សិស្ស​ពូកែ​កម្ពុជា​​ ​១៥២​នាក់ ​ចេញដំណើរ​ទៅ​ប្រកួត​គណិតវិទ្យា​អូឡាំព្យាដ ​SIMOC​ ​2026​ ​នៅ​ប្រទេស​សិង្ហបុរី​

​នា​ព្រឹក​ថ្ងៃទី​១៧​ ​ខែកក្កដា ​ឆ្នាំ​២០២៦​នេះ​ ​សិស្ស​ពូកែ​កម្ពុជា​ចំនួន​ ​១៥២​នាក់​ ​បាន​ធ្វើដំណើរ​ឆ្ពោះទៅ​ប្រទេស​សិង្ហបុរី ​ដើម្បី​ចូលរួម​កម្មវិធី​ប្រកួត​គណិតវិទ្យា​អូឡាំព្យាដ ​សិង្ហបុរី​-​អាស៊ី ​អន្តរជាតិ​ –​ ​Singapore​ ​International​ ​Math​ ​Olympiad​ ​Challenge​ ​2026​ ​(​SIMOC​ ​2026​) ​។ ​នេះ​ជា​ឱកាស​ដែល​សិស្ស​ពូកែ​កម្ពុជា​ ​អាច​បង្ហាញ​សមត្ថភាព​លើ​ឆាក​អន្តរជាតិ​ជាមួយ​សិស្ស​ពូកែ ​២២៨៤​នាក់​ទៀត​មកពី​ ​៤០​ ​ប្រទេស​ជុំវិញ​ពិភពលោក​។​

​លោក​ ​សាន ​គឹម​ស័ង​ នាយក​សាលា​មេ​គុណ​ ​និង​ជា​នាយក​រង​នៃ​មជ្ឈមណ្ឌល​ ​ដឺ ​ប្រ៊េននី​អេក​ ហ្វេក​ធើរី ​ប្រាប់​ ​AMS​ ​ថា​ ​សម្រាប់​ឆ្នាំ​នេះ​ មជ្ឈមណ្ឌល​ ​ដឺ ​ប្រ៊េននី​អេក​ ហ្វេក​ធើរី ​សហការ​ជាមួយ​ ​SMCC​ ​សិង្ហបុរី ​បាន​ដឹកនាំ​កូនសិស្ស​ពូកែ​កម្ពុជា​ចំនួន​ ​១៥២​នាក់​ ​ទៅ​ចូលរួម​ប្រកួត​ ​SIMOC​ ​2026​ ​នៅ​ប្រទេស​សិង្ហបុរី​។ ​ការ​ដឹកនាំ​សិស្ស​ទៅ​ប្រកួត​ក្នុង​កម្មវិធី​នេះ​ ​គឺ​មាន​គោលបំណង​ឱ្យ​សិស្ស​ខំ​រៀន​ ​និង​ប្រកួតប្រជែង​លើ​មុខវិជ្ជា​គណិតវិទ្យា ​ដោយសារ​គណិតវិទ្យា​មាន​សារៈសំខាន់​សម្រាប់​ការ​លូតលាស់​ ​និង​ការ​គិត​របស់​ក្មេង​ ​ក៏​ដូចជា​ការ​ប្រឡង​យក​អាហារូបករណ៍​ ​ឬ​ធ្វើតេស្ត​សមត្ថភាព​ផ្សេង​ៗ​ ​គឺ​គណិតវិទ្យា​ជា​មុខវិជ្ជា​គោល​។ ​ទន្ទឹម​គ្នា​ការ​ចូលរួម​ប្រកួត​នេះ​ ​ក៏​ជួយ​ឱ្យ​សិស្ស​អាច​មាន​ភាព​ក្លាហាន ​អាច​អនុវត្ត​នូវ​ចំណេះ​ជំនាញ​គណិតវិទ្យា ​ក៏​ដូចជា​ការ​ប្រាស្រ័យទាក់ទង​ផ្សេង​ៗ​ ​ក្នុង​ការ​ធ្វើការ ​ឬ​ប្រឡង​ប្រកួតប្រជែង​ជាមួយ​សិស្ស​បរទេស​ផ្សេង​ៗ​ទៀត​ផងដែរ​។​

