មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ៖ គ្រូបង្រៀនសតវត្សទី២១ ត្រូវបន្តការសិក្សាពេញមួយជីវិត ទើបដើរទាន់សិស្សសម័យឌីជីថល

ក្នុងវេទិកាសាធារណៈ ស្តីពីអាទិភាពវិស័យអប់រំ យុវជន និងកីឡា និងថវិកាអប់រំប្រចាំឆ្នាំ២០២៤ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សម្រាប់គ្រូបង្រៀននៅ​ក្នុង​សតវត្សទី២១នេះ ចាំបាច់ត្រូវបន្តការសិក្សាពេញមួយជីវិត ទើបដើរទាន់ភាពរីកចម្រើនរបស់សិស្សក្នុងសម័យបច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមបណ្ឌិតសភាចារ្យបញ្ជាក់បន្ថែមថា លោកគ្រូ អ្នកគ្រូ ដែលជាគ្រូបង្រៀន ប្រសិនបើមិនសិក្សាពេញមួយជីវិតទេ នឹងជួបការលំបាកក្នុងការបង្រៀនសិស្សក្នុងបរិបទបច្ចេកវិទ្យាឌីជីថល។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា ក្នុងបរិវត្តកម្ម៤.០ ប្រសិនបើគ្រូមិនសិក្សាស្រាវជ្រាវជាបន្តបន្ទាប់ នឹងតាមមិនទាន់សិស្ស។ ដូច្នេះ សម្រាប់កម្មវិធីសិក្សា និងវិធីសាស្រ្តបង្រៀនត្រូវកែលម្អជាប្រចាំ។

រដ្ឋលេខាធិការក្រសួងអប់រំ បញ្ជាក់បន្ថែមថា កាលពីដើម គ្រូគឺជាប្រភពចំណេះដឹងរបស់សិស្ស បើសិស្សឆ្ងល់សួរគ្រូ ប៉ុន្តែពេលបច្ចុប្បន្ន គ្រូអាចមិនមែនជាប្រភពចំណេះដឹងរបស់សិស្ស ប្រសិនបើគ្រូមិនស្រាវជ្រាវ។ ឯឧត្តមបណ្ឌិតសភាចារ្យ បន្តថា បច្ចុប្បន្ន មានប្រព័ន្ធព័ត៌មានសម្រាប់ស្រាវជ្រាវច្រើន ប្រសិនបើសិស្សចេះស្រាវជ្រាវ សិស្សនឹងចេះជាងគ្រូ។

បើតាមឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន គ្រូបង្រៀនសតវត្សទី២១ ត្រូវចាប់យកគុណប្រយោជន៍នៃយុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់សាលារៀន មកអភិវឌ្ឍសមត្ថភាពជាប្រចាំ ពោលគឺការសិក្សាពេញមួយជីវិត។ ទន្ទឹមគ្នានេះ គ្រូបង្រៀនសតវត្សទី២១ គឺគ្រូបង្រៀនមានចំណេះដឹង ខ្លឹមសារមេរៀនច្បាស់លាស់ មានគរុកោសល្យបង្រៀនខ្ពស់ និងមានបំណិនឌីជីថល។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំបានធ្វើកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ដោយក្នុងឆ្នាំ២០១៤ ក្រសួងបានរៀបចំផែនការសកម្មភាពបង្រៀន ដើម្បីមានគោលដៅបង្កើនប្រាក់បៀរវត្សគ្រូបង្រៀន លើកទឹកចិត្តសិស្សពូកែធ្វើគ្រូបង្រៀន កែលម្អជីវភាពគ្រូបង្រៀននិងការរស់នៅរបស់គ្រូបង្រៀន និងលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន។

វេទិកាសាធារណៈ ស្តីពីអាទិភាពវិស័យអប់រំ យុវជន និងកីឡា និងថវិកាអប់រំប្រចាំឆ្នាំ២០២៤

រដ្ឋមន្រ្តីក្រសួងអប់រំ បញ្ជាក់បន្ថែមថា ក្រសួងបានរៀបចំឱ្យមានការបង្កើនគុណវុឌ្ឍិគ្រូបង្រៀន មានគោលដៅដើម្បីពង្រឹងគុណភាពអប់រំ។ ក្នុងនោះ គ្រូមត្តេយ្យ ១២+២, គ្រូបឋម ១២+៤ ឬបរិញ្ញាបត្រ+១, គ្រូអនុវិទ្យាល័យ ១២+៤ ឬបរិញ្ញាបត្រ+១, គ្រូវិទ្យាល័យ បរិញ្ញាបត្រ+២ ឬបរិញ្ញាបត្រជាន់ខ្ពស់។ ក្នុងនោះ ក្រសួងអប់រំក៏បានរៀបចំការកែលម្អកម្មវិធីបណ្ដុះបណ្ដាលគ្រូ និងកម្មវិធីបណ្ដុះបណ្ដាលសមត្ថភាពវិជ្ជាជីវៈគ្រូឧទ្ទេសខាងផ្នែកខ្លឹមសារមេរៀន គរុកោសល្យ វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន។

គួរជម្រាបជូនថា ចាប់តាំងពីចុងឆ្នាំ២០១៥ តាមរយៈកិច្ចប្រជុំថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់ការអប់រំ ឆ្នាំ២០៣០ ដែលរៀបចំដោយអង្គការយូណេស្កូ ប្រទេសនីមួយៗបានរៀបចំពិនិត្យឡើងវិញ និងធ្វើមូលដ្ឋាននីយកម្មលើគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ខ្លួន ឆ្ពោះទៅរកការអប់រំមានគុណភាព បរិយាបន្ន សមធម៌ និងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។ ស្ថិតក្នុងបរិបទនេះ ប្រទេសមួយចំនួនក្នុងតំបន់បាននិងកំពុងរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រឆ្លើយតបទៅនឹងការសិក្សាពេញមួយជីវិតនៅកម្រិតផ្សេងៗគ្នា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...