អង្គការហ្វារពន្លឺសិល្បៈបំបែកឯកទគ្គកម្មពិភពលោកដោយសម្តែងសៀកមានរយៈពេលយូរជាងគេ

ភ្នំពេញ – អង្គការហ្វារពន្លឺសិល្បៈ បានបំបែកឯកទគ្គកម្មពិភពលោក Guinness World Records តាមរយៈការសម្តែងសៀកដែលមានរយៈពេល ២៤ម៉ោង ១០នាទី និង៣០វិនាទី ដោយមិនមានការឈប់សម្រាក។

ការសម្តែងសៀកដ៏យូរជាងគេលើពិភពលោកនេះ បានធ្វើ​ឡើង​កាលពីថ្ងៃទី៧-៨ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ ដោយមានសិល្បករចូលរួមសម្តែងប្រហែល ៩០នាក់។

ភាពជោគជ័យជាទីមោទននេះបានទទួលបន្ទាប់ពី Guinness World Records បានបញ្ចប់នូវការវាយតម្លៃយ៉ាងជោគជ័យក្នុងរយៈពេលមួយឆ្នាំទៅលើភស្ថុតាងជាឯកសារដែលមានចំនួន១៣១ទំព័រ និង២៥វីដេអូ។

លោក Osman Khawaja នាយកប្រតិបត្តិអង្គការហ្វារពន្លឺសិល្បៈ​បាននិយាយថា កំឡុង​នៃវិបត្តិកូវីដ១៩ សិល្បៈក​ររបស់អង្គការហ្វារ​គ្មានការសម្តែង​ ហើយ​សិស្ស​មិន​អាច​ទៅសាលារៀនបាន។ លោកបានគិតថា យើង​ជា​អង្គការ​ដ៏តូចមួយ​, ប៉ុន្តែ​យើង​ត្រូវ​ធ្វើអ្វីមួយ​ដ៏ធំ ហេតុ​អ្វីមិន​​បង្កើត​កំណត់ត្រាពិពលោក?

ពេលនោះ លោកបានប្រមូល​សិល្បៈកររបស់ហ្វារមករួមគ្នា ដើម្បីសម្តែង​ឥតឈប់​រយៈពេល ២៤ម៉ោង ដើម្បីបង្កើត​កំណត់ត្រា​សម្រាប់​កម្មវិធីសម្តែង​សៀក​ដ៏​វែង​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត។

លោក ព្រា​ប ប៉ុច គ្រូបង្ហាត់សៀក​នៅ​អង្គការហ្វារពន្លឺសិល្បៈ បាននិយាយថា ពីដំបូង​លោកគិតថា វាមិន​អាច​ទៅ​រួចទេ ចំពោះ​ការ​សម្តែង​រហូត​ទៅ​ដល់ ២៤ម៉ោងនោះ។ តែ​យ៉ាងណា ការ​គិត​ថា ទៅ​មិន​រួចនោះ គឺមិន​ត្រឹមត្រូវ​នោះឡើយ។

សូមជម្រាបថា អង្គការហ្វារពន្លឺសិល្បៈ ជាអង្គការមួយស្ថិតនៅខេត្តបាត់ដំបង ដោយបានដំណើរការកម្មវិធីបណ្តុះបណ្តាលសិល្បៈដោយឥតគិតថ្លៃដល់ប្រជាជនកម្ពុជាក្រីក្រតាំងពីឆ្នាំ ១៩៩៤។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិល្បករសៀកត្រូវបានអញ្ជើញឱ្យទៅសម្តែងនៅបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សា​នៅសាកលវិទ្យាល័យ Alberta ប្រទេស​កាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2026

University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...