UNDP ៖ កម្ពុជា​បាន​បោះជំហាន​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ការ​អភិវឌ្ឍ​មនុស្ស

របាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ចេញផ្សាយ​កាលពី​ពេលថ្មីៗ​នេះ​បង្ហាញ​ថា ប្រទេស​កម្ពុជា​បាន​បោះជំហាន​គួរឱ្យ​កត់​សម្គាល់​ក្នុងការ​ជំរុញ​ការ​អភិវឌ្ឍន៍​មនុស្ស។

របាយការណ៍​ស្ដីពី​ការ​អភិវឌ្ឍន៍​មនុស្ស​ឆ្នាំ​២០២៥ បាន​ឱ្យដឹង​ថា ចាប់​តាំង​ពីឆ្នាំ​១៩៩០ មក អាយុ​សង្ឃឹម​រស់ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ឡើង ១៥,៤៦ឆ្នាំ, ការ​ចំណាយ​ពេលក្នុង​ការ​អប់រំទូទៅ (years of schooling) កើន​ឡើង ៤,៣១ឆ្នាំ និង​ការ​ចំណាយ​ពេល​ជាមធ្យម​ក្នុង​ការសិក្សា (mean years of schooling) កើន​ឡើង ២,៣៨ឆ្នាំ។

រូបភាព ៖ UNDP

របាយការណ៍​បាន​បន្ថែម​ថា ប្រាក់​ចំណូល​ជាតិ​សរុប (GNI) សម្រាប់​មនុស្ស​ម្នាក់ បាន​កើនឡើង​ប្រហែល ៣០៧,៧ % ។

លើស​ពីនេះ តម្លៃ​សន្ទស្សន៍​អភិវឌ្ឍមនុស្ស (HDI) បាន​ឈរ​នៅ​តម្លៃ ០,៦០៦ ក្នុងឆ្នាំ ២០២៣ ដែលជា​ការ​កើនឡើង​តិចតួច​ពី ០,៦០២ ក្នុង​ឆ្នាំ​២០២២ និង​បាន​ចាត់​ថ្នាក់​កម្ពុជា ឱ្យស្ថិត​នៅក្នុង​ចំណាត់​ថ្នាក់​មធ្យម​ក្នុង​ការ​អភិវឌ្ឍ​មនុស្ស និង​ឈរ​នៅ​ចំណាត់​ថ្នាក់ទី​១៥១ ក្នុង​ចំណោម ១៩៣ ប្រទេស។

HDI បាន​សិក្សា​ដោយ​វាយ​តម្លៃ​លើ​សមិទ្ធផល នៃ​ការ​អភិវឌ្ឍ លើ​វិស័យ​សុខភាព ការ​អប់រំ និង​ប្រាក់​ចំណូល។

លោក Alissar Chaker តំណាង UNDP ប្រចាំប្រទេសកម្ពុជា ។ រូបភាព ៖ UNDP

របាយការណ៍​នេះ ក៏បាន​បង្ហាញ​ពីការ​រកឃើញ ទាក់ទង​នឹងការ​ស្ទង់មតិ​សកលថ្មី​មួយ ដែលបាន​រកឃើញ​ថា នៅ​ក្នុង​ប្រទេស​ដែល​មាន​កម្រិត HDI ទាប និង​ស្ថិតនៅ​កម្រិត​មធ្យម​ដូច​កម្ពុជា ការ​ប្រើ​បញ្ញាសិប្បនិម្មិត (AI) ត្រូវបាន​គេ​រំពឹង​ថា នឹង​បង្កើន​ផលិត​ភាព ហើយ​ត្រូវ​ប្រើក្នុង​វិស័យ​អប់រំ វិស័យ​សុខាភិបាល ឬ​វិស័យ​ការងារ​ក្នុង​ឆ្នាំ​បន្ទាប់។

រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា ជាប្រទេស​មួយ ក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត (LDC) ដែល​ចាត់វិធាន​ការ​យ៉ាង​សកម្ម ដើម្បី​បង្កើត​យុទ្ធសាស្ត្រ AI ថ្នាក់ជាតិ​ដ៏ទូលំ​ទូលាយ​មួយ។

លោក​បន្ថែម​ថា យុទ្ធសាស្ត្រ​នេះ​មាន​គោលបំណង​ផ្ដល់​នូវ​វិធីសាស្ត្រ ដែល​មាន​រចនាសម្ព័ន្ធ និង​ផ្ដោត​លើ​មនុស្ស ក្នុង​ការ​ប្រើ AI សម្រាប់​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាប័ន្ន អភិបាល​កិច្ច​ដែល​ឆ្លើយ​តប និង​ការ​អភិវឌ្ឍ​មនុស្ស​រយៈពេល​វែង។

លោក Alissar Chaker តំណាង UNDP ប្រចាំ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល AI មាន​ការវិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស និង​ជ្រាប​ចូល​ទៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ ប្រជាជន​ត្រូវតែ​ស្វែងរក​សក្តានុពល​របស់​វា ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...