សាលារៀនចំនួន៦ ឈ្នះជ័យលាភី “សាលាមេត្រីបរិស្ថាន” ឆ្នាំ២០២៥

សាលារៀនចំនួន៦ ក្នុង​ចំណោម​សាលា​រៀនចំនួន៣៥ បានក្លាយជា​ម្ចាស់ជ័យលាភី ជា “សាលាមេត្រីបរិស្ថាន” ក្នុងឆ្នាំ២០២៥នេះ ដោយ​រួមមានវិទ្យាល័យ​ចំនួន២ អនុវិទ្យាល័យចំនួន២ និង​សាលា​បឋមសិក្សា​ចំនួន២។

ក្នុងចំណោម​សាលា​រៀនទាំង៦ដែលឈ្នះជ័យលាភី សាលាមេត្រីបរិស្ថាន នេះ មានសាលារៀនចំនួន២ បានឈ្នះពានជ័យលាភីកម្រិតមាស, សាលារៀន២ទៀត ឈ្នះពានជ័យលាភីកម្រិតប្រាក់ និងពានជ័យលាភីកម្រិតសំរិទ្ធ ចំនួន២សាលា។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្តែង​ការ​អបអរ​ដល់សាលារៀនទាំង៦ដែលបានទទួលជ័យលាភី ហើយ​លើកទឹកចិត្ត​ដល់សាលារៀន​ដែល​មិន​ទាន់ជាប់ ឱ្យ​បន្តការ​ខិតខំប្រឹងប្រែង​ដើម្បីបុព្វហេតុនិរន្តរភាពបរិស្ថាន និង​ការ​បណ្តុះបណ្តាល​យុវជន​ស្របតាមសសរត្តម្ភ ៣ នៃយុទ្ធសាស្រ្តចក្រា​វិស័យបរិស្ថាន គឺ ភាពស្អាត ភាពបៃតង និងចីរភាព នៅ​តាមសាលារៀន និង​នៅ​ក្នុងសហគមន៍​ជុំវិញ​ ដោយផ្តើមចេញពីភាពស្អាត និង​ភាពបៃតង​នៅ​ក្នុង​ចិត្ត​របស់យើងម្នាក់ៗជាមុន។

ឯកឧត្តមបន្តថា កិច្ចសហការដ៏ល្អរវាងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន គឺដើម្បី​ធានាការអប់រំប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ព្រោះ​បញ្ហាបរិស្ថានគឺជាបញ្ហាអន្តរវិស័យ ដូច្នេះការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ គឺចាំបាច់ដើម្បីសម្រេចបានកម្ពុជាមានភាព «ស្អាត» «បៃតង» និង «ចីរភាព»។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានគាំទ្រ និងផ្តល់កិច្ចសហការយ៉ាងល្អក្នុងការជំរុញចលនាសាលាមេត្រីបរិស្ថាននៅកម្ពុជា។

“សាលាមេត្រីបរិស្ថាន” គឺជាសាលាដែលលើកកម្ពស់គុណតម្លៃនៃការអនុវត្តចីរភាពបរិស្ថាន តាមរយៈការកសាងជាសាលាស្អាត បៃតង និងមានបរិយាកាសសិក្សាល្អ សម្រាប់បម្រើដល់ផលប្រយោជន៍របស់សាលារៀន សហគមន៍ និងសង្គមទាំងមូល។ ការប្រឡងប្រណាំងនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ពីរឆ្នាំម្តង ដោយផ្តើមដំបូងកាលពីឆ្នាំ២០១៧។

នៅក្នុងឆ្នាំ២០២៥នេះ មានសាលារៀនចំនួន ៣៥ មកពីបណ្តាខេត្តចំនួន ១៧ បានដាក់ពាក្យចូលរួមប្រកួត ដោយ​បាន​ឆ្លងកាត់ការវាយតម្លៃជាដំណាក់កាលធំៗ ក្នុងនោះទី១ ការប្រកាសជូនដំណឹងរយៈពេល ១ ខែ, ទី២ ការជ្រើសរើសរបស់មន្ទីរបរិស្ថានខេត្ត (២ សាលា/ខេត្ត) ដោយផ្អែកលើ ការរៀបចំ «ភាពស្អាត» និង «ភាពបៃតង» និងការចូលរួមយុទ្ធនាការគំរូរបស់ក្រសួង ដូចជា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «កម្ពុជាស្អាត ខ្មែរធ្វើបាន» «យុទ្ធនាការពន្លកបៃតង» ជាដើមឈើជាដើម។ ដំណាក់កាលទី៣ គឺការត្រួតពិនិត្យ និងវាយតម្លៃដោយ​នាយកដ្ឋាន​អប់រំបរិស្ថាន ផ្អែកលើលក្ខណៈវិនិច្ឆ័យ ៤ ចំណុច៖ (១) គោលការណ៍ និងរដ្ឋបាល, (២) ការបង្រៀន និងសកម្មភាពអប់រំបរិស្ថាន, (៣) សម្ភារៈបរិក្ខាអប់រំបរិស្ថាន, និង (៤) ភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធ។ ហើយដំណាក់កាលទី៤ ការប្រគល់បណ្ណ និងពានជ័យលាភីសាលាមេត្រីបរិស្ថាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)