ឱកាសប្រកួតស្នាដៃរូបថតប្រចាំឆ្នាំ២០២៥ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ក្រសួងវប្បធម៌ និងចិត្រសិល្បៈ ប្រកាសជ្រើសរើសបេក្ខជន ចូលប្រឡងប្រជែងស្នាដៃថតរូបប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាលើកតម្កើនមរតកវប្បធម៌អរូបី» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ការដឹងគុណ និងការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ព្រមទាំងចែករំលែករូបភាព និងការចងចាំល្អៗដែលឆ្លុះបញ្ចាំងពីភាពសម្បូរបែបនៃវប្បធម៌ដ៏រស់រវើកនៅក្នុងប្រទេសកម្ពុជា។

ខ្លឹមសារគោលនៃរូបថត បេក្ខជនត្រូវបង្ហាញពីទិដ្ឋភាព នៃសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី រួមមាន ការសម្ដែងសិល្បៈទស្សនីយភាព, ចាប៉ីដងវែង, ល្ខោនខោល, ល្ខោនបាសាក់, របាំប្រពៃណី, ការផលិត និងបង្ហាត់ឧបករណ៍ភ្លេងបុរាណ, គុនល្បុក្កតោ, តម្បាញ, ស្មូន, ការរៀបចំកិច្ច និងគ្រឿងរណ្ដាប់, ការសូត្រកំណាព្យ, សិល្បៈសូនរូប, សិល្បៈសិប្បកម្មប្រពៃណី, សិល្បៈវប្បធម៌ជនជាតិដើមភាគតិច, សកម្មភាពបង្ហាញស្នាដៃ និងការបន្តវេនរបស់មរតមនុស្សរស់, សកម្មភាពបណ្ដុះបណ្ដាលជំនាញមរតកដូនតានៅតាមសហគមន៍, កិច្ចប្រារព្ធពិធី និងការលេងល្បែងប្រជាប្រិយជាដើម។

រូបភាពពី AMS

លក្ខខណ្ឌនៃបេក្ខជនទាំងអស់ ត្រូវគោរពតាមលក្ខខណ្ឌនៃកម្មវិធីដូចជា ៖ រូបថតស្ដីពីទិដ្ឋភាពនៃសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា ស្នាដៃថតរូបដោយជនជាតិខ្មែរ បេក្ខជនម្នាក់ត្រូវជ្រើសរើសស្នាដៃរូបថតរបស់ខ្លួនចូលរួមប្រកួត (ចំនួនប្រាំរូបថត) រូបថតពណ៌ធម្មជាតិ ភ្លឺច្បាស់ ជារូបដើម( មិនប្រើបច្ចេកទេសកាត់ត) រូបដែលបានថតមិនលើសពីរយៈពេល១២ខែគិតត្រឹមថ្ងៃប្រឡង ទំហំរូបថតចាប់ពី១០MB ឡើងក្នុងមួយរូប និងជាស្នាដៃថតដែលមិនធ្លាប់ជាប់ជ័យលាភីកន្លងមក។ ចំពោះស្នាដៃរូបថតដែលថតដោយជនបរទេស មិនអាចដាក់ពាក្យចូលរួមតាំងពិព័រណ៍រូបថតឡើយ។

រូបភាពពី Sony – Electronics Cambodia

ដើម្បីដាក់ពាក្យ ៖ បេក្ខជនត្រូវទៅដាក់ពាក្យដោយផ្ទាល់នៅលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំស្នាដៃរូបថតឆ្នាំ២០២៥ នៅនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយ ភ្ជាប់ពាក្យស្នើសុំចូលរួមប្រកួតប្រជែង ចំនួន១ច្បាប់ (មានគំរូ) ស្នាដៃរូបថតចំនួន៥ (ក្នុងមួយនាក់) រូបថតរបស់បេក្ខជន-បេក្ខនារី ៤x៦ ចំនួន២សន្លឹក (ផ្ទៃក្រោយពណ៌ស) និងអត្តសញ្ញាណបណ្ណថតចម្លង ចំនួន១ច្បាប់ ឬអាចដាក់ពាក្យស្នើតាមរយៈ ពាក្យស្នើសុំចូលរួមប្រកួតប្រជែង ។

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ លោក ប៊ូ នីន ០៩២ ៩៧ ៩២ ៨៦ និង កញ្ញា យស់ ធុច ០១៦ ៤៣៦ ៣៤៤ ។

ចាប់ទទួលពាក្យចូលរួមពីថ្ងៃជូនដំណឹងរហូតដល់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។