កត់ត្រាបែបឌីជីថលជាវិធីពន្លឿនរបៀបធ្វើការ ឬរៀនសូត្រ

ការកត់ត្រា ឬរក្សាទិន្នន័យបែបឌីជីថល មានន័យថា ជាការបំប្លែង ព័ត៌មានទាំងឡាយ អំពីការនិយាយ ឬអាន និងសៀវភៅបោះពុម្ពជាដើម ឱ្យទៅជារូបភាពឯកសារ ដែលអាចដាក់ក្នុងប្រព័ន្ធអេឡិចត្រូនិចបាន មិនថាក្នុងកុំព្យូទ័រ និងទូរស័ព្ទដៃ។ ឧទាហរណ៍ដូចជា ស្គែនក្រដាស ឬសៀវភៅឱ្យទៅជាព័ត៌មាន រួចផ្ទុកក្នុងកុំព្យូទ័រ ឬការថតសារសម្លេង ថតរូប និងសកម្មភាពដទៃជាច្រើនទៀត។

គេហទំព័រ lifehacker បានឱ្យដឹងថា ការកត់ត្រាដោយដៃ គឺល្អហើយសម្រាប់បន្តទម្លាប់ត្រឹមត្រូវ ពី​​​​​​មួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខណៈ​​​​​​​​​​​​​​​​​​​​​​​ទៅពេលខាងមុខទៀត។ ប៉ុន្តែវិធីនេះហាក់មិនងាយស្រួលគ្រប់ពេលនោះទេ ​​​​​​​​​​​​​​​​​​​​​សម្រាប់សតវត្សរ៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចុងក្រោយនេះ។ ដោយហេតុថា ការសរសេរដោយដៃ មិនអាចឱ្យយើងស្វែងរកព័ត៌មានទាំងនោះត្រឡប់មកវិញទាន់ចិត្ត ដូចពេលដែលសរសេរ ក្នុងកម្មវិធីឌីជីថលណា​​​​​​​​មួយនោះ​​​​​ទេ។

ម្យ៉ា​​​​​​​​​​​​​​​​​​​​​​​​​​​​​ង​​​​​​​​​​​​​​​​​​​​​​​​​​​​​​វិញទៀត លោកអ្នកក៏មិនអាចដាក់សៀវភៅតាមខ្លួន បានគ្រប់ពេលគ្រប់វេលានោះដែរ។ ដូច្នេះហើយទើបការកត់ត្រា តាមរបៀបឌីជីថល ជួយឱ្យមនុស្សងាយស្រួលក្នុងការអនុវត្ត មិនថាក្នុងរថភ្លើង លើឡានក្រុង និងក្នុងកិច្ចប្រជុំតូចធំនានា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ខាងក្រោមនេះ យើងនឹងបង្ហាញគន្លឹះសាមញ្ញៗ បីចំណុច ដែលលោកអ្នកអាចចាប់ផ្តើមសាកល្បងបាន៖

១. ម៉ាស៊ីនថត ៖ វិធីដែលងាយស្រួលក្នុងការរក្សាទិន្នន័យ បែបឌីជីថលនោះគឺ ការប្រើប្រាស់កាមេរ៉ា! នេះជាចំណុចមួយមិនត្រឹងតែងាយស្រួលនោះទេ ប៉ុន្តែលឿន និងផ្ទុកព័ត៌មានបានល្អទៀតផង។ ដោយគ្រាន់តែថតរូបនៅអ្វី ដែលអ្នកចងឱ្យមានការចងចាំ មិនថារូបភាពទេសភាព និងឯកសារក្បួនខ្នាតផ្សេងៗ។ បន្ទាប់ពីថតហើយ អាចយកទៅរក្សាទុកនៅក្នុងកម្មវិធី Google Drive ឬក្នុងកុំព្យូទ័រផ្ទាល់ខ្លួន ដោយសរសេរឈ្មោះដែលងាយស្រួលក្នុងការស្វែងរកពេលត្រូវការប្រើប្រាស់ និងងាយស្រួលក្នុងការចងចាំសម្រាប់ខ្លួនឯងដូចគ្នា។

២. ប្រើប្រាស់កម្មវិធីឌីជីថល ៖ ប្រើប្រាស់ កម្មវិធីបែបឌីជីថល ក្នុងការកំណត់ត្រាព័ត៌មានជាសកម្មភាពមួយ ដែលមានប្រជាប្រិយភាព និងអាចប្រើបានទាំងកុំព្យូទ័រ និងទូរស័ព្ទដៃ។ ឬក៏ជ្រើសរើសកម្មវិឌីជីថលណា ដែលអាចស្គែនអក្សរ ឬរូបភាពឱ្យទៅជាឯកសារក្នុងការប្រើប្រាស់នៅពេលសំខាន់ណាមួយ។ ហើយប្រសិនបើលោកអ្ន​កចង់គូស ឬសរសេរដោយដៃ នោះអាចជ្រើសរើសកម្មវីធីដូចជា​ Microsoft OneNote ដែលមិនគិតប្រាក់នោះទេគឺគ្រាន់តែមានការកំណត់ខ្លះៗ ប៉ុន្តែក្នុងនោះមានមុខងារជាច្រើនដើម្បីអនុវត្តន៍ មិនថាសរសេរ គូសរូប និងថតសម្លេងជាដើម។

៣. ប្រើប្រាស់សៀវភៅបែបឌីជីថល ៖ សៀវភៅកត់ត្រាបែបឌីជីថល(smart notebook) អនុញ្ញាតឱ្យសរសេរ គូស និងមានកាវិវឌ្ឍន៍មុខងារប្រើប្រាស់បានទាន់តម្រូវការ ពីមួយពេលទៅមួយពេល។ ដូច្នេះហើយ ដើម្បីឱ្យដំណើរការ នៃការសរសេរកាន់តែមានភាពទាន់សម័យ រហ័ស​ ថែមទាំងងាយស្រួល គឺ ប្រើប្រាស់ កម្មឌីហ្សាញដែលផ្តល់ភាពចម្រុះ និងអាចជួយឱ្យការកត់ត្រា ឬរក្សាទិន្នន័យកាន់តែប្រសើរជាងមុន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2025

ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ​ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុងការ​សិក្សាជំនាញជាច្រើន...

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2025

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង បានប្រកាស​ជ្រើសរើស​សិស្ស​និស្សិត​ឱ្យ​ចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្រ​បច្ចេកទេស...

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2026

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។