លោក សាន គឹមស័ង នាយកសាលាមេគុណ និងជានាយករងនៃមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី

​នាយក​រង ​នៃ​មជ្ឈមណ្ឌល​ ​ដឺ ​ប្រ៊េននី​អេក​ ហ្វេក​ធើរី ​បញ្ជាក់​ថា​ ​ការ​ប្រឡង​ ​SIMOC​ ​2026​ ​មាន​សិស្ស​ចូលរួម​ពី​ជាង​ ​៤០​ប្រទេស​មកពី​ជុំវិញ​ពិភពលោក​, ​លោក​យល់​ថា​ ​នេះ​ជា​ឱកាស​មួយ​ដែល​សិស្ស​កម្ពុជា​ឡើង​ទៅ​ប្រកួត​យក​ជ័យជម្នះ​ជាមួយ​សិស្ស​មកពី​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក​។​

យើង​អាច​ធ្វើ​ការ​វាស់ស្ទង់​សមត្ថភាព​កូន​ខ្មែរ​បច្ចុប្បន្ន​នៅ​កម្រិត​ណា ​កូនសិស្ស​ប្រទេស​គេ​នៅ​កម្រិត​ណា ​ដើម្បី​ប្រៀបធៀប​ខ្លួនឯង​និង​ពិភពលោក​ ​ហើយ​យើង​ដើរ​ទាន់សម័យកាល​

​លោក​ ​សាន ​គឹម​ស័ង​ ​មាន​ជំនឿ​ជាក់​ថា​ ​តាមរយៈ​សន្ទុះ​នៃ​ការ​ខិតខំប្រឹងប្រែង​របស់​សិស្ស​កម្ពុជា​ ​ភាព​ពូកែ ​ភាព​ឈ្លាសវៃ​របស់​ពួកគេ​ ​លោក​រំពឹង​ខ្ពស់​ថា​ ​សិស្ស​កម្ពុជា​នឹង​ទទួលបាន​មេដាយ​ច្រើន​ ​ចាប់ពី​ ​១៣០​ ​ឬ​១៤០​មេដាយ​ ​នៅក្នុង​ការ​ប្រកួត​ ​SIMOC​ ​2026​ ​នៅ​ប្រទេស​សិង្ហបុរី​។​

​កុមារា ​គុណ​វឌ្ឍន៍ ​ជា​សិស្ស​ថ្នាក់​ទី​៦​ ​និយាយ​ថា​ ​រូប​គេ​សប្បាយចិត្ត​ដែល​បាន​ទៅ​ប្រកួត​ ​SIMOC​ ​2026​ ​នៅ​ប្រទេស​សិង្ហបុរី​។ ​គុណ​វឌ្ឍន៍ ​បន្ត​ថា​ ​រូប​គេ​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ទៅ​ប្រកួត​លើក​នេះ​ ​ដោយ​សង្ឃឹម​ថា​ ​នឹង​ទទួលបាន​លទ្ធផល​ល្អ​ ​ហើយ​ចង់បាន​មេដាយ​មាស​ត្រឡប់មក​កម្ពុជា​វិញ​។​

​ជាមួយគ្នា​នេះ​ កុមារា ​វឌ្ឍនៈ​ មង្គល​ជេស្ដា ​ជា​សិស្ស​ថ្នាក់​ទី​៦​ ​ដូចគ្នា​ ​ក៏​បាន​ប្រាប់​ដែរ​ថា​ ​រូប​គេ​មាន​អារម្មណ៍​រំភើប​ និង​សប្បាយរីករាយ​ដែល​បាន​ទៅ​ប្រកួត​នៅ​ប្រទេស​សិង្ហបុរី​។ ​មង្គល​ជេស្ដា ​បន្ត​ថា​ ​សម្រាប់​ការ​ប្រកួត​នេះ​ រូប​គេ​បាន​ហ្វឹកហាត់​ធ្វើ​លំហាត់​នៅ​សាលា​ ​និង​យល់​ច្បាស់​ពី​ការ​ប្រកួត​រួចហើយ​។ ​មង្គល​ជេស្ដា ​ប្ដេជ្ញាចិត្ត​ថា​ ​នឹង​យក​មេដាយ​ជូន​ឪពុក​ម្ដាយ​ពេល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។​

