ការអភិវឌ្ឍខ្លួន ៖ អ្វីដែលគួរដឹង ក្នុងការ​បន្ថែមជំនាញថ្មី

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការអភិវឌ្ឍទៅរកភាពប្រសើរឡើងជាអ្វីដែលមនុស្សស្ទើរតែគ្រប់គ្នាចង់បាន! ជាពិសេសការឃើញភាពលូតលាស់របស់ខ្លួនពីមួយដំណាក់កាល ទៅមួយដំណាក់កាល។ ទម្លាប់អភិវឌ្ឍន៍ខ្លួនដោយការបន្ថែមជំនាញថ្មី គឺជា​ជំហានឆ្ពោះទៅ​រកភាពជោគជ័យ ធ្វើ​ឱ្យ​ជីវិត​កាន់តែប្រសើរឡើង។

ស្វែងយល់អំពីជំនាញថ្មី ឬបន្ថែមជំនាញថ្មី ពុំមែនគ្រាន់តែដើម្បីឆ្លើយតបទៅនឹងអាជីពវិជ្ជាជីវៈ ឬការពង្រឹងការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីដើរឱ្យទាន់ស្ថានភាពសង្គម ជាពិសេសក្នុងសម័យដែលពោរពេញដោយការប្រកួតប្រជែង បច្ចេកវិជ្ជាជឿនលឿន រួមទាំងមានភាពសំខាន់ក្នុងការបង្ខិតខ្លួនឱ្យក្បែរភាពជោគជ័យនៃការងារផងដែរ។ តាមរយៈ គេហទំព័រ Harvard Business Review បានបង្ហាញពីទស្សនៈទូទៅមួយចំនួន អំពីការពង្រឹង ឬការសម្រេចចិត្តបន្ថែមជំនាញថ្មី។

១. ផ្ទៀងផ្ទាត់ការត្រៀមខ្លួនទុកមុន ៖ ការពង្រឹង ឬក៏ចាប់ផ្តើមលើជំនាញថ្មីត្រូវការបញ្ជាក់ ឬផ្ទៀងផ្ទាត់ខ្លួនឯងឡើងវិញម្តងហើយ ម្តងទៀត មិនថារៀនបន្ថែមដើម្បីអភិវឌ្ឍសមត្ថភាពទូទៅ ឬក៏ផ្តោតលើជំនាញនោះទេ។ ហើយការផ្ទៀងផ្ទាត់ខ្លួន​ឯងទៀតសោធ គួរចាប់ផ្តើមជាមួយនឹងសំណួរដូចជា ៖​ តើយល់ពីជំនាញដែលចង់រៀនច្បាស់ទេ? ឬយល់កម្រិតណា? ពិចារណាឡើងវិញ ប្រសិនបើជំនាញដែងចង់រៀនបន្ថែមនោះមើលទៅគ្រាន់តែលម្អផ្នត់គំនិតសង្គម ឬគ្រាន់តែកំដរពេលវេលា។ មួយវិញទៀត តើមានពេលគ្រប់គ្រាន់ក្នុងការអនុវត្ត ឬរៀនដោយមានប្រសិទ្ធភាពទេ? ការរៀនជំនាញនីមួយៗ ត្រូវការពេលស្រាវជ្រាវ ក៏ដូចជាចុះអនុវត្តន៍ផ្ទាល់ ហើយបើគ្រាន់តែសិក្សាតែទ្រឹស្ដី ឬគ្រាន់តែទៅកន្លែងបង្ហាត់បង្ហាញអាចនឹងមិនមានប្រសិទ្ធភាពនោះទេ។ តើមានសម្ភារៈ ឬក៏ធនធានគ្រប់ទេ? អ្នកគួរគិតអំពីចំណុចនេះដើម្បីវិភាគអំពីកម្រិតនៃការសម្រេចចិត្ត ថា តើឆ្លើយតបនឹងស្ថានភាពនៃខ្លួនឯងបែបណាខ្លះ? បន្ថែមពីនោះ តើកាយសម្បទារ ឬសុខភាពផ្ទាល់ខ្លួនយ៉ាងណាដែរ? ហើយស្ថានភាពផ្លូវចិត្តផ្ទាល់ខ្លួនវិញសាកសមនឹងការងារបែបណា? ឬអាចទ្រាំទ្រក្នុងស្ថានការណ៍ស្រ្តេសក្នុងកម្រិតណា?

