ឈប់​បារម្ភ​! ​អតីត​សិស្ស​និទ្ទេស​ ​A​ ​បង្ហើប​គន្លឹះ​ចងចាំ​រូប​មន្ត ​សម្រាប់​ថ្នាក់​វិទ្យាសាស្រ្ត​

​ខណៈ​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​កាន់តែ​កៀក​មកដល់​ ​ច្បាស់​ណាស់​ថា​ ​បេក្ខជន​ជាច្រើន​ប្រាកដ​ជា​កំពុង​មមាញឹក​ក្នុង​ការ​ទន្ទេញ​រូបមន្ត ​រហូតដល់​បេក្ខជន​ខ្លះ​កំពុង​មានអារម្មណ៍​តានតឹង​ក្នុង​ការ​ត្រៀមខ្លួន​ថែម​ទៀត​។ ​ដើម្បី​ជា​ជំនួយ​ស្មារតី​ ​និង​គន្លឹះ​ជោគជ័យ​សម្រាប់​ការ​ប្រឡង​នា​ពេល​ខាងមុខ​ ​អតីត​សិស្ស​ឆ្នើម​និទ្ទេស​ ​A​ ​កាលពី​ឆ្នាំ​២០២២​ ​បាន​ចែករំលែក​នូវ​បទពិសោធន៍​ផ្ទាល់ខ្លួន​ ក្នុង​ការ​ចងចាំ​រូប​មន្ត​គោល​សំខាន់​ៗ​ សម្រាប់​ថ្នាក់​វិទ្យាសាស្រ្ត​។​

​កញ្ញា​ ​លឹម ​ឈីង​អ៊ី ​គឺជា​អតីត​សិស្ស​និទ្ទេស​ ​A​ ​ឆ្នាំ​២០២២​ មកពី​វិទ្យាល័យ​ជា​ស៊ីម ​សន្ធរ​ម៉ុក ​បាន​លើកឡើង​ថា​ ​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​លើ​មុខវិជ្ជា​ថ្នាក់​វិទ្យាសាស្ត្រ​ក្នុង​ការ​ប្រឡង​បាក់ឌុប ​អ្វី​ដែល​សំខាន់​ដំបូង​គេ​ ​គឺ​ការ​យល់ដឹង​ពី​រូប​មន្ត​, ​កញ្ញា​សង្កត់ធ្ងន់​ថា​ ​សិស្សានុសិស្ស​មិន​ចាំបាច់​ទៅ​អង្គុយ​ទន្ទេញ​រូបមន្ត​ទាំងអស់​នោះ​ទេ ​ពោលគឺ​ចាំ​តែ​ ​«​រូបមន្ត​គោល​» ​ទៅ​គឺ​គ្រប់គ្រាន់​ហើយ​។​

​កញ្ញា​ ​ឈីង​អ៊ី ​ពន្យល់​ថា​ «​យើង​មិន​ត្រូវ​អង្គុយ​ទន្ទេញ​ឱ្យ​ចាំ​រូប​មន្ត​ទាំងអស់​នោះ​ទេ​ ​ព្រោះ​វា​អាច​ធ្វើឱ្យ​យើង​ងាយ​នឹង​ច្រឡំ ​ឬ​ភ្លេច​នៅពេល​ប្រឡង​ជាក់ស្ដែង​។ ​អ្វី​ដែល​ត្រូវ​ធ្វើ​ ​គឺ​ចាំ​តែ​រូបមន្ត​គោល ​រួច​ប្រើ​គណិតវិទ្យា​ដើម្បី​ទាញ​រក​ រូប​មន្ត​ផ្សេង​ទៀត​។ ​ប្រសិនបើ​មិន​ទាន់​ចេះ​វិធី​ទាញ​ទេ ​គួរ​ស្វែងរក​អ្នក​ជួយ​បង្រៀន​ពី​របៀប​ទាញ​រូបមន្ត ​ព្រោះ​ការ​យល់​ពី​របៀប​ទាញ​រក​រូប​មន្ត ​គឺ​ងាយស្រួល​ជាង​ការ​អង្គុយ​ទន្ទេញ​រូបមន្ត​ឱ្យ​ចាំ​ទាំងអស់​»​។​

