បើកបរលើសល្បឿន​កំណត់ នៅតែជា​មូលហេតុ​ចម្បងបណ្តាល​ឱ្យ​កើត​មានគ្រោះថ្នាក់ចរាចរណ៍​កំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ

ភ្នំពេញ – បើកបរលឿនលើស​ល្បឿន​កំណត់ បើកបរ​មិន​ប្រកាន់ស្តាំ វ៉ាជែងគ្រោះថ្នាក់ និង​បើកបរ​ក្នុងស្ថានភាព​ស្រវឹង នៅតែជា​មូលហេតុ​ចម្បងបណ្តាល​ឱ្យ​កើតមាន​គ្រោះថ្នាក់ចរាចរណ៍ កំឡុង​នៃពិធីបុណ្យ​ភ្ជុំបិណ្ឌកន្លងទៅនេះ បើទោះបីជា​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍​ផ្លូវគោក បានធ្វើការ​អំពាវនាវ​ឱ្យ​មានការ​គោរពច្បាប់ចរាចរណ៍ ដើម្បីចៀសវាង​នូវ​គ្រោះថ្នាក់ចរាចរណ៍​ក៏ដោយ។

​យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាលចរាចរណ៍​ និងសណ្តាប់ធ្នាប់​នៃអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឱ្យដឹងថា ក្នុង​​ថ្ងៃ​ឈប់សម្រាក​​បុណ្យ​ភ្ជុំបិណ្ឌ រយៈពេល៣​ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់២៦ ខែកញ្ញា ឆ្នាំ​២០២២ នៅទូទាំងប្រទេសមានគ្រោះថ្នាក់​ចរាចរណ៍​ បាន​កើតឡើង​ចំនួន ៣៤លើក ​បណ្តាល​ឱ្យស្លាប់២៧នាក់ និង​របួស៥៧នាក់ ( របួសធ្ងន់ ៣៤នាក់ និង​ស្រាល​ ២៣នាក់)​។

ក្នុងនោះ នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ កើតឡើង​ចំនួន ៨លើក បណ្តាល​ឱ្យ​ស្លាប់មនុស្ស​៨នាក់ និង​របួស១៤នាក់។ ​ថ្ងៃទី​២៥ ខែកញ្ញា ដែលជា​ថ្ងៃភ្ជុំធំ គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតឡើង​ ១៣លើក ស្លាប់ ១១នាក់ និង​របួស ១៩នាក់។ នៅ​ថ្ងៃទី​២៦ ខែកញ្ញា គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតឡើង​ចំនួន ១៣លើក ស្លាប់៨នាក់ និង​របួស២៤នាក់។

បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីពិធី​បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍បាន​កើតឡើងចំនួន៣៥លើក ដោយ​បណ្តាលឱ្យស្លាប់មនុស្ស​ ១៤នាក់ និងរបួស៦៤នាក់ ។ ទិន្នន័យនេះ បានបង្ហាញថា ចំនួនគ្រោះថ្នាក់មានការថយចុះមួយលើក ប៉ុន្តែអ្នកស្លាប់មានការមានការកើនឡើងរហូត​ដល់១៣នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2026

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...