តើយុវជនគួរមានជំនាញមូលដ្ឋានអ្វីខ្លះ ដើម្បីរស់នៅក្នុងសង្គមសម័យទំនើបដោយមានទំនុកចិត្ត ?

ជំនាញមូលដ្ឋានក្នុងជីវិត គឺជាអាវុធដ៏សំខាន់ដើម្បីជួយឱ្យយុវជនអាចឆ្លងកាត់ និងរស់នៅក្នុងជីវិតប្រចាំថ្ងៃដោយមានទំនុកចិត្ត មិនថាស្ថិតក្នុងដំណាក់កាលជីវិតបែបណាក៏ដោយ។ ការយល់ដឹងអំពីជំនាញមូលដ្ឋានក្នុងជីវិត នឹងជួយឱ្យយុវជន អាចឆ្លុះបញ្ចាំងពីភាពខ្លាំងខ្លួនឯង និងកំណត់អត្តសញ្ញាណជំនាញដែលខ្លួនចូលចិត្ត ព្រមទាំងអាចរៀបចំផែនការសម្រាប់អនាគត និងពង្រឹងគុណភាពជីវិតបានល្អ ។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញពីមូលដ្ឋានជំនាញជីវិតសំខាន់ៗចំនួន ៥ ដែលយុវជន និងមនុស្សពេញវ័យគួរមាន ដើម្បីគ្រប់គ្រងដំណើរជីវិតខ្លួនឯងបានល្អ។

១. បញ្ញាផ្នែកអារម្មណ៍ (Emotional Intelligence Skill) ៖ ជំនាញនេះ ត្រូវបានគេស្គាល់ជាទូទៅថា EI ឬ EQ, វាគឺជាសមត្ថភាពក្នុងការយល់ គ្រប់គ្រងអារម្មណ៍ខ្លួនឯង និងយល់អារម្មណ៍អ្នកដទៃ ខណៈពេលដែលអ្នកមានទំនាក់ទំនងជាមួយនរណាម្នាក់។ បញ្ញាផ្នែកអារម្មណ៍ បង្ហាញឡើង តាមរយៈរបៀបដែលអ្នកមើលថែខ្លួនឯងប្រតិកម្មចំពោះខ្លួនឯង និងយល់ចិត្តមនុស្សជុំវិញខ្លួន។

នៅពេលដែលអ្នកមានបញ្ញាផ្នែកអារម្មណ៍ខ្ពស់ អ្នកនឹងមានសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងបានល្អ ព្រមទាំងអាចគ្រប់គ្រងខ្លួនឯង និងជួយយកអាសារមនុស្សជុំវិញខ្លួនបាន។

២. កិច្ចការក្នុងផ្ទះ (Housekeeping skills) ៖ មនុស្សភាគច្រើនមិនចូលចិត្តធ្វើការងារក្នុងផ្ទះ ដូចជា ដាំបាយ ចម្អិនម្ហូប លាងចាន បោកសំលៀកបំពាក់ ការជួសជុលឧបករណ៍ផ្សេងៗក្នុងផ្ទះ បោសផ្ទះ និងជូតផ្ទះនោះទេ។ ជារឿយៗ យើងតែងតែពន្យារពេលបំពេញការងារទាំងនេះ។ ប៉ុន្តែប្រសិនបើអ្នកអាចសម្រេចកិច្ចការទាំងនេះបានលឿន និងមានប្រសិទ្ធភាព អ្នកនឹងយល់ថា កិច្ចការទាំងនេះ ជារឿងចាំបាច់មួយក្នុងចំណោមកិច្ចការចាំបាច់ជាច្រើន។ ក្រៅពីធ្វើឱ្យអ្នកស្រស់ស្រាយ ការបំពេញកិច្ចការក្នុងផ្ទះ ក៏ធ្វើឱ្យអ្នកកាន់តែសប្បាយចិត្តផងដែរ។

៣. ជំនាញទំនាក់ទំនង ៖ ការភ្ជាប់ទំនាក់ទំនង និងរក្សាទំនាក់ទំនងជាមួយមិត្តភក្ដិ ក្រុមការងារ សាច់ញាតិ និងក្រុមគ្រួសារ ឱ្យបានល្អ គឺជំនាញដ៏សំខាន់មួយដែលយុវជនត្រូវមាន។ ដើម្បីក្លាយជាមនុស្សដែលមានទំនាក់ទំនងល្អ អ្នកអាចធ្វើជាអ្នកដែលស្ដាប់ និងបំផុសគំនិតវិជ្ជមានផ្សេងៗក្នុងចំណោមសមាជិកគ្រួសារ ឬមនុស្សដែលអ្នកស្គាល់។ យ៉ាងណាក៏ដោយ សូមកុំភ្លេចចំណាយពេលនៅជាមួយខ្លួនឯង និងបង្កើតដែនកំណត់នៅក្នុងទំនាក់ទំនងដែលអ្នកមាន។

៤. ជំនាញគ្រប់គ្រងលុយ ៖ ការគ្រប់គ្រងលុយមិនបានត្រឹមត្រូវ នឹងធ្វើឱ្យអ្នកក្លាយជាមនុស្សដែលមានបញ្ហាតានតឹងជាប្រចាំ។ ដូច្នេះ នៅពេលឈានចូលភាពជាយុវវ័យ អ្នកត្រូវយល់ដឹងអំពីវិធីសាស្ត្រគ្រប់គ្រងលុយឱ្យបានល្អ និងធានាថាស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមានលំនឹង។ ដើម្បីគ្រប់គ្រងលុយឱ្យបានល្អ អ្នកអាចស្វែងយល់បន្ថែមអំពីរបៀបបែងចែកលុយ ការសន្សំ ការបង្កើតកញ្ចប់ទឹកប្រាក់សង្គ្រោះបន្ទាន់ កញ្ចប់ទឹកប្រាក់សម្រាប់ពេលចូលនិវត្តន៍ និងកញ្ចប់ធានារ៉ាប់រង។

ជំនាញមូលដ្ឋានក្នុងជីវិត គឺជាអាវុធដ៏សំខាន់ ដើម្បីជួយឱ្យយុវជនអាចឆ្លងកាត់ និងរស់នៅក្នុងជីវិតប្រចាំថ្ងៃ ដោយមានទំនុកចិត្ត មិនថាស្ថិតក្នុងដំណាក់កាលជីវិតបែបណាក៏ដោយ។

៥. ជំនាញបច្ចេកវិទ្យា ៖ បច្ចេកវិទ្យាបានក្លាយជាផ្នែកមួយដ៏សំខាន់ សម្រាប់ការរស់នៅប្រចាំថ្ងៃក្នុងពិភពលោកសម័យទំនើប។ ការយល់ដឹងអំពីជំនាញបច្ចេកវិទ្យា មានសារៈសំខាន់ក្នុងការការពារសុវត្ថិភាពផ្ទាល់ខ្លួន និងការអភិវឌ្ឍវិជ្ជាជីវៈ។ ជំនាញបច្ចេកវិទ្យាមូលដ្ឋាន ដែលយុវជនគួរយល់ដឹង មានដូចជា សុវត្ថិភាពឌីជីថល (Digital Safety) ការគ្រប់គ្រងលេខសម្ងាត់ (Password Management) ការគិតបែបត្រិះរិះ និងជំនាញទំនាក់ទំនងតាមអនឡាញជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង