ភ្នំពេញ – បើកបរលឿនលើសល្បឿនកំណត់ បើកបរមិនប្រកាន់ស្តាំ វ៉ាជែងគ្រោះថ្នាក់ និងបើកបរក្នុងស្ថានភាពស្រវឹង នៅតែជាមូលហេតុចម្បងបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ កំឡុងនៃពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ បើទោះបីជាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការអំពាវនាវឱ្យមានការគោរពច្បាប់ចរាចរណ៍ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ក៏ដោយ។
យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្នុងថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់២៦ ខែកញ្ញា ឆ្នាំ២០២២ នៅទូទាំងប្រទេសមានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ៣៤លើក បណ្តាលឱ្យស្លាប់២៧នាក់ និងរបួស៥៧នាក់ ( របួសធ្ងន់ ៣៤នាក់ និងស្រាល ២៣នាក់)។

ក្នុងនោះ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ កើតឡើងចំនួន ៨លើក បណ្តាលឱ្យស្លាប់មនុស្ស៨នាក់ និងរបួស១៤នាក់។ ថ្ងៃទី២៥ ខែកញ្ញា ដែលជាថ្ងៃភ្ជុំធំ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ១៣លើក ស្លាប់ ១១នាក់ និងរបួស ១៩នាក់។ នៅថ្ងៃទី២៦ ខែកញ្ញា គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ១៣លើក ស្លាប់៨នាក់ និងរបួស២៤នាក់។

បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៣៥លើក ដោយបណ្តាលឱ្យស្លាប់មនុស្ស ១៤នាក់ និងរបួស៦៤នាក់ ។ ទិន្នន័យនេះ បានបង្ហាញថា ចំនួនគ្រោះថ្នាក់មានការថយចុះមួយលើក ប៉ុន្តែអ្នកស្លាប់មានការមានការកើនឡើងរហូតដល់១៣នាក់៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់ការចុះឈ្មោះប្រឡងគណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/08/2025
ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ធនធានមនុស្ស នៃព្រះរាជាណាចក្រកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដសិង្ហបុរី (SIMCC)

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/11/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/05/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

ឱកាសចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ាឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/12/2025
ជាឱកាសសម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀនលើមុខវិជ្ជាមនុស្សសាស្រ្ត ព្រមទាំងអ្នកដឹកនាំជំនាន់ក្រោយទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ប្រកាសបើកដាក់ពាក្យ សម្រាប់ការចូលរួមវគ្គសិក្សា...

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/11/2023
សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសជប៉ុន ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/05/2026
នៅក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្សកម្ពុជា ដើម្បីទៅបន្តការសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយអាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...



































