​សម្រាប់​យុវសិស្ស​ វឌ្ឍនៈ​ មង្គល​គុណវឌ្ឍន៍​ ជា​សិស្ស​ថ្នាក់​ទី​១០​ ​លើកឡើង​ថា​ ​រូប​គេ​មាន​អារម្មណ៍​រំភើប​ដែល​បាន​ទៅ​ប្រកួត​នៅ​ប្រទេស​សិង្ហបុរី ​ដោយសារ​វា​ជា​ការ​ប្រឡង​មួយ​ដ៏​ធំ​នៅលើ​ពិភពលោក​។ ​មង្គលគុណ​វឌ្ឍន៍ ​មាន​ក្ដីរំពឹងទុក​ថា​ ​នឹង​យក​មេដាយ​មាស​ និង​មេដាយ​ប្រាក់​ ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។​

​អ្នកស្រី​ ​សេរី ​ជា​ម្ដាយ​កុមារា ​គុណ​វឌ្ឍន៍​ ​ដែល​ជូន​កូន​ទៅ​ប្រកួត​ ​SIMOC​ ​2026​ ​នៅ​ប្រទេស​សិង្ហបុរី​ ​លើកឡើង​ថា​ ​អ្នកស្រី​មាន​អារម្មណ៍​រំភើប​ និង​មាន​កិត្តិយស​ដែល​បាន​នាំ​កូន​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ ​ហើយ​នេះ​ក៏​ជា​ឆ្នាំ​ទី​២​របស់​កូន​ដែល​ចូលរួម​ប្រកួត​ផងដែរ​។​

​អ្នកស្រី​បន្ថែម​ថា​ ​នៅពេល​សិស្ស​កម្ពុជា​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ ​អ្វី​ដែល​ទទួលបាន​ធំ​បំផុត​ ​គឺ​កិត្តិយស ​និង​លើក​មុខមាត់​ដល់​ប្រទេសជាតិ​ ​ហើយក៏​ជា​ការ​រួមចំណែក​មួយ​ ​ដើម្បី​លើកទឹកចិត្ត​ដល់​ក្មេង​ជំនាន់​ក្រោយ​ ​មាន​កម្លាំងចិត្ត​ ​និង​ចង់​ទៅ​ចូលរួម​ប្រកួត​ ​ដើម្បី​លើក​មុខមាត់​ប្រទេសជាតិ​។​

​គួរ​ជម្រាប​ជូន​ថា​ ​គិត​ត្រឹម​ឆ្នាំ​២០២៦​នេះ​ ​កម្មវិធី​ប្រកួត​គណិតវិទ្យា​អូឡាំព្យាដ ​សិង្ហបុរី​-​អាស៊ី ​អន្តរជាតិ​ ​(​SIMOC​) ​ធ្វើឡើង​ចំនួន​ ​១១​លើក​ហើយ​ ​ដោយ​កម្ពុជា​ចូលរួម​បាន​ចំនួន​ ​៨​លើក​។ ​កាលពី​ឆ្នាំ​២០២៥​កន្លងទៅ​ ​មាន​សិស្ស​ពូកែ​កម្ពុជា​ចំនួន​ ​១៥៩​នាក់​ ​បាន​ចូលរួម​កម្មវិធី​ប្រកួត​ ​SIMOC​ ​នៅ​ប្រទេស​សិង្ហបុរី ​ដោយ​ដណ្ដើម​បាន​មេដាយ​ចំនួន​ ​១២៣​មេដាយ​ ​និង​ពាន​ចំនួន​ ​៤​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...