សម្តេចតេជោ ៖ វិស័យអប់រំ និងវិស័យ​សុខាភិបាល ជាវិស័យ​ទទួលបានអាទិភាពខ្ពស់ជាងគេ

ភ្នំពេញ – វិស័យអប់រំ និង​វិស័យ​សុខាភិបាល ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកជាវិស័យ​ដែល​ទទួលបាន​អាទិភាពខ្ពស់ជាងគេ ដោយ​ក្នុង​នោះ បើនិយាយពីថវិកាជាតិឆ្នាំ​២០២៣ គឺបានផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍមនុស្ស។ នេះបើតាម​ប្រសាសន៍​លើក​ឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​អញ្ជើញ​ចុះពិនិត្យ​ដំណើរការសាងសង់​មន្ទីរពេទ្យ​ជាតិ «តេជោសន្តិភាព» នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ​២០២៣។

សម្តេចតេជោ​នាយករដ្ឋមន្រ្តីបានលើកឡើងថា នៅ​ក្នុង​សង្គម​ដែលមាន​ការ​ជឿនលឿន គឺចាំបាច់​ត្រូវ​មានតម្រូវ​ការ​ផ្នែកវិស័យអប់រំ សង្គម​កិច្ច និងសុខាភិបាល ពោល​គឺ​វា​ទាក់ទង​ទៅ​នឹង​ការ​វិនិយោគ​មនុស្ស ការពារជីវិត​មនុស្ស។

សម្តេចតេជោនាយករដ្ឋមន្រ្តី

“សង្គមដែលមានការជឿនលឿន គឺតម្រូវការផ្នែកវិស័យអប់រំ សង្គមកិច្ច សុខាភិបាល កាលណាវាកើនអាហ្នឹង គឺវាល្អវិញទេ សម្រាប់ប្រទេសមួយ”

សម្តេចតេជោបន្តថា ថវិកាឆ្នាំ​២០២៣នេះ គឺជាថវិកាបម្រើ​ឱ្យ​មនុស្ស​ ហើយ​ចាប់ពីនេះទៅ វិស័យអប់រំ និងវិស័យ​សុខាភិបាល ជាវិស័យ​ដែល​ទទួលបានអាទិភាពខ្ពស់ជាងគេ។

សម្តេចតេជោនាយករដ្ឋមន្រ្តី

” ក្រសួងនានា​គឺកាត់បន្ថយ​នៃការជ្រើសរើស​បុគ្គលិក ជួនកាលចូលនិវត្ត៥នាក់ ឱ្យ​រើសមកវិញតែ២នាក់ ឬ៣នាក់ទេ ប៉ុន្តែគ្រូពេទ្យរបស់យើងឆ្នាំកន្លងទៅខ្ញុំ​ឱ្យ​៣ពាន់ ប៉ុន្តែវាមិនគ្រប់ទេ…”

បើយោង​តាម​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០២៣ បានបង្ហាញថា កម្ពុជាគ្រោងចំណាយថវិកាចំនួន ៣៩ ២០៦ ២០៥លានរៀល ស្មើប្រ​មាណ ៩.៦ពាន់លានដុល្លារសម្រាប់ចំណាយ​នៅ​ក្នុង​ឆ្នាំ​២០២៣នេះ ដោយ​ក្នុងនោះ​ផ្តោត​សំខាន់​លើ​ក្រសួងអប់រំ ក្រសួងសុខាភិបាល និងបន្ទាប់​មក​ក្រសួងស្ថាប័ន​សំខាន់ៗ​មួយ​ចំនួន​ទៀត។

គួរ​បញ្ជាក់ថា ​តាម​យុទ្ធសាស្រ្ត​ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកវិស័យ​អាទិភាពចំនួន៤ជាសំខាន់ គឺមនុស្ស, ផ្លូវ​, ភ្លើង និង​ទឹក ក្នុងនោះ មនុស្ស ដែលស្ថិត​នៅ​ក្នុង​ចតុកោណទី១ គឺផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍធនធាន​មនុស្ស រួមមាន​ការ​ពង្រឹងគុណភាពវិស័យ​អប់រំ វិទ្យាសាស្រ្ត និង​បច្ចេកទេស, ការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស, ការ​លើក​កម្ពស់​សេវាសុខភាពសាធារណៈ និង​អាហារូបត្ថម្ភ និងការ​ពង្រឹង​សមភាពយេនឌ័រ និង​ការគាំពារសង្គម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2026

ជាឱកាស​សម្រាប់​និស្សិតទាំងពីរភេទ​ដែល​កំពុងសិក្សា​ជំនាញនីតិសាស្រ្ត និង​ព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើស​មន្រ្តីហាត់ការ​មក​បម្រើ​ការងារ​ចំនួន ៨រូប ក្នុងនោះជំនាញ​នីតិសាស្រ្ត​...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...