរប្រាសាទព្រះវិហារបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ គម្រប់១៧ឆ្នាំ និងផ្សព្វផ្សាយឱ្យភ្ញៀវទេសចរបានស្គាល់ពីកន្លែងផ្សេងៗ នៃតំបន់ប្រាសាទព្រះវិហារ និងជាការជំរុញចលនាទេសចរណ៍ ក្រោមទិសស្លោក «ទេសចរណ៍លូតលាស់ក្នុងសន្តិភាព»។

វិញ្ញាសានៃការរត់អបអរសាទរប្រាសាទព្រះវិហារលើកទី៣ នេះ នឹងមានការបែងចែកជា៤ ដូចជា វិញ្ញាសារដើរដី១៣០០ម៉ែត្រ (យាត្រាបេតិកភណ្ឌ-PREAH VIHEARR TEMPLE WALK), វិញ្ញាសារត់៩គីឡូម៉ែត្រ (ផ្លូវរត់ឌីទេពសែនជ័យ- DY TEP SENCHEY TRAIL) វិញ្ញាសារត់២២.៦គីឡូម៉ែត្រ(ផ្លូវសួគ៌ាល័យ-SOURKEA TRAIL) និង វិញ្ញាសារត់៤២.៥គីឡូម៉ែត្រ(ផ្លូវរត់ជញ្ជាំងដងរែក-DANGREK TRAIL)។ វិញ្ញាសានីមួយៗ មានផែនទីនៃការរត់ ​និងពេលវេលារត់ខុសៗគ្នាដែលបានកំណត់ដោយក្រុមការងាររៀបចំព្រឹត្តិការណ៍ RUN with SAI ។

អមជាមួយគ្នានោះ ព្រឹត្តិការណ៍ទាំងមូលក៏រួមមានកម្មវិធីទស្សនីយភាព ការ​សម្តែង​របាំ​ប្រពៃណី ឧបករណ៍​ប្រពៃណី​ខ្មែរ និង​របាំ​ប្រចាំ​តំបន់​នៅ​ប្រាសាទ​ព្រះវិហារ ដើម្បី​ស្វាគមន៍​ដល់កីឡាករ កីឡាការិនី ទាំងអស់ដែលរត់ដល់ទីបានជោគជ័យ ក៏ដូចជាការផ្តល់នូវអនុស្សាវរីយ៍ និងការចងចាំដ៏ល្អរួមគ្នា នៅលើប្រាសាទព្រះវិហារ ដ៏ពិសិដ្ឋមួយនេះដែរ។ បន្ថែមពីសកម្មភាពរត់ ក្រុមការងារក៏មានរៀបចំកម្មវិធីអមនៃកម្មវិធី គឺការដាំកូនឈើ ដើម្បីជាចូលរួមថែរក្សាបរិស្ថានផងដែរ។

សូមជំរាបជូនថា ព្រឹត្តិការណ៍ «រត់អបអរសាទរប្រាសាទព្រះវិហារ» លើកទី៣ ជាព្រឹត្តិការណ៍ដែលសហការរៀបចំដោយក្រុមការងារ RUN WITH SAI ជាមួយអាជ្ញាធរជាតិព្រះវិហារ និងសហការគាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: រដ្ឋបាលខេត្តព្រះវិហារ  សហភាពសហព័ន្ធយុវជនកម្ពុជា។ ព្រឹត្តិការណ៍នេះ នឹងនាំអ្នកចូលរួមសិក្សាស្វែងយល់ពីភាពអស្ចារ្យ និងតម្លៃជាសារវ័ន្តនៅក្នុងស្ថាបត្យកម្មនៃប្រាសាទព្រះវិហារ ភាពស្រស់ស្អាតនៃបរិស្ថានធម្មជាតិ តាមបណ្ដាតម្រាយផ្លូវរត់ ក្នុងវិញ្ញាសានីមួយៗនៃព្រឹត្តិការណ៍រត់អបអរសាទរប្រាសាទព្រះវិហារ ឆ្នាំ២០២៥ ក្នុងន័យលើកតម្លៃប្រាសាទដែលជាបុព្វបុរសខ្មែរ និងជាឱកាសដល់អត្តពលិក បានបញ្ចេញទេពកោសល្យ បច្ចេកទេស និងសមត្ថភាព ដើម្បីត្រៀមខ្លួនដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាយុវជនអូឡាំពិកឆ្នាំ២០២៩ខាងមុខ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...