កម្ពុជាបណ្តុះបណ្តាលអ្នក​ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៦ម៉ឺននាក់រៀងរាល់ឆ្នាំ តែមិនទាន់គ្រប់តាមតម្រូវការ

ភ្នំពេញ – ផ្អែកតាមទិន្នន័យពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេលមួយឆ្នាំកម្ពុជាផលិតបានធនធានមនុស្សជាអ្នក​ជំនាញ បច្ចេកទេស និងវិជ្ជាជីវៈបានចំនួន ៦ម៉ឺននាក់ ។ ក្នុងនោះ​កម្ពុជា​ក៏​មានគ្រឹះស្ថានសាធារណៈ និងឯកជនកំពុងបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ១០៧ គ្រឹះស្ថាន ខណៈការសិក្សាជំនាញនេះក៏កំពុងទទួលបានការគាំទ្រ និងការលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាល ។

ស្របគ្នានេះដែរ នៅក្នុងពិធីសំណេះសំណាលជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឺះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និង ឯកជន កាលពីថ្ងៃអាទិត្យ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍ថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា ៖ “រាជរដ្ឋាភិបាលបានខិតខំពង្រឺង និងពង្រីកការវិនិយោគ និងការធ្វើបរិវត្តកម្ម TVET ដើម្បីផលិតមូលធនមនុស្សប្រកបដោយចំណេះដឹងទាំងផ្នែករឹង និងផ្នែកទន់ សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារការងារក្នុងវិស័យឧស្សាហកម្ម ទិសដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសការប្រែប្រួលបច្ចេកវិទ្យានៃបដិវត្តឧស្សាហកម្ម៤.០” ។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកឡើងដែរថា តាមរយៈទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ និងការងារសមរម្យ” រាជរដ្ឋាភិបាលកំពុងផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា និងអាណាព្យាបាលឱ្យយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ។ យុវជនដែលមានជំនាញច្បាស់លាស់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅក្នុងស្រុក និងក្រៅប្រទេស។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងលើកទឹកចិត្តដល់សិស្សានុសិស្ស និស្សិត និងយុវជន ឱ្យចាប់សម្លឹងមើលឱកាសចាប់យកការសិក្សាលើជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានលើកឡើងដែរថា ធនធានមនុស្សជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលកម្ពុជាផលិតបានចំនួន ៦ម៉ឺននាក់នេះនៅមិនទាន់គ្រប់គ្រាន់តាមតម្រូវការដែលកម្ពុជាចង់បានឡើយ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...