សម្តេចតេជោ ៖ កន្លែងធ្វើ​ការ​ល្អគឺវាប្រសើរណាស់ទៅហើយ ប៉ុន្តែ​ប្រសើរជាងទៀត គឺប្រសិទ្ធភាពការងារ

ភ្នំពេញ – ​​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ជា​ផ្លូវការ «អគារសាលាយុត្តិធម្ម» ស្ថិត​នៅ​សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី២៦ មិថុនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​លើក​ឡើងថា ការ​មាន​កន្លែងធ្វើ​ការ​ល្អ គឺវា​ប្រសើរ​ណាស់​ទៅ​ហើយ ប៉ុន្តែ​ប្រសើរ​ជាង​នេះទៀត គឺ​ប្រសិទ្ធិភាព។

បើតាម​ប្រសាសន៍​របស់សម្តេចតេជោ​នាយករដ្ឋមន្រ្តី នៅ​ក្នុងយុទ្ធសាស្រ្ត​ចតុកោណ គឺមានពាក្យ​មួយ​ឃ្លា គឺប្រសិទ្ធភាព ដូច្នេះទោះមានកន្លែងធ្វើការធំប៉ុណ្ណា ស្រួលប៉ុណ្ណាក៏ដោយ ប៉ុន្តែ​ប្រសិនបើ​ប្រសិទ្ធភាព​ការងារ​គ្មាន គឺវាមិន​អាច​ទៅ​រួច​នោះទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី

” អញ្ចឹងខ្ញុំសុំស្នើ​កន្លែងនេះ ការកសាងឱ្យមានកន្លែងធ្វើការវាជាការលំបាកមួយ​ហើយ ប៉ុន្តែបញ្ហាធ្វើការដោយ​មាននិរន្តភាពម្ខាង និង​ធានា​ឱ្យ​មានប្រសិទ្ធភាព គឺជារឿងចាំបាច់… “

ជាមួយ​គ្នា​នេះដែរសម្តេចតេជោ​ក៏​បានអំពាវនាវទៅ​ដល់មន្រ្តីគ្រប់ស្ថាប័នទាំងអស់ ក៏ត្រូវធ្វើការសន្សំសំចៃភ្លើង​នៅ​កន្លែង​ការងារ​ផងដែរ ដើម្បីកាត់បន្ថយ​ការចំណាយរបស់រដ្ឋ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី

“ខ្ញុំសូមអំពាវនាវ កន្លែងធ្វើការកាន់តែល្អ ការចំណាយសម្រាប់ដំណើរការ ក៏​កាន់តែច្រើនដែរ ជាពិសេស​អំពាវនាវ​ឱ្យសន្សំសំចៃភ្លើងតែម្តង… ពេលចេញទៅផ្ទះអាណិតបិទភ្លើងសិន បិទម៉ាស៊ីនត្រជាក់សិន ដើម្បីសន្សំសំចៃភ្លើងកុំ​ឱ្យ​ការចំណាយវាធំពេក… “

សូម​បញ្ជាក់ដែរថា អគារ «សាលាយុត្តិធម្ម» ថ្មី របស់ក្រសួងយុត្តិធម៌ ត្រូវបានសាងសង់ឡើង​នៅ​លើផ្ទៃក្រឡាសរុបប្រមាណ ២៣.០៣៥ម៉ែត្រក្រឡា មានបណ្តោយ ៦២ម៉ែត្រ ទទឹង៦០ម៉ែត្រ កម្ពស់ ៨ជាន់ ដោយ​បំពាក់នូវ​ប្រព័ន្ធបណ្តាញ​តភ្ជាប់​ផ្នែកបច្ចេកវិទ្យា សម្រាប់បម្រើ​ការងារ​ក្នុងបរិបទ នៃការធ្វើឌីជីថលលូបនីយកម្ម​នាពេលខាងមុខផងដែរ។

អគារ «សាលាយុត្តិធម្ម» ថ្មីនេះ បែងចែកជាពីរផ្នែក ដោយមួយផ្នែក ជាទីតាំងបម្រើការងារថ្មី របស់សាលាដំបូងរាជធានីភ្នំពេញ និងមួយផ្នែកទៀត ជាទីតាំងបម្រើការងារថ្មីរបស់ សាលាឧទ្ធរណ៍ភ្នំពេញ។ ការរៀបចំទីកន្លែងបំពេញការងារ នៅកន្លែងតែមួយនេះ គឺយកលំនាំតាមការរៀបចំ តុលាការ ដូចនៅប្រទេសបារាំង ហៅថា «វិមានយុត្តិធម៌» (Palais de Justice) ដើម្បីប្រមូលផ្ដុំការផ្តល់សេវាយុត្តិធម៌ ឱ្យនៅជាមួយគ្នា ងាយស្រួល សម្រាប់អ្នកប្រើប្រាស់ សេវានេះ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..