ការសិក្សា ៖ វិធីសាស្ត្របី ដែលការអប់រំថ្នាក់ឧត្តមសិក្សា អាចត្រៀមសម្រាប់ការមកដល់នៃបដិវត្តន៍ AI

កាលពីឆ្នាំមុន ស្ថាប័ន OECD បានព្យាករណ៍ថា បញ្ញាសិប្បនិម្មិតនឹងបង្កើតឱ្យការផ្លាស់ប្ដូរការងារចំនួន ១,១ប៊ីលានកន្លែងក្នុងរយៈពេលដប់ឆ្នាំខាងមុខ ដែលជាចាំបាច់នឹងមានមនុស្សមួយចំនួនត្រូវរៀនជំនាញថ្មី ឬផ្លាស់ប្ដូរអាជីព ដើម្បីតាមឱ្យទាន់សភាពការណ៍សង្គម ក្រោយពេលការងារខ្លះត្រូវជំនួសដោយម៉ាស៊ីន។ ស្របនឹងបញ្ហាប្រឈមនេះ We Forum បានបង្ហាញមូលដ្ឋានគ្រឹះចំនួនបី ដែលការអប់រំថ្នាក់ឧត្តមសិក្សា អាចអនុវត្តក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ការមកដល់នៃបដិវត្តន៍បញ្ញាសិប្បនិម្មិត (AI)។

. បង្កើតកម្មវិធីសិក្សាសម្រាប់សេដ្ឋកិច្ច AI ៖ ការអប់រំថ្នាក់ឧត្តមសិក្សាត្រូវការតម្រង់ទិសដៅកម្មវិធីសិក្សា តាមរបៀបថ្មី ដែលស្របទៅនឹងសេដ្ឋកិច្ច AI ។ កម្មវិធីសិក្សាបែបថ្មី គួរតែបញ្ចូលចំណេះដឹងផ្នែកបច្ចេកវិទ្យា – Technological literacy ឬការយល់ដឹងអំពីរបៀបដែលម៉ាស៊ីនធ្វើការ និងរបៀបធ្វើការជាមួយម៉ាស៊ីន។ ចំណេះដឹងទិន្នន័យ – Data literacy ដែលសំដៅដល់ភាពស្ទាត់ជំនាញក្នុងការបកស្រាយ និងប្រើប្រាស់ព័ត៌មាន ដែលបច្ចេកវិទ្យាដំណើរការ។ ចំណុចចុងក្រោយគឺ ការយល់ដឹងអំពីមនុស្ស – human literacy ដែលមានដូចជាចំណេះដឹងផ្នែកសហគ្រិនភាព សីលធម៌ ភាពជាអ្នកដឹកនាំ និងការយល់ដឹងអំពីបរិបទសង្គមនៃអន្តរវប្បធម៌។

. បង្កើតកម្មវិធីពិសោធន៍សម្រាប់កន្លែងការងារ AI ៖ គ្រឹះស្ថានឧត្តមសិក្សា គួរតែរិះរកវិធីក្នុងការបង្ហាញឱ្យសិស្សដឹងអំពីការវិវត្តន៍ដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា AI ជាពិសេសនៅកន្លែងធ្វើការ។ ពេលដែល AI បន្តដាក់បញ្ចូលទៅក្នុងវិស័យជាច្រើន ស្វ័យប្រវត្តិកម្មនៃការងារនឹងកាន់តែទូលំទូលាយ ហើយនិយោជិតកម្រិតដំបូង ឬកម្រិតទាប ងាយនឹងត្រូវជំនួសដោយបច្ចេកវិទ្យាខ្លាំងជាងគេ។ ជំនាញអ្នកនិព​ន្ធ អ្នកស្រាវជ្រាវផ្លូវច្បាប់ (Legal research) ការរចនាក្រាហ្វិកសាមញ្ញ និងការងាររដ្ឋបាល នឹងត្រូវបានកាត់បន្ថយចំនួនអ្នកធ្វើការ ឬជំនួសទាំងស្រុងដោយស្វ័យប្រវត្តិកម្មតែម្ដង។ ខណៈកន្លែងការងារ លែងត្រូវការនិយោជិតកម្រិតដំបូង ឬកម្រិតទាប សាកលវិទ្យាត្រូវតែផ្ដល់ឱកាសឱ្យពួកគេមានឱកាសបានហ្វឹកហាត់ការងារ ដើម្បីឱ្យពួកគេមានសមត្ថភាពលើសម៉ាស៊ីន។

. បង្កើតកម្មវិធីសិក្សាសម្រាប់ការសិក្សាពេញមួយជីវិត ឥទ្ធិពលរបស់ AI នឹងបន្តផ្លាស់ប្ដូររបៀបធ្វើការរបស់មនុស្ស ហើយការងារមួយចំនួននឹងលែងមានវត្តមាន ខណៈការងារថ្មីៗនឹងកើតឡើង។ មនុស្សត្រូវផ្លាស់ប្ដូរជំនាញ និងតួនាទីរបស់ខ្លួនក្នុងកាលៈទេសៈចាំបាច់ ដើម្បីអាចសម្របទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា។ ដូច្នេះ ការពង្រឹងជំនាញ (Upskill) និងរៀនជំនាញថ្មី (Reskill) ត្រូវអនុវត្តដោយខានពុំបាន។ សម្រាប់សាកលវិទ្យាល័យ ចំណុចនេះគឺជាផ្នែកមួយដែលគេត្រូវចាប់អារម្មណ៍ និងកំណត់ជាកិច្ចការអាទិភាពដែលត្រូវដោះស្រាយ។ ការបង្កើតកម្មវិធីសិក្សាពេញមួយជីវិត គួរតែត្រូវបានធ្វើឡើង ដើម្បីជួយសិស្សនិស្សិត ដែលត្រូវការពង្រឹងជំនាញ និងរៀនជំនាញថ្មី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។