STEAMING Cambodia ជួយពង្រឹងសមត្ថភាពសាស្រ្តាចារ្យនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗរបស់ក្រុមហ៊ុន Siemens

ភ្នំពេញ – ក្នុង​គោល​បំណង​លើក​កម្ពស់​ការ​បណ្តុះបណ្តាល និង​ការ​ស្រាវជ្រាវ​ជំនាញ​សម្រាប់​ឧស្សាហកម្ម​៤.០ STEAMING Cambodia បានរៀបចំ​កម្មវិធីបណ្តុះបណ្តាល​គ្រូបង្គោល ដល់សាស្រ្តាចារ្យ នៃដេប៉ាតឺម៉ង់​ទេព្យកោសល្យ​ឧស្សាហកម្ម និង​មេកានិក នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងការប្រើប្រាស់​បច្ចេកវិទ្យា software ថ្មីមួយរបស់ក្រុមហ៊ុន Siemens Digital Industries Software គឺ Xceleratory Academy ។

គោលបំណងសំខាន់ នៃការ​បណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពសាស្រ្តាចារ្យ​នៅ​ក្នុង​ដេប៉ាតឺម៉ង់​ទេព្យកោសល្យ​ឧស្សាហកម្ម និង​មេកានិក ដើម្បី​អាចមានសមត្ថភាព​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា software របស់ក្រុមហ៊ុន Siemens សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​ផ្នែក​ការងារ​ស្រាវជ្រាវ និង​បណ្តុះបណ្តាល​ជូននិស្សិត ដោយ​ប្រើប្រាស់​សម្ភារៈជំនួយ និង​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Siemens ដែលឧបត្ថម្ភជូនដោយ​ក្រសួងបរិស្ថាន, ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia។

វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើ​ឡើង​រយៈពេល​៥សប្តាហ៍ ដោយផ្តើមពីថ្ងៃទី១៥ ខែមីនា រហូត​ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០២៣។

ក្រោយ​ការ​បណ្តុះបណ្តាលនេះ គេ​រំពឹងថា សាស្រ្តាចារ្យ​នៃដេប៉ាតឺម៉ង់​ទេព្យកោសល្យឧស្សាហកម្ម និង​មេកានិក នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងមានជំនាញប្រើប្រាស់បច្ចេកវិទ្យា software របស់ក្រុមហ៊ុន Siemens សម្រាប់​ធ្វើការ​បណ្តុះបណ្តាល​ផ្នែកវិស្វកម្ម​ឌីហ្សាញគ្រឿងមេកានិក និង​សម្រាប់​ការ​ស្រាវជ្រាវ​គម្រោង​ផ្នែក​វិស្វកម្មនានាដែលពាក់ព័ន្ធនឹងការ design និងការធ្វើ simulation។ បន្ថែមពីនេះសាស្ត្រាចារ្យនឹងមានសមត្ថភាព​គ្រប់គ្រង និង​ប្រើប្រាស់ Lab ឱ្យមានលក្ខណៈទំនើបតាម​រយៈ software របស់ Siemens រួមទាំង​បង្កើត​កម្មវិធី​ប្រឡងយក​វិញ្ញាបនបត្រ​បញ្ជាក់​ជំនាញសិក្សា​ផ្នែក​វិស្វកម្មឌីហ្សាញ​មេកានិក​ពីក្រុមហ៊ុន Siemens ជូន​ដល់និស្សិត​ជំនាញផ្នែក​មេកានិក និង​ឧស្សាហកម្មនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផងដែរ។

គួរ​បញ្ជាក់ដែរថា ចាប់តាំងពីឆ្នាំ​២០២២មក STEAMING Cambodia បានបណ្តុះបណ្តាល​ជា​ច្រើន​​ទៅ​ដល់​និស្សិត​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសិស្ស-និស្សិតមកពីសាលាដទៃ ផ្នែកវិស្វកម្មឌីហ្សាញសរុបប្រមាណ៣២០នាក់ ឱ្យចេះផលិតដោយ​ប្រើប្រាស់ជំនាញវិស្វកម្មផលិត, ចេះប្រើប្រាស់ software របស់ក្រុមហ៊ុន Siemens និងចេះប្រើប្រាស់បច្ចេកវិទ្យា 3D Printing ។ ជាមួយ​គ្នានេះ STEAMING Cambodia ក៏​បានជួយ​ទៅ​ដល់​ការ​ធ្វើទំនើបកម្ម Lab ទាំង៤ របស់ដេប៉ាតឺម៉ង់ទេព្យកោសល្យឧស្សាហកម្ម និងមេកានិក ធ្វើ​យ៉ាងណាឱ្យ​រាល់គម្រោងស្រាវជ្រាវនានារបស់ Lab ទាំង៤ អាចទទួលបានគាំទ្រពីបច្ចេកវិទ្យារបស់​ក្រុមហ៊ុន Siemens បានផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ឱកាសសិក្សានៅអឺរ៉ុប ៖ អូទ្រីសប្រកាសផ្តល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងក្រោយបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្តល់អាហារូបករណ៍របស់ក្រសួងអប់រំ វិទ្យាសាស្ត្រ និងស្រាវជ្រាវសហព័ន្ធអូទ្រីស (BMBWF)

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...