កញ្ញា លឹម ឈីងអ៊ី  អតីតសិស្សនិទ្ទេស A ឆ្នាំ២០២២

​អតីត​សិស្ស​ឆ្នើម​និទ្ទេស ​A​ ​រូប​នេះ​ ​ក៏​បាន​រំលឹក​ផងដែរ​ថា​ ​សិស្ស​ត្រូវ​ស្គាល់​ឱ្យ​ច្បាស់​ថា​ ​តើ​ «​ធាតុ​» ​នីមួយ​ៗ​នៅក្នុង​រូបមន្ត​តំណាង​ឱ្យ​អ្វី​ខ្លះ​។ ​ជាក់ស្តែង​ ​នៅក្នុង​រូបមន្ត​រូបវិទ្យា​ដ៏​ពេញនិយម​មួយ​គឺ​ ​PV​ ​= ​nRT​ ​សិស្ស​គ្រាន់តែ​ចាំ​រូប​មន្ត​គោល​មួយ​នេះ​ទៅ​គឺ​គ្រប់គ្រាន់​ហើយ​ ​ដោយ​មិន​ចាំបាច់​ទៅ​អង្គុយ​ទន្ទេញ​ចាំ​រូប​មន្ត​បំបែក​ដូចជា​ ​P​ ​= ​nRT​/​V​ ​នោះ​ឡើយ​ ​ព្រោះ​ការ​ធ្វើ​បែប​នេះ​នាំឱ្យ​មាន​ការ​ច្របូកច្របល់​។ ​កញ្ញា​ ​បន្ត​ថា​ ​តាមពិត​ទៅ​ រូបមន្ត​សំខាន់​ៗ​ដែល​ត្រូវ​ប្រើ​ក្នុង​ការ​ប្រឡង​មាន​ចន្លោះ​ពី​ ​១០​ ​ទៅ​ ​២០​ ​រូប​មន្ត​ប៉ុណ្ណោះ​ ​មិន​មែន​រាប់​រយ​រូប​មន្ត​ដូច​ដែល​សិស្ស​មួយចំនួន​បារម្ភ​នោះ​ទេ​។​

​យ៉ាងណា​ ​សម្រាប់​រយៈពេល​ ​៣​ ​សប្ដាហ៍​ មុន​ការ​ប្រឡង​មកដល់​នេះ​ ​កញ្ញា​ ​លឹម ​ឈីង​អ៊ី ​បាន​លើកទឹកចិត្ត​ឱ្យ​បេក្ខជន​ទាំងអស់​គួរ​អនុវត្ត​ ​៣​ចំណុច​ ​រួមមាន​ ​ទី​១. ​ផ្ដោត​លើ​ចំណុច​សំខាន់​ៗ​ ​ដោយ​ឈប់​មើល​មេរៀន​លម្អិត​ច្រើន​ពេក​ ប៉ុន្តែ​ត្រូវ​ស្រង់​យក​ចំណុច​ស្នូល​មក​ធ្វើឱ្យ​ចាំ​ និង​ឱ្យ​យល់​ច្បាស់​, ​ទី​២.​ ​កត់ត្រា​រូបមន្ត​គន្លឹះ​ ​ពោលគឺ​ ​គួរ​កត់ត្រា​រូបមន្ត​សំខាន់​ៗ​ទុក​ក្នុង​ក្រដាស​មួយ​សន្លឹក​ដាច់ដោយឡែក​ ងាយស្រួល​ក្នុង​ការ​ទាញ​មក​មើល​ឡើងវិញ​យ៉ាង​រហ័ស​មុន​ថ្ងៃ​ប្រឡង​មកដល់​ ​និង​ ​ទី​៣.​ ​អនុវត្ត​លំហាត់​ឱ្យ​បាន​ច្រើន​ ​ដោយ​ព្យាយាម​មើល​សំណួរ​ និង​ដោះស្រាយ​លំហាត់​អនុវត្ត​នៅក្នុង​សៀវភៅ​ពុម្ព​សិក្សា​គោល​របស់​ក្រសួង​អប់រំ​ឱ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​

​កញ្ញា​ ​លឹម ​ឈីង​អ៊ី ​ក៏​បាន​ផ្ញើ​សារ​លើកទឹកចិត្ត​ទៅកាន់​ប្អូន​ៗ​បេក្ខជន​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​ថា​ ​សូម​ព្យាយាម​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន​ឱ្យ​អស់​ពី​សមត្ថភាព​ ​ជាពិសេស​គឺ​ការ​រៀន​ចាំ​នូវ​អ្វី​ដែល​ចាំបាច់​នឹង​ចាំ​។ ​ព្យាយាម​ធ្វើឱ្យ​អស់​ពី​លទ្ធភាព​ ​ដោយ​រក្សា​ចិត្ត​ឱ្យ​ស្ងប់​ ​កុំ​ភ័យ​ ​ឬ​ច្របូកច្របល់​ ​ព្រោះ​កាលណា​យើង​ភ័យ​ ​គឺ​ខួរក្បាល​គិត​អ្វី​មិន​ចេញ​នោះ​ទេ​។ ​ដូច្នេះ​ ​សូម​គិត​ថា​ ​ការ​ប្រឡង​នេះ​ ​គ្រាន់តែ​ជា​ការ​តេស្ត​សមត្ថភាព​មួយ​ បន្ទាប់ពី​យើង​បាន​ត្រៀម​ខ្លួន​យ៉ាង​ហត់នឿយ​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមក​នេះ​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...