២. ត្រូវប្រាកដក្នុងចិត្តថាជំនាញថ្មីជាតម្រូវការ ៖ រៀនជំនាញថែមគឺល្អហើយ ប៉ុន្តែត្រូវប្រាកដក្នុងចិត្តថា ជំនាញដែលជ្រើសរើសទាំងនោះ បានឆ្លើយតបនឹងតម្រូវការនៅកន្លែងការងារ ស្ថាប័ន ឬអាជីពវិជ្ជាជីវៈ និងទស្សនៈវិស័យផ្ទាល់ខ្លួនឬទេ។ គួររំលឹកជូនថា ការរៀនជំនាញបន្ថែមគឺជាការបណ្តាក់ទុនមួយ ដូច្នេះវាចាំបាច់ណាស់ក្នុងការគណនាអំពីលទ្ធផលដែលនឹងទទួលបានត្រឡប់មកវិញ។ បើសិនជារៀនគ្រាន់ដើម្បីរុករកខ្លួន​ឯង ឬការកម្សាន្តនៅពេលសម្រាក នោះពុំចោទជាបញ្ហាទេ! រៀនអ្វីក៏បាន! ប៉ុន្តែបើរៀនដើម្បីវិវឌ្ឍន៍ខ្លួនឱ្យរីកចម្រើនស្របនឹងស្ថានប័ន ឬការងារ គួរសង្កេតមើលថា តើស្ថាប័នត្រូវការអ្វី? ការងារត្រូវការអ្វី? ជាឧទាហរណ៍មួយ បើអ្នកទៅរៀនជំនាញនិយាយជាសាធារណៈ ប៉ុន្តែស្ថាប័ន ឬការងាររបស់អ្នក ផ្តោតលើជំនាញបច្ចេកទេសណាមួយ តើកន្លែងការងារផ្តល់តម្លៃទេ? កត្តានេះហើយ គឺជាហេតុផលបង្ហាញឱ្យឃើញថា ភាពប្រាកដប្រជាក្នុងការជ្រើសជំនាញរៀន ជាចំណែកពុំគួរមើលរំលង។

៣. ជ្រើសរបៀបរៀនដោយភាពឈ្លាសវៃ ៖ របៀបនៃការសិក្សារបស់មនុស្សម្នាក់ៗ មានភាពខុសគ្នា គ្រាន់តែផ្នែកខ្លះស្រដៀងគ្នាប៉ុណ្ណោះ។ ការអប់រំ មានទាំងការអប់រំបែបផ្លូវការ និងបែបមិនផ្លូវការ ដោយឡែកបែបបទនៃការរៀនជំនាញជាទូទៅក៏មានច្រើនបែបដែរ មានដូចជា ការអាន ការស្តាប់ ការសរសេរឬកត់ត្រា ការចេញទៅមជ្ឈដ្ឋានខាងក្រៅ ការសង្កេត ការស្រាវជ្រាវ និងការអនុវត្តជាក់ស្ដែងជាដើម។ ដូច្នេះការរៀនទៀតសោធ ចាំបាច់ត្រូវមានការកត់សម្គាល់ដោយខ្លួនឯង ថា តើរបៀបនៃការរៀនសូត្ររបស់ខ្លួន មានទំនោរទៅលើផ្នែកណាជាងគេ? ការដឹងពីរបៀបរៀន ដោយភាពឈ្លាសវៃ ជាកត្តាជំរុញការហ្វឹកហាត់ឱ្យកាន់តែមានប្រសិទ្ធភាព បើប្រៀបធៀបទៅនឹងការខំប្រឹងតែមួយមុខ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *