ធ្វើ​លំហាត់​ប្រាណ ៥នាទី រាល់ថ្ងៃ អាច​កាត់​បន្ថយ​ការ​ឡើង​សម្ពាធ​ឈាម

ជំងឺលើស​សម្ពាធ​ឈាម នៅ​តែជាបញ្ហាប្រឈមធំមួយក្នុងចំណោមប្រជាជនកម្ពុជា និង​ពិភពលោក ជាពិសេស មនុស្សវ័យ​កណ្ដាល​ដែល​មានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ។ ទិន្នន័យ​អង្គការសុខភាព​ពិភពលោក​ឆ្នាំ២០២១បាន​បង្ហាញ​ថា ជំងឺ​លើស​សម្ពាធ​ឈាម បាន​និង​កំពុង​កើតមាន​លើមនុស្ស ១,២៨ប៊ីលាននាក់ជុំវិញពិភពលោក។ ជំងឺនេះរួមចំណែកដល់ការស្លាប់ និងបង្កើនហានិភ័យ ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។

ការសិក្សាមួយ​ដែល​បាន​ចេញផ្សាយក្នុង Circulation បានពិនិត្យមើលអំពីឥទ្ធិពល នៃសកម្មភាព​ផ្សេងៗ​មក​លើបញ្ហា​លើស​សម្ពាធ​ឈាម។ លទ្ធផល​នៃ​ការស្រាវជ្រាវ​បានរក​ឃើញ​ថា ការ​បង្កើន​សកម្មភាព​ហាត់ប្រាណ ដូចជា ការរត់ ការជិះកង់ និងការឡើងជណ្ដើរ ជាប់​ទាក់ទង​នឹង​ការ​ថយចុះ​នៃ​សម្ពាធ​ឈាម។ ជាក់ស្ដែង​ការស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ផ្លាស់ប្ដូរ​ពេល​វេលា​សម្រាក ២១នាទី ជាមួយនឹងសកម្មភាពដូចជា ការធ្វើលំហាត់ប្រាណ អាចបន្ថយសម្ពាធឈាម​ស៊ីស្ដូលិក​ប្រហែល ២ mmHg ។

លទ្ធផល​បាន​គូស​បញ្ជាក់​អំពី​ឥទ្ធិពល នៃ​លំហាត់​ប្រាណ ​មក​លើ​សម្ពាធ​ឈាម ហើយ​ការ​ធ្វើ​លំហាត់​ប្រាណ​ជាប់​ជា​ប្រចាំ អាច​ជះឥទ្ធិពល​យ៉ាងខ្លាំង​លើ​សុខភាព​សរសៃ​ឈាម​បេះដូង។ ជាពិសេស​ការ​បង្កើន​សកម្មភាព​ដូចជា ការ​រត់ ឬជិះកង់ ត្រឹមតែ ៥នាទីក្នុងមួយថ្ងៃ និង​ការ​គេង​គ្រប់គ្រាន់ អាច​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​ស៊ីស្តូលីក និង​ឌីស្តូលីក។

ផ្ទុយ​ទៅវិញ កត្តាដែល​បណ្ដាល​ឱ្យមនុស្ស​ឡើង​សម្ពាធ​ឈាម បណ្ដាល​មកពី ការ​ទទួល​ទាន​គ្រឿងស្រវឹង ការជក់បារី និងអាយុ។ ខណៈកត្តា​រួមផ្សំមួយចំនួនទៀត គឺបណ្ដាល​មកពី​កង្វះការ​បម្លាស់ទី និង​ចំណេះដឹង​អំពី បញ្ហា​លើស​សម្ពាធ​ឈាម​នៅ​មាន​កម្រិត៕​